• 2019-12-13 05:20:34
  • ព័ត៌មាន

អ៉េម! តែរសជាតិផ្លែឈើដ៏ល្បីមាន១៥០០ហាងទូទាំងពិភពលោក ឥឡូវមកដល់កម្ពុជាហើយចុះ ២០%គ្រប់មុខម៉ង

  • 2019-12-13 05:20:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដំណឹងល្អសម្រាប់ប្រិយមិត្តដែលតែងតែចូលចិត្តភ្លក់របស់ថ្មីៗ ពិសេសនោះអ្នកដែលនិយមផឹកតែផ្លែឈើ ឬតែគុជ។ ឆាប់ៗនេះហាងតែដ៏ល្បីឈ្មោះពីតៃវ៉ាន់ឯកទេសលើតែរសជាតិផ្លែឈើធម្មជាតិ នឹងបើកដំណើរការនៅទីក្រុងភ្នំពេញហើយ គឺ YiFang Taiwan Fruit Tea។

អ្វីដែលពិសេសនោះ ក្នុងឱកាសបើកសាកល្បង​ដំបូងនៅភ្នំពេញ YiFang Taiwan Fruit Tea មានប្រូម៉ូសិនពិសេស បញ្ចុះតម្លៃដល់ទៅ ២០% គ្រប់មុខតែម្តង។ ឯ​កម្មវិធី​​សម្ពោធ​បើក​ជា​​ធំ​​ជា​ផ្លូវ​ការ​​នឹង​​ធ្វើ​ឡើង​​នៅ ថ្ងៃទី ២១ ខែធ្នូ ២០១៩ នេះ ដែល​នឹង​មាន​ការផ្តល់​ជូន​ពិសេសៗ ដ៏​រំជើបរំជួល​​សន្ធឹក​សន្ធាប់ទៀត។

ជាក់ស្ដែង នៅប្រទេសកម្ពុជាយើងមានហាងតែជាច្រើនចូលមកហូរហែមិនដាច់ យ៉ាងណាមិញ YiFang Taiwan Fruit Tea ក៏ជាហាងមួយដែលបានក៏សាងកេរ្តិ៍ឈ្មោះល្បីរន្ទឺនៅក្នុងតៃវ៉ាន់ ទីក្រុងឡុងដុង ចក្រភពអង់គ្លេសក៏ល្បីពីហាងនេះដែរ ហើយក៏មានសាខាជាច្រើនទៀតរហូតដល់ទៅ ១៥០០ សាខាជុំវិញពិភពលោក។

ចំណុចពិសេស ដែលធ្វើឲ្យហាងនេះកាន់តែមានភាពល្បីល្បាញ ពីមួយថ្ងៃទៅមួយថ្ងៃគឺ ដោយសារការយកចិត្តទុកដាក់លើការធ្វើភេសជ្ជៈមួយកែវៗយ៉ាងផ្ចិតផ្ចង់ ព្រមទាំងគ្រឿងផ្សំដែលមានគុណភាពល្អ និងមានឱជារសឈ្ងុយឆ្ងាញ់។

ការចាប់បើកសាកល្បងហាងដំបូង YiFang Taiwan Fruit Tea មានទីតាំងស្ថិតនៅអគារ Raintree ទល់មុខអគារកាណាឌីយ៉ា។

កុំភ្លេចទៅភ្លក់សាករសជាតិតែផ្លែឈើថ្មីនេះ ! ជួបអ្នកទាំងអស់គ្នា នៅថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ២០១៩ ក្នុងពេលឆាប់ៗខាងមុខនេះ។

សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ចូល​ទៅ​កាន់​គេហទំព័រ​ហ្វេសបុកផេក Yi Fang Fruit Tea - Cambodia

ចង់ដឹងថាមានភេសជ្ជៈណាខ្លះដែលត្រូវចិត្តលោកអ្នក មកមើលរូបខាងក្រោមនេះ៖

មតិយោបល់