- 2019-12-13 10:08:01
- ព័ត៌មាន
ធ្លាប់ល្បីថាឆ្ងាញ់ ពេលនេះគ្រឿងសមុទ្រស្រស់ៗពីប្រទេសកូរ៉េ បង្ហាញខ្លួនលើទីផ្សារកម្ពុជាហើយ
- 2019-12-13 10:08:01
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ធ្លាប់ល្បីថាឆ្ងាញ់ ពេលនេះគ្រឿងសមុទ្រស្រស់ៗពីប្រទេសកូរ៉េ បង្ហាញខ្លួនលើទីផ្សារកម្ពុជាហើយ
ចន្លោះមិនឃើញ
គ្រឿងសមុទ្រកូរ៉េ បានក្លាយជាអាហារដ៏ពេញនិយមក្នុងតំបន់អាស៊ី។ ក្នុងចំណោមគ្រឿងសមុទ្រទាំងនោះ រួមមាន ប៉ាវហ៊ឺ ត្រី olive flounder អយស្ទ័រ ប្រហិតត្រីចង្កាក់ និងសារ៉ាយសមុទ្រជាដើម។
K•Fish ជាក្រុមហ៊ុននាំចេញគ្រឿងសមុទ្រក្នុងប្រទេសកូរ៉េខាងត្បូង ដែលទទួលស្គាល់ដោយរាជរដ្ឋាភិបាលកូរ៉េខាងត្បូង ក្នុងគោលបំណងបំពេញតម្រូវការដល់អ្នកដែលចូលចិត្តញ៉ាំគ្រឿងសមុទ្រទាំងអស់លើពិភពលោក។ K•Fish កំពុងធ្វើការលើគម្រោងសម្រាប់សកម្មភាពនៃប្រតិបត្តិការដើម្បីបង្កើតទីផ្សារនៃផលិតផលគ្រឿងសមុទ្ររបស់កូរ៉េ មកក្នុងទីផ្សារកម្ពុជា ក្នុងពេលឆាប់ៗខាងមុខនេះ។
ដើម្បីបំពេញតាមតម្រូវការរបស់អតិថិជន K•Fish នឹងនាំចូលផលិតផលដែលពេញនិយមជាងគេ ហើយផ្តោតសំខាន់លើទំនិញដែលល្អចំពោះសុខភាពអតិថិជន។
ប៉ាវហ៊ឺ
ប៉ាវហ៊ឺ ផ្ទុកទៅដោយជាតិប្រូតេអ៊ីន និងមានសារជាតិខ្លាញ់ទាប ដែលជួយការពារថ្លើម ជំនួយភ្នែក និង បញ្ចៀសបញ្ហាជំងឺបេះដូង។ នៅពេលលោកអ្នកចម្អិនប៉ាវហ៊ឺកាន់តែសាមញ្ញ ជីវជាតិ និងរសជាតិរបស់វាកាន់តែរក្សាបានច្រើន។ វិធីដែលចង់រក្សារសជាតិប៉ាវហ៊ឺឲ្យនៅបានល្អ គឺចម្អិនវាជាមួយស្លឹកគ្រៃ និងមើមខ្ញី។
ត្រី olive flounder
ត្រី olive flounder គឺជាប្រភេទត្រីតុកកែ ដែលភាគច្រើនត្រូវបានចិញ្ចឹមក្នុងទឹកដីនៃកោះ ជេជូ ប្រទេសកូរ៉េ ។ ត្រីប្រភេទនេះ ស៊ីក្ដាមខ្យងតូចៗជាចំណី ។ ពួកវាមានរូបរាងសំប៉ែត ខ្លួនស្ដើង (មនុស្សមួយចំនួនហៅថា ត្រីសំប៉ែត) ស្បែករបស់វាមានអុជខ្មៅៗជុំវិញខ្លួនទាំងអស់ ។ ចំណែកភ្នែករបស់វា គឺនៅលើផ្នែកខាងលើ ។
