• 2020-01-22 02:23:43
  • សេដ្ឋកិច្ច

ត្រឹម​ថ្ងៃទី១ មាន​អ្នក​ចាប់​អារម្មណ៍​គម្រោងបុរី អូរ៉ូរ៉ា ស៊ីធី យ៉ាង​ច្រើន​ នៅ​ស្តង់ពិព័រណ៍ផ្សារម៉ាក្រូ

  • 2020-01-22 02:23:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រជាពលរដ្ឋជាច្រើននាក់ បាន​ងាកមកចាប់អារម្មណ៍ និងចូលរួមជាមួយក្រុមការងារ បុរី អូរ៉ូរ៉ាស៊ីធី ដើម្បីទទួលបានរង្វាន់ ជាបរិក្ខាប្រើប្រាស់ទំនើបៗ និងការផ្តល់ជូនពិសេសជាច្រើន ដែលមានទឹកប្រាក់ដល់ទៅ ១ម៉ឺនដុល្លារ។ ក្រុមការងារ បុរី អូរ៉ូរ៉ា ស៊ីធី បានរៀបចំ​ដាក់ស្តង់ពិព័រណ៍ និងផ្តល់ព័ត៌មានលម្អិត រយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី២១-២២ ខែមករានេះ ដល់អតិថិជន​ដែល​មានបំណង​ស្វែងរកលំនៅឋានប្រណិត រស់នៅប្រកបដោយផាសុភាព។

អ្វីដែលអតិថិជនទទួលបាន ចំពោះការកក់ និងទិញផ្ទះ ក្នុងឱកាសនេះ គឺ​ការបញ្ជុះតម្លៃ ៩% (សម្រាប់អតិថិជនបង់ផ្តាច់ ១០០%) បូកនិងការបន្ថែមបរិក្ខាប្រើប្រាស់ទំនើបៗជាច្រើន រួមមានម៉ាស៊ីត្រជាក់ ៤គ្រឿង ទូរទឹកកក ម៉ាស៊ីនបោកសំលៀកបំពាក់ និងអាំងប៉ាវជាសាច់ប្រាក់សុទ្ធ ចាប់ពី ២០០០ដុល្លារ ដល់ ១០០០០ដុល្លារផងដែរ។

នៅក្នុងព្រឹត្តិការណ៍​តាំងពិព័រណ៍​នៅថ្ងៃទី១នេះផងដែរ មានអតិថិជនបានអញ្ជើញមកជាវផ្ទះចំនួនសរុប ៧ ល្វែងពីបុរី អូរ៉ូរ៉ា ស៊ីធី និងចាប់អាំងប៉ាវទទួលបានទឹកប្រាក់សរុបរហូតដល់ជាង ២០០០០ដុល្លារ។ សូមកុំឲ្យឱកាសនេះរំលងផុត រង្វាន់ធំ ១០០០០ដុល្លារ​ កំពុងរង់ចាំលោកអ្នក។

ប្រញ៉ាប់រួសរាន់ឡើង នៅសល់ថ្ងៃស្អែកមួយថ្ងៃទៀត ដែលនឹងចាប់ផ្តើម ពីម៉ោង ៩ព្រឹក រហូត ៩យប់ លោកអ្នកគ្រាន់តែអញ្ជើញទៅកាន់ ផ្សារលក់ទំនិញម៉ាក្រូ ស្ថិតក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ លោកអ្នកនឹងឃើញស្តង់ពិព័រណ៍​ គម្រោងបុរីអូរ៉ូរ៉ា ស៊ីធី ដែលមានក្រុមការងាររួសរាយរាក់ទាក់ រង់ចាំផ្តល់ព័ត៌មាននានា​អំពីគម្រោង ដល់អស់លោកអ្នក។

សម្រាប់ព័ត៌មានបន្ថែម៖

សូមចូលទៅកាន់ Facebook page: https://www.facebook.com/aurora.ct168/ ឬទំនាក់ទំនងទិញផ្ទះ ទូរសព្ទលេខ ០១៧ ២២២ ០៥៥ / ០១៧ ២២២ ០៧១ / ០១៧ ២២២ ០៧២។ អាសយដ្ឋានគម្រោង៖ ផ្លូវប្រឡាយទួលសំពៅ កែងផ្លូវ១៩៦២ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ៕

មតិយោបល់