• 2019-12-03 01:53:38
  • ព័ត៌មាន

អង្គការ​សម្ព័ន្ធភាព​សត្វព្រៃ រៀបចំ​កម្មវិធីរៃ​អង្គាស​មូលនិធិ​មួយ​នៅថ្ងៃ​ទី៧ធ្នូ​ខាងមុខ​នេះ

  • 2019-12-03 01:53:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អង្គការ​សម្ព័ន្ធភាព​សត្វព្រៃ (Wildlife Alliance) នឹង​រៀបចំ​កម្មវិធី​រៃអង្គាស​មូលនិធិ «Jungle on My Mind» នាថ្ងៃទី៧ ខែធ្នូ ឆ្នាំ​២០១៩ ចាប់ពីម៉ោង៦ល្ងាច នៅ​ភោជនីយដ្ឋាន 5 Drunk Men ស្ថិតនៅមាត់ទន្លេ។

ក្នុងកម្មវិធីនេះ នឹងមានការដាក់តាំងបង្ហាញ​នូវរូបថត​ការងារ​របស់​អង្គភាពប្រឆាំង​ការបរបាញ់សត្វព្រៃសហគមន៍ (CAPU) ដែលមានមូលដ្ឋាន​នៅខេត្តកោះកុង ដោយអ្នកថតរូបលោក Miguel Jeronimo។ ភោជនីយដ្ឋាន​នេះ នឹង​ដំណើរការប្រមូលមូលនិធិ ហើយ​ក៏មាន​ការចាប់ឆ្នោត​ដែលមាន​រង្វាន់​ធំៗជាច្រើន។ បន្ថែមពីនោះ ក៏មាន​ការចាក់បទភ្លេង​កំដរដល់យប់ផងដែរ។

សូម​ជម្រាប​ថា លោក Miguel Jeronimo គឺជាអ្នកថតរូប អ្នក​និពន្ធ សិល្បករ និង​ជាកវី។ លោក​កើតនៅក្រុង Lisbon ប្រទេស​ព័រទុយហ្គាល់ ហើយ​បច្ចុប្បន្ន​កំពុងស្នាក់នៅ​រាជធានី​ភ្នំពេញ។ លោក​មាន​បំណង​ប្រាថ្នា​ធ្វើការ​ជាមួយ​អង្គការក្រៅរដ្ឋាភិបាល ក្នុង​គម្រោងដ៏មានអត្ថន័យ​ ដោយ​ការ​សហការ​ជាមួយ​សិល្បករដទៃទៀត និងការដាក់តាំងពិព័រណ៍រូបភាព​នានា។

ក្រុម CAPU គឺជាអ្នកអនុវត្ត​ដំបូង​ក្នុងឆ្នាំ​២០០៨ នូវ​កម្មវិធី និងសហគមន៍ដែល​ពាក់ព័ន្ធ​នឹងសត្វព្រៃ ដោយ​ផ្អែក​លើគម្រោង​អេកូទេសចរណ៍។ ក្រុមនេះ គឺ​ជាឧបករណ៍​មួយ​ក្នុងការ​កាត់បន្ថយ​ចំនួន​ការប្រមាញ់​សត្វព្រៃនៅក្នុងព្រៃឈើ ហើយ​ការពារទាំង​ព្រៃឈើ និង​សត្វព្រៃ នៅក្នុង​ជួរភ្នំ​ក្រវាញ។ អ្វីដែលគួរឱ្យចាប់អារម្មណ៍​ក្នុងការ​តាំងពិព័រណ៍នេះ គឺ​ថា​ក្រុមការងារ CAPU ជាច្រើននាក់ គឺជា​អតីតអ្នកបរបាញ់​សត្វព្រៃ ដែល​ឥឡូវនេះបានប្រែក្លាយទៅជាអ្នកការពារព្រៃឈើ ដែល​នេះគឺ​ជាអ្វី​ដែលលោក Miguel មានបំណង​ចង់បង្ហាញ៕

ប្រភពរូបថត៖ លោក Miguel Jeronimo

មតិយោបល់