- 2020-01-20 02:26:14
- ព័ត៌មាន
រកឯណាបាន! ទិញផ្ទះឈ្នះរង្វាន់ទឹកប្រាក់ ១ម៉ឺនដុល្លារ ពីបុរី អូរ៉ូរ៉ា ស៊ីធី!
- 2020-01-20 02:26:14
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រកឯណាបាន! ទិញផ្ទះឈ្នះរង្វាន់ទឹកប្រាក់ ១ម៉ឺនដុល្លារ ពីបុរី អូរ៉ូរ៉ា ស៊ីធី!
ចន្លោះមិនឃើញ
កក់ថែម! កក់ឈ្នះ! ថែមជូនអស់ស្ទះក្នុងឱកាសចូលឆ្នាំចិន ពី អូរ៉ូរ៉ា ស៊ីធីក្នុង ឱកាសពីធីបុណ្យចូលឆ្នាំចិន ខាងមុននេះ គម្រោងបុរី អូរ៉ូរ៉ា ស៊ីធី មានកម្មវិធីផ្ដល់ជូនអាំងប៉ាវដ៏ពិសេសរយៈពេល ២ថ្ងៃ នៅផ្សារម៉ាក្រូ ដោយគ្រាន់តែអតិថិជនធ្វើការកក់ទុកមុន ឬទិញ នឹងទទួលបានការចាប់ឆ្នោតយករង្វាន់ទឹកប្រាក់រហូតដល់ ១ម៉ឺនដុល្លារ។
លោក ឃិន សារ៉ាត់ ប្រធានគ្រប់គ្រងគម្រោងអភិវឌ្ឍលំនៅដ្ឋានបែបអូស្ត្រាលី អូរ៉ូរ៉ា ស៊ីធី បានឲ្យដឹងថា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំចិនខាងមុខ គម្រោង អូរ៉ូរ៉ា ស៊ីធី ចង់ផ្ដល់ជូនអ្វីដែលពិសេស និងអស្ចារ្យសម្រាប់អតិថិជនទាំងអស់ ខណៈបច្ចុប្បន្នក្រុមហ៊ុនបានលក់អស់ប្រមាណជា ៧០% ហើយត្រឹមរយៈពេលបីខែ។
លោក ឃិន សារ៉ាត់ បន្តថា ក្នុងឱកាសឆ្នាំថ្មីនេះ អូរ៉ូរ៉ា ស៊ីធី នឹងធ្វើកម្មវិធីតាំងលក់ដ៏ពិសេសមួយនៅផ្សារម៉ាក្រូ រយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី ២១ ដល់ទី ២២ ដោយអតិថិជនគ្រាន់តែធ្វើការកក់ ឬទិញបិទតាំង ណាមួយនឹងទទួលបានការចាប់រង្វាន់យកទឹកប្រាក់ពី ២ពាន់ដុល្លារ ដល់ ១ម៉ឺនដុល្លារ ខណៈគ្រប់សន្លឹកឆ្នោតសុទ្ធសឹងតែមានរង្វាន់ទាំងអស់។
ប្រធានគ្រប់គ្រង ឲ្យដឹងទៀតថា អតិថិជនក៏នឹងទទួលបាននូវប្រម៉ូសិនថែមជូននូវគ្រឿងអេឡិចត្រូនិក ដូចជា ម៉ាស៊ីនត្រជាក់ចំនួន ៤ គ្រឿង ទូទឹកកក ចំនួន ១ ម៉ាស៊ីនបោកសម្លៀកបំពាក់ចំនួន ១ គ្រឿង ចាប់ពីថ្ងៃផ្សាយដំណឹងនេះ រហូតដល់ថ្ងៃទី ៣១ ខែ មករា ឆ្នាំ២០២០ លើកលែងតែការចាប់រង្វាន់យកទឹកប្រាក់ គឺមាន២ ថ្ងៃក្នុងកម្មវិធីតាំងលក់ប៉ុណ្ណោះ។ ម្យ៉ាងវិញទៀតនៅក្នុងគេហដ្ឋានក៏មានបំពាក់ជូននូវសម្ភារមួយចំនួនដូចជា ទូចង្ក្រានបាយលើក្រោម ម៉ាស៊ីនបើតផ្សែង ស៊ីទែនទឹកចំណុះ ១០០០លីត្រ និងទូតាំងស្រស់ស្អាតមួយ។
សូមបញ្ជាក់ថា គម្រោងលំនៅដ្ឋានបែបទំនើប អូរ៉ូរ៉ា ស៊ីធី ដែលមានទីតាំងនៅក្នុងសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ គឺមានលក្ខណៈពិសេសជាងលំនៅដ្ឋានដទៃទៀតទាំងម៉ូត ការរចនា គុណភាពសំណង់ សុទ្ធតែមានភាពទាក់ទាញបំផុត។ គ្រប់លំនៅដាននៅក្នុងគម្រោង អូរ៉ូរ៉ា ស៊ីធី ក្រាំងធ្នង់ គឺមានកម្ពស់ ៣ ជាន់កន្លះ ទំហំចាប់ពី ៤,៥ម៉ែត្រ x ១៤ ម៉ែត្រ , ៤,៥ ម៉ែត្រ x ១៦ ម៉ែត្រ, ៤,៥ ម៉ែត្រ x ១៨ ម៉ែត្រ, ៥,៥ ម៉ែត្រ x ១៦ ម៉ែត្រ ដោយផ្ទះនីមួយៗមានបន្ទប់គេងចំនួន ៤ បន្ទប់ទទួលភ្ញៀវចំនួន ១ បន្ទប់ទឹកចំនួន ៥ និងទីកន្លែងអង្គុយទទួលទានអាហារលក្ខណៈគ្រួសារនៅជាន់លំហរដ៏ទូលាយមួយទៀត។
រួសរាន់ឡើង! មកទទួលយកអាំងប៉ាវលាភសំណាង និងកាដូថ្ងៃចូលឆ្នាំចិនរបស់អស់លោកអ្នកឥឡូវនេះភ្លាមទៅ ខណៈការផ្ដល់ជូនមានកំណត់។ សម្រាប់ព័ត៌មានបន្ថែមស្ដីពីគម្រោងបុរី ពី អូរ៉ូរ៉ា ស៊ីធី សូមទាក់ទងតាមរយៈលេខ ០៦១ ៧៧៧ ៩៣៧ / ០១៧ ២២២ ០៧១ / ០១៧ ២២២ ០៧២ / ០៨៦ ៦៦៦ ៣៧៥៕