• 2019-12-02 08:14:50
  • សេដ្ឋកិច្ច

ទៅ​លេង​AEON កុំ​ភ្លេច​ចូល​ភ្លក្សអាហារជប៉ុន​ និងទិញទំនិញ​ស្តង់ដាជប៉ុន​ក្នុងពិព័រណ៌នេះ

  • 2019-12-02 08:14:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផលិត​ផល​ប្រើ​ប្រាស់​ប្រ​ចាំ​ថ្ងៃ និង​ផលិត​ផល​ចំណី​អាហារជប៉ុន និង​ស្តង់ដា​គុណភាព​​ជប៉ុន​​ជាច្រើន​ប្រ​ភេទកំពុងត្រូវ​បាន​ដាក់​តាំង​បង្ហាញ​ជូន​ដល់​អតិថិជននៅ​ផ្សារ​ទំនើបអុីអន​ទាំងពីរ​​ទីតាំង​ក្នុង​រាជធានី​ភ្នំពេញ។

ពិព័រណ៌​ផលិត​ផល​អាហារ និង​សម្ភារៈប្រើប្រាស់​ម៉ាក​ថបវាលូ (Topvalu)​ធ្វើ​ឡើង​ចាប់ពី​ថ្ងៃទី​២៥ ខែ​វិច្ឆិកា ដល់​ថ្ងៃទី​៨ ខែធ្នូ ឆ្នាំ២០១៩​នៅ​ផ្សារ​ទំនើប​អុីអន​ភ្នំពេញ និង​អុីអន​សែន​សុខ​ស៊ីធីជាន់​ផ្ទាល់​ដី​។ ការ​រៀបចំពិព័រ​ណ៌​នេះ​ក្នុង​គោល​បំណងណែនាំយីហោឯកជនអុីអនម៉ាក“ Topvalu” ឲ្យ​អតិថិជនបានស្គាល់បន្ថែមទៀត ទូលំទូលាយនៅទូទាំងប្រទេស និង​ណែនាំអំពីគុណភាពនៃស្តង់ដា របស់ជប៉ុនជាមួយនឹងគុណភាពប្រកួតប្រជែងនិងតម្លៃសមរម្យ។​ ក្រៅពី​នេះ​គឺ​ចង់​ណែនាំ​និង​ផ្តល់ឱកាសឲ្យ​ប្រជាជនកម្ពុជាទទួលបាននូវបទពិសោធន៍រសជាតិនិងស្តង់ដានៃផលិតផល ម៉ាកTopvalu ដែលជាម៉ាកយីហោផ្តាច់មុខរបស់អុីអន ។

ផលិតផល​​ថបវាលូ គឺជា​យីហោ​ផ្ដាច់​មុខ​របស់​ក្រុម​ហ៊ុន​អុីអន​ដែល​បាន​មក​ដល់​កម្ពុជា​តាំងពី​ឆ្នាំ២០១៤ ដោយមាន​ទំនិញ​ជា​ច្រើន​មុខ​ដូចជា​នំចំណី និង​នំបែប​ជប៉ុន អាហារជប៉ុន ស្រាជប៉ុន អាហារ​កក និង​សម្ភារៈ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ និង​ទំនិញ​ផ្សេងៗជាច្រើន​មុខទៀត​​ដែលមាន​គុណភាព និង​ទំនុកចិត្ត​ខ្ពស់។ ក្នុង​ពិធី​តាំងពិព័រណ៌​នេះ​អតិថិជន​អាច​រីករាយ​​ភ្លក្ស​​នូវ​រសជាតិ​អាហារ​បែប​ជប៉ុន​នេះ​ដោយឥតគិត​ថ្លៃ​ផង​ដែរ។

គិត​មក​ដល់ពេលនេះ​ចំនួនអតិថិជនបានកើនឡើងច្រើនឡើងៗដោយសារអតិថិជនជឿជាក់លើគុណភាពនៃផលិតផល TopValu ជាមួយនឹងស្តង់ដាជប៉ុននិងតម្លៃប្រកួតប្រជែង។​

គួរ​បញ្ជាក់ថាម៉ាក​​យីហោ​Topvalu​ បាន​បង្កើត​ឡើង​នៅ​ឆ្នាំ​១៩៩៤ ដោយ​អុីអន​ដែលជា​ក្រុម​ហ៊ុន​លក់​រាយ​ដ៏ធំ​មកពី​ប្រ​ទេស​ជប៉ុន។ ផលិត​ផល​Topvalu ត្រូវបាន​ផលិត​ឡើង​យ៉ាង​ម៉ត់ចត់​តាម​ស្តង់ដា​គុណភាពរបស់អុីអន​ដើម្បីបំពេញ​តម្រូវការប្រចាំ​ថ្ងៃរបស់អតិថិជនដោយ​ផ្ដោត​លើ​គុណភាព សុវត្ថិភាព និង​តម្លៃ​សមរម្យ​។ គ្រប់​ផលិត​ផល​របស់​Topvalu អតិថិជនអាច​រក​ជាវបាន​​​នៅ​ផ្សារទំនើប​អុីអន ផ្សារទំនើប​AEON Maxvalu Express និង​អតិថិជនក៏អាច​បញ្ជាទិញ​តាម អនឡាញ​តាមរយៈ​ ៖ aeononlineshopping.com

អត្ថបទ៖ Sponsored

មតិយោបល់