ត្រី olive flounder ផ្ទុកទៅដោយអូមេហ្គា ៣ ច្រើន ដែលល្អបំផុតសម្រាប់រាងកាយយើង។ វាជួយបញ្ចៀសជំងឺមហារីក ជួយសម្ពាធឈាមឲ្យដើរប្រក្រតី និង ជួយប្រព័ន្ធសរសៃឈាមបេះដូងឲ្យមានស្ថេរភាពល្អ ។ សាច់ត្រី olive flounder គឺទន់ល្អ មានខ្លាញ់តិច ជាតិកាឡូរីទាប ស្រួលក្នុងការរំលាយ ហើយភាគច្រើន ត្រីប្រភេទនេះគឺញ៉ាំឆៅ ដោយច្របល់ធ្វើសាឡាដ ដែលភាសាកូរ៉េហៅថា Korean Hwe (회) ឬ ក៏យកទៅបំពងក៏បាន ។
សារាយសមុទ្រ
សារាយសមុទ្រ ជាជីវិតសមុទ្រដែលអាចរស់នៅក្នុងមជ្ឈដ្ឋានទឹកប្រៃ និងទឹកមិនសូវប្រៃ។ សារាយសមុទ្រក្រៀមសម្បូរដោយជាតិកាបូនហាយដ្រែត ជាតិសរសៃ ប្រូតេអ៊ីន វីតាមីន និង សារធាតុរ៉ែ ដែលមានសារសំខាន់សម្រាប់ការលូតលាស់សារពាង្គកាយ និងភាពស៊ាំរបស់រាងកាយ។
សារាយសមុទ្រប្រៀបដូចជាឱសថធម្មជាតិ ព្រោះវានាំប្រយោជន៍យ៉ាងច្រើនដល់អ្នកទទួលទានវាដូចជា៖ ជួយប្រព័ន្ធរំលាយអាហារ ប្រឆាំងអុកស៊ីតកម្ម និងបញ្ចុះកម្រិតកូឡេស្តេរ៉ូល…។ សារាយសមុទ្រ ជារឿយៗត្រូវបានផ្សំជាមួយសម្លធ្វើដុំបាយរបៀបកូរ៉េ (gimbab) ឬ ញ៉ាំទទេ។
អាហារសមុទ្រកូរ៉េត្រូវធ្វើតេស្ត៍សារជាតិពុលមុនពេលក្លាយជា K-Fish៖
ដំណើរការឯកសារ៖ លទ្ធភាពក្រុមហ៊ុនផលិតកម្ម និង ដឹកជញ្ជូនត្រូវតែស្របតាមតម្រូវការជាក់លាក់ដែលបានកំណត់។ កន្លែងផលិតកម្មត្រូវតែទទួលបានលិខិតបញ្ជាក់ច្បាស់លាស់។
ការពិនិត្យគុណភាព៖ ការពិនិត្យអនាម័យ និង សុខភាពទីកន្លែង និង បុគ្គលិកឲមានសុវត្ថិភាព។ សារធាតុអង់ទីប្យូទិច និង ការគ្រប់គ្រងជំងឺការតាមដានប្រវត្តិជំងឺ។ ការពិនិត្យវត្ថុធាតុដើម និង ការគ្រប់គ្រង។ ការសង្កេតត្រួតពិនិត្យយ៉ាងល្អិតល្អន់នៅហ្នឹងកន្លែង។
ការវាយតម្លៃចុងក្រោយ / មុនទទួលលិខិតទទួលស្គាល់៖ ការត្រួតពិនិត្យតាមការវាយតម្លៃគុណភាពស្តង់ដារ។ ការតាមដានជាបន្តបន្ទាប់ចំពោះលិខិតទទួលស្គាល់ K-Fish តាមរយៈការពិនិត្យនៅហ្នឹងកន្លែង៕