• 2019-12-07 05:59:11
  • ព័ត៌មាន

DFS ផ្តល់កម្មវិធីពិសេសសម្រាប់រដូវកាលវិស្សមកាលឆ្នាំ២០១៩ «ផ្តល់ក្តីស្រលាញ់»

  • 2019-12-07 05:59:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅថ្ងៃ​ទី​១៥ ខែវិច្ឆិកា ឆ្នាំ២០១៩ DFS ដែល​ជា​ក្រុមហ៊ុន​លក់​ទំនិញ​ដ៏​ប្រណីត សម្រាប់​អ្នកដំណើរ​លំដាប់​ពិភពលោកបានរៀបចំកម្មវិធីប្រចាំឆ្នាំដែលមានឈ្មោះថា «ផ្តល់​ក្តីស្រលាញ់» ដើម្បី​អបអរ​សាទរ​សម្រាប់​វិស្សមកាល​ដ៏​រីករាយ ជាមួយ​នឹ​ងការជូន​កាដូ​ពិសេសៗ។

ចាប់ពីថ្ងៃទី១៥ ខែវិច្ឆិកា​នេះ អតិថិជន​ទាំង​អស់​អាច​រីករាយ​ជា​មួយ​នឹង​ការ​ទិញ​ទំនិញ​ដែល​មាន​ចំនួន​កំណត់​រួមមាន​ការ​ផ្ដល់​សេវាកម្ម​ដ៏ពិសេស​ជា​លក្ខណៈ​ឯកជន និង​កម្មវិធី​ផ្សេង ទៀត​ដែល​មាន​នៅ​ក្នុង​អគារ​ T Gallerias ទាំង​ ១៩ កន្លែង ព្រម​ទាំង​នៅ​គ្រប់ ព្រលានយន្តហោះ​ទាំង​អស់​ទូទាំង​ពិភពលោក។ ​ដោយ​មាន​ការ​រួម​បញ្ចូល​ផលិត​ផល​ជាង​ ១៥០ ម៉ាក​នៅ​ក្នុង​ហាង​ដ៏​ប្រណិត​របស់ DFS ហាង​ទាំង​អស់​មាន​ដូច​ជា៖ ​ហាង​ហ្វេសសិន​និង​គ្រឿង​លម្អ ហាង​គ្រឿង​សម្អាង​និង​ទឹក​អប់ ហាង​នាឡិកា​ដៃ ហាង​គ្រឿង​អលង្ការ​និង​គ្រឿង​លម្អ​ខ្លួន ហាង​ស្រា ម្ហូប​ជា​ដើម និង​ហាង​លក់​អនុស្សាវរីយ៍​ផ្សេងៗ​ទៀត​ដែល​សុទ្ធ​សឹង​តែ​ជា​ផលិតផល​មាន​ចំនួន​កំណត់ ដែល​អតិថិជន​នឹង​មាន​ជម្រើស​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់​សម្រាប់​រដូវ​កាល​មួយ​នេះ។

លើស​ពី​លើ​នេះ T Galleria Angkor នឹង​មាន​ការ​ដាក់​ស្តង់​តាំង​បង្ហាញ នូវ​កាដូ​ដែល​ជា​ម៉ាកល្បីៗ​ដើម្បី​ធ្វើ​ឲ្យ​អតិថិជន​មាន​អារម្មណ៍​កាន់​តែ​វិសេសវិសាល​ និង​កក់​ក្តៅ។

  • Estee Lauder ​នឹង​ផ្តល់​នូវ​កាដូ​ពិសេស​រាល់​ការ​ចំណាយ​ចាប់ពី​ ២០០ដុល្លារឡើងទៅ ហើយ​ការផ្តល់ជូននេះចាប់ផ្តើមពីថ្ងៃទី១៥ វិច្ឆិកា ដល់ថ្ងៃទី៣១ ខែធ្នូ។
  • កាត​គ្រីស្មាស់​ដែល​មាន​ចំនួន​កំណត់៖ បាន​ត្រៀម​ជា​ស្រេច​សម្រាប់ លោក​អ្នក​ដោយ​ធ្វើ​ការរចនា​ជា​មួយ​ពណ៌​ទឹកមាស ហើយ​លោក​អ្នក អាច​ទទួល​បាន​ដោយ​គ្រាន់​តែ​ចំណាយ​ចាប់​ពី១០០ដុល្លារ​ឡើងទៅ។

  • Holiday Photo Wall៖ អតិថិជន​ទាំង​អស់​អាច​តុបតែង​ខ្លូន​ជា​លោក តាណូអែល ដោយ​ខ្លួនឯង​ថែម​ទាំង​រីករាយ​ជា​មួយ​ការ​ថត រូបស្អាតៗ ហើយ​ចែករំលែក​រូបភាព​នៅ​ក្នុង​បណ្ដាញ​សង្គម​របស់​អ្នក​ដោយ​គ្រាន់ តែ​សរសេរ​ពាក្យ#GiveLove#TGalleriaAngkor#ShopDutyFreeដើម្បី ទទួល​បាន​រូប​ថត​សន្លឹក​យ៉ាង​ស្រស់ស្អាត​ជា​មួយ​ការ​តុបតែង​រប​ស់​យើង​ត្រឡប់​ទៅ​ផ្ទះវិញ។

