• 2019-12-18 09:12:29
  • ចរាចរណ៍

​ភ្នំពេញ​គ្រោង​សង់​ស្ពាន​​ស្ពាន​ថ្មី​មួយ​ទៀត​​ នៅ​តំបន់​ព្រែក​ប្រា ​ឆ្លង​មក​ចាក់​អង្រែ​លើ​​

  • 2019-12-18 09:12:29
  • ចំនួនមតិ 13 | ចំនួនចែករំលែក 93

ចន្លោះមិនឃើញ

សាលា​រាជធានី​ភ្នំពេញ​​​មាន​គម្រោង​សាងសង់​ស្ពាន​ថ្មី​ឆ្លង​កាត់​ទន្លេ​​បាសាក់​មួយ​ទៀត​គឺ​ត្រង់​ចំណុច​តំបន់​ព្រែក​​ប្រា​ ក្នុង​ខណ្ឌ​ច្បារ​អំពៅ​​ ភ្ជាប់​មក​តំបន់​ចាក់​​​អង្រែ​​លើ​​ ក្នុង​​ខណ្ឌ​មាន​ជ័យ​រាជធានី​ភ្នំពេញ​។

យោង​តាម​​លិខិត​មួយ​ច្បាប់​​ស្តី​ពី​ការ​បង្កើត​​ក្រុម​ការងារ​ចុះ​សិក្សា​គម្រោង​សាង​សង់​ស្ពាន​​ឆ្លង​កាត់​ទន្លេ​​បា​សាក់​តភ្ជាប់​ពី​សង្កាត់​ព្រែក​ប្រា​ ខណ្ឌ​ច្បារ​អំពៅ​ មក​សង្កាត់​ចាក់​អង្រែ​លើ​ខណ្ឌ​មាន​ជ័យ​រាជធានី​ភ្នំពេញ​​រាជធានី​ភ្នំពេញ​ ​​គឺ​ដឹក​នាំ​ដោយ​លោក ស៊ុយ សេរិទ្ធិ ​អភិបាល​រង​រាជធានី​ភ្នំពេញ​​​ និង​​មាន​សមាជិក​សរុប​​ចំនួន​ ២១ នាក់​ ។

ក្រុម​ការងារ​មាន​​ភារកិច្ច​​ចុះ​កំណត់​ទីតាំង​សាង​សង់​ ដើម្បី​លើក​​គម្រោង​ប្លង់​សាង​សង់​ស្ពាន​ឆ្លង​កាត់​ទន្លេ​បាសាក់​ឱ្យ​បាន​ត្រឹម​ត្រូវ​ត្រង់​​ចំណុច​ភូមិ​សាស្រ្ត​សង្កាត់​ព្រែក​ប្រា ខណ្ឌ​ច្បារ​អំពៅ និង​សង្កាត់​ចាក់អង្រែលើ​ ខណ្ឌ​មាន​ជ័យ​រាជធានី​ភ្នំពេញ​ លើក​គម្រោង​ប្លង់​សាង​សង់​(ស្ថាបត្យកម្ម​ និង​បច្ចេក​ទេស)​ ចុះ​​ស្រង់​ស្ថិតិ​ប្រជាពលរដ្ឋ​ ដែល​រង​ផល​ប៉ះពាល់​​ពី​ការ​សាង​សង់​ស្ពាន​ឆ្លង​កាត់​ទន្លេ​បា​សាក់​ បំពេញ​ភារកិច្ច​ផ្សេង​ៗ​តាម​ការ​ប្រគល់​ភារកិច្ច​​របស់​ប្រធាន​ក្រុម​ការងារ​​ ត្រូវ​ធ្វើ​របាយ​ការណ៍​ពី​លទ្ធផល​ការងារ​ទៅ​អភិបាល​រាជធានី​ ដើម្បី​ជ្រាប និង​សុំ​មតិ​ដឹក​នាំ​បន្ត។

លោក ចេង មុនីរ៉ា​ ​អភិបាល​ខណ្ឌ​ច្បារ​អំពៅ​ និង​ជា​សមាជិក ក្នុង​ក្រុម​ការងារ​សិក្សា​គម្រោង​ខាង​លើ​បាន​ឱ្យ​ដឹង​ថា​ ប្រសិន​បើ​​គម្រោង​​សាង​សង់​ស្ពាន​​នេះ​លេច​ចេញ​ជា​រូប​រាង​ប្រាកដ​មែន​​គឺជា​សមិទ្ធផល​​ប្រវត្តិ​សាស្ត្រ​ថ្មី​មួយ​ទៀត​ ក្នុង​ទឹក​ដី​ខណ្ឌ​ច្បារអំពៅ ខណៈ​ស្ពាន​នេះ​នឹង​ដើរ​តួនាទី​យ៉ាង​សំខាន់​សម្រួល​ការ​ឆ្លង​កាត់​ កាត់​បន្ថយ​ការ​កក​ស្ទះ​ និង​ចំណេញ​ពេល​វេលា​​បាន​ច្រើន​។ ក្រុម​ការងារ​កំពុង​ចុះ​សិក្សា​ពី​ផល​ប៉ះ​ពាល់​​នៅ​​ទីតាំង​ជាក់​ស្ដែង​ ក្នុង​​​តំបន់​ព្រែក​ប្រា​ ហើយ​​ពេល​វេលា​​នៃ​ការ​សិក្សា​​​គម្រោង​ និង​ការងារ​បច្ចេកទេស​ផ្សេងទៀត​​​​អាច​ទាក់ទង​ទៅ​មន្ទីរ​សាធារណការ​ និង​ដឹកជញ្ជូន និង​សាលា​រាជធានី​ភ្នំពេញ​។ ​​ បច្ចុប្បន្ន​នេះ​បង​ប្អូន​ប្រជាពលរដ្ឋ​ជាច្រើន​បាន​រអ៊ូរទាំ​ជា​ខ្លាំង​ពី​ការ​កក​ស្ទះ​​ចរាចរណ៍​នៅ​ត្រង់​ចំណុច​ក្បាល​ថ្នល់ និង​ផ្សារ​អំពៅ​ ខណៈ​សាលា​រាជធានី​ភ្នំពេញ​កំពុង​សាង​សង់​ស្ពាន​មួយ​ខ្សែ​ពី​មហាវិថី​ព្រះមុនីវង្ស បត់​ឆ្វេង​ឆ្ពោះ​ទៅ​មហាវិថី​ព្រះ​នរោត្តម​ ស្ពាន​នេះ​នឹង​ត្រូវ​ចំណាយ​ពេល​​សាងសង់​រយៈ​ពេល​៧ខែ អាច​ឱ្យ​អ្នកដំណើរ​ឆ្លង​កាត់​បាន​៕

សមាសភាព​ក្រុម​ការងារ​ចុះ​សិក្សា​គម្រោង​សាង​សង់​ស្ពាន​​៖

​​​​

​ ​

មតិយោបល់