/Bin-Bunna4/Bin-Bunna6/Bin-Bunna7/Bin-Bunna8/Bin-Bunna9/Bin-Bunna10/Bin-Bunna11/Bin-Bunna12/Bin-Bunna13/Bin-Bunna(15)/Bin-Bunna16/Bin-Bunna17/Bin-Bunna(18)/Bin-Bunna19/Bin-Bunna20/Bin-Bunna21/Bin-Bunna22/Bin-Bunna23/Bin-Bunna24/BinBunna25/Bin-Bunna26/Bin-Bunna27/Bin-Bunna28/Bin-Bunna29/Bin-Bunna30/Bin-Bunna31/Bin-Bunna32/Bin-Bunna33/Bin-Bunna34/Bin-Bunna35/5e0acfcd21d77_1577766840_medium.jpg)
- 2019-12-31 04:38:07
- សេដ្ឋកិច្ច
ខេត្តសៀមរាបត្រៀមបាញ់កាំជ្រួចច្រើនគ្រាប់ ដើម្បីអបអរពិធីឆ្លងឆ្នាំសាកល២០២០
- 2019-12-31 04:38:07
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ខេត្តសៀមរាបត្រៀមបាញ់កាំជ្រួចច្រើនគ្រាប់ ដើម្បីអបអរពិធីឆ្លងឆ្នាំសាកល២០២០
ចន្លោះមិនឃើញ
រដ្ឋបាលខេត្តសៀមរាប ត្រៀមបាញ់កាំជ្រួច ដើម្បីអបអរសាទរពិធីបុណ្យឆ្លងឆ្នាំសាកល ២០១៩-២០២០ នារាត្រីនេះ។
តាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តសៀមរាប ចុះថ្ងៃទី៣០ ខែធ្នូ ២០១៩ ដែលមានចុះហត្ថលេខាដោយ ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប បានឲ្យដឹងថា រដ្ឋបាលខេត្តសៀមរាប សូមជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ-អន្ដរជាតិ និងសាធារណៈជន មេត្តាជ្រាបថា រដ្ឋបាលខេត្តសៀមរាបនឹងរៀបចំពិធីបុណ្យឆ្លងឆ្នាំសាកល ឆ្នាំ២០២០ ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០១៩ នៅទីតាំងបរិវេណសួនច្បារព្រះរាជដំណាក់សៀមរាប ក្រុងសៀមរាប ខេត្តសៀមរាប។ នៅក្នុងពិធីនេះនឹងមានការបាញ់កាំជ្រួច នៅវេលាម៉ោង ២៤:០០នាទី ឈានចូលថ្ងៃទី០១ ខែមករា ឆ្នាំ២០២០ ព្រមទាំងមានសណ្ឋាគារមួយចំនួន ក៏នឹងបាញ់កាំជ្រួចដើម្បីអបអរសាទរ ក្នុងកម្មវិធីខាងលើដែរ។
ខ្លឹមសារ និងរូបភាព ផេកមន្ទីរទេសចរណ៍ខេត្តសៀមរាប