  • អ្នក​សរសេរ​អក្សរ​ផ្ចង់​ប្រចាំ​ប្រទេស​កម្ពុជា៖ នឹង​ផ្តល់​ជូន​អ្នក​នូវ​សារ​ផ្ទាល់​ខ្លួន​ប្រកប​ដោយ​សិល្បៈ​ដែល​អ្នក​ចង់​សរសេរ​ទៅ​កាន់​មនុស្ស​ជា​ទី​ស្រលាញ់​នៅ​លើ​កាត​គ្រីស្មាស់​នៅ​ក្នុង​ថ្ងៃ​ទី៦-៧ ខែធ្នូ ដោយ​គ្រាន់​តែ​ចំណាយ​ចាប់​ពី​ ១៥០ដុល្លារ​ឡើងទៅ។

  • Cambodia Tea Time ៖ នឹង​ផ្តល់​ជូន​នូវ​ «ហាងសូកូឡា» សម្រាប់ អតិថិជន​អាច​រីករាយ​ជា​មួយ​នឹង​ការ​ធ្វើ​នំ​សូកូឡា​ដោយ​ខ្លួន​ឯង​នៅ​ក្នុង ថ្ងៃទី២០-២២ ខែធ្នូ ដោយ​គ្រាន់​តែ​ចំណាយ​ចាប់​ពី ១៥០ ដុល្លារ​ឡើងទៅ។

  • កង​បង្វិល​សំណាង ដើម្បី​ទទួលបានរង្វាន់។ ដោយ​គ្រាន់​តែ​ថត​រូបជា​មួយ​នឹង​ម៉ូតូ​កង់​បី​របស់ DFS ដើម្បី​មាន​ឱកាស​ឈ្នះ​រង្វាន់​ដ៏​អស្ចារ្យ​នៅ​ក្នុង T Galleria។

នៅ​ក្នុង​រដូវ​កាល​វិស្សមកាល​នេះ​ T Galleria Angkor នឹង​នាំ​វិស្សមកាល​របស់ អ្នក​ផ្លាស់​ប្ដូរ​បរិយាកាស​មួយ​បែប​ផ្សេង​ទៀត​ជា​មួយ​នឹង​កម្មវិធី​នានា​ដែល​ទុក​សម្រាប់​អបអរ​ក្នុង​ថ្ងៃ​ឈប់​សម្រាក​នេះ​រួម​មាន ការ​ចូលរួម​ពី​លោក​តាណូអែល និង​មាន​ការ​សម្តែង​សរសេរ​អក្សរផ្ចង់​ពី​អ្នកជំនាញ ព្រម​ទំាង​មាន​ចម្រៀង​ជូនពរ​សម្រាប់​ថ្ងៃ​បុណ្យណូអែល​ពី​ការ​សម្ដែង​របស់​ក្មេងៗ​តូចៗ​គួរ​​ឲ្យ​ស្រលាញ់​ផង​ដែរ។

លោក Ariel Gentzbourger ដែល​ជា​ប្រធាន​ប្រតិបត្តិ​ក្រុមហ៊ុន​ DFS Group មាន​ប្រសាសន៍​ថា៖ «រដូវ​កាល​នៃ​វិស្សមកាល​នេះ​ គឺ​ជា​ការ​ចែករំលែក​នូវ​ភាព​រីករាយ។ ជា​រៀងរាល់​ឆ្នាំ យើង​ទាំង​អស់​គ្នាមាន​ក្តី​សោមនស្ស​រីករាយ​ក្នុង​ការ​ដែល​ផ្ដល់​នូវ​ចំណាប់​អារម្មណ៍ និង ណែនាំ​អតិថិជន​របស់​យើង​ជា​មួយ​នឹង​បទពិសោធន៍​ដែល​ផ្តល់​ដ៏​កក់​ក្តៅ​ចេញ​ពីចិត្ត ការ​តាំង​បង្ហាញ​ផលិតផល​និង កម្មវិធី ផ្សេងៗ​ដែល​ប្រារព្ធ​ឡើង​ទុក​ជា​អំណោយ​នៃ​ការ​កម្សាន្ត។ ចូលរួម​បង្កើត​ពេល​វេលា​ដ៏​អស្ចារ្យ​នៅ​ផ្សារ​ទំនើប​របស់​យើង​ដោយ​ការផ្តល់ ជូន​នូវ​កាដូ​ដោយ​ផ្ទាល់ដៃ។ បំណង​ប្រាថ្នា​របស់​យើង​គឺ​ចង់​ឲ្យ​អតិថិជន​ទាំងអស់មាន​អារម្មណ៍​ថា​វា​ជា​ថ្ងៃ​វិស្សមកាល​មួយ​ដ៏អស្ចារ្យ»។

តោះ! ចូលរួម​រីករាយ​ទំាង​អស់​គ្នា​នៅ T Galleria by DFS Angkor តាម​ទីតាំង និង​ពេល​វេលា​ដែល​បាន​កំណត់៖ អាសយដ្ឋាន ផ្ទះលេខ ៩៦៨, វិថី ឆាលដឺហ្គូល, ខេត្ត​សៀមរាប ព្រះ​រាជាណាចក្រ​កម្ពុជា(ជាប់​នឹង​សារមន្ទី​ជាតិ​អង្គរ) បើក​ប្រាំពីរ​ថ្ងៃ​ក្នុង​មួយ​សប្តាហ៍ ពី​ម៉ោង ១០​ព្រឹក ដល់​ម៉ោង ១០យប់ ទូរសព្ទ​លេខ +៨៥៥(០) ៦៣ ៩៦២ ៥១១៕

អត្ថបទ៖ សុខហេង

មតិយោបល់