• 2020-03-03 05:09:16
  • សេដ្ឋកិច្ច

គម្រោងវិនិយោគធំៗ ៤ ស្មើទឹកប្រាក់ ៤៥០លាន​ដុល្លារ ​បើកសម្ពោធក្នុងពេលតែមួយ

  • 2020-03-03 05:09:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សហព័ន្ធក្រុមហ៊ុន HK Titan Stone Group មានវត្តមានក្នុងប្រទេសកម្ពុជាជាច្រើនឆ្នាំមកហើយ បានពង្រីកសក្ដានុពល​វិនិយោគ​របស់ខ្លួនឡើងនៅ​កម្ពុជា​មួយកម្រិតទៀតហើយ ពោល​គឺ​បាន​បើកសម្ពោធគម្រោងវិនិយោគធំៗ​ដល់ទៅ ៤ ក្នុងពេលតែមួយ។

គម្រោង​ទាំង ៤ ផ្ដោតទៅលើសេវាធានារ៉ាប់រង និងអចលនទ្រព្យ សរុបជាទឹកប្រាក់ប្រមាណ ៤៥០លានដុល្លារអាមេរិក ដែល​​រួមមាន​ដូចខាងក្រោម៖

  • គម្រោងក្រុមហ៊ុនធានារ៉ាប់រង Titan Stone Life Insurance

  • គម្រោងតំបន់សេដ្ឋកិច្ចពិសេស Titan Stone Special Economic Zone

  • គម្រោងអគារពាណិជ្ជកម្ម Titan Stone Financial Building

  • គម្រោងអគារ Picasso Sky Garden។

គម្រោងវិនិយោគថ្មីនេះ ជាឱកាសដ៏ល្អដែលបង្ហាញពីទំនុកចិត្តរបស់សហព័ន្ធក្រុមហ៊ុនក្នុងការចូលរួមអភិវឌ្ឍន៍ប្រទេសកម្ពុជាទៅថ្ងៃអនាគត និងការប្ដេជ្ញាចិត្តដើម្បីភាពរីកចម្រើនជាមួយគ្នា។

នៅ​ក្នុង​សន្និសីទនៃការបើកសម្ពោធគម្រោងវិនិយោគធំៗទាំង ៤ នេះ កាលពីថ្ងៃទី១ ខែមីនា ក៏មានវត្តមាន​ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ចូលរួមជាភ្ញៀវកិត្តិយសផងដែរ។ ជាមួយគ្នានេះ ក៏មាន​ភ្ញៀវកិត្តិយស និងដៃគូវិនិយោគសំខាន់ៗ​ ពីស្ថាប័នរដ្ឋ និងវិស័យផ្សេងៗក្នុង និងក្រៅប្រទេសជាច្រើនរូប ដែល​រួម​មាន​​ឯកឧត្តម ម៉ី វ៉ាន់ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយក នៃអគ្គនាយកដ្ឋានឧស្សហកម្ម ហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៃព្រះរាជាណាចក្រកម្ពុជា​ លោកបណ្ឌិត Wei Qilin ប្រធានទីប្រឹក្សា Titan Stone Group និងលោក ឧកញ៉ាបណ្ឌិតហេង វុទ្ធី ប្រធានសមាគមវិនិយោគកម្ពុជា ចិន ជាដើម។

ឯកឧត្តមបណ្ឌិតហ៊ុន ម៉ាណែត បានទទួលស្គាល់ និងមានការកោតសរសើរអំពីការវិនិយោគរបស់សហព័ន្ធក្រុមហ៊ុននៅប្រទេសកម្ពុជា និងការបន្តនាំយកនូវបច្ចេកវិទ្យាអន្ដរជាតិ និងធនធាន សំខាន់ៗមកកម្ពុជា។ ឯកឧត្តមបណ្ឌិត បានមានប្រសាសន៍ថា៖ "កម្ពុជា គឺជាប្រទេសមួយដែលមានសេដ្ឋកិច្ចរឹងមាំ និងមានសក្តានុពលពេញលេញ ក្នុងការស្វាគមន៍សហព័ន្ធក្រុមហ៊ុនលំដាប់អន្ដរជាតិ ដូចជាសហព័ន្ធ Titan Stone Group ដើម្បីវិនិយោគ"។

លោកបណ្ឌិត Wei Qilin ប្រធានទីប្រឹក្សា Titan Stone Group ជឿជាក់ថា ប្រទេសកម្ពុជាមានធនធានសម្បូរបែប ទីតាំងភូមិសាស្ត្រល្អ និងគោលនយោបាយសេដ្ឋកិច្ចបើកទូលាយ និងល្អបំផុតក្នុងទ្វីបអាស៊ី។ ទៅថ្ងៃអនាគត ប្រទេសកម្ពុជាមានឱកាសក្លាយជា "ទីក្រុងហុងកុងតូចនាអាស៊ីអាគ្នេយ៍" ព្រមទាំងអាចក្លាយជាមជ្ឈមណ្ឌលហិរញ្ញវត្ថុថ្មីមួយទៀតនៅលើពិភពលោក។

លោកឧកញ៉ា ហេង វុទ្ធី ប្រធានសមាគមវិនិយោគកម្ពុជា ចិន ជឿថាគុណសម្បត្តិពិសេសរបស់ប្រទេសកម្ពុជា ត្រូវការឲ្យវិនិយោគិនបរទេសស្គាល់ឲ្យបានកាន់តែច្រើន។ សមាគមកំពុងដើរតួនាទីជាស្ពានសេដ្ឋកិច្ចសម្រាប់កម្ពុជា និងសហគ្រាសបរទេស ដោយដឹកនាំសហគ្រាសល្បីៗ ចូលវិនិយោគកម្ពុជា និងជួយធ្វើ​ឲ្យ​ការវិនិយោគនៅប្រទេសកម្ពុជាប្រកប​ដោយភាពងាយស្រួល។

សហព័ន្ធក្រុមហ៊ុន Titan Stone Group បានបើកសម្ពោធអគារ "Picasso City Garden” និង អគារការិយាល័យ Smart Co-Working "KY iCenter” ដែលគម្រោងទាំងពីរ ទទួលបានការកោតសរសើរខ្លាំងនៅលើទីផ្សារ។ ក្រោយពីសិក្សាវាយតម្លៃ និងរៀបចំផែនការបានគ្រប់ជ្រុងជ្រោយហើយនោះ សហព័ន្ធក្រុមហ៊ុន បានរៀបចំសម្ពោធគម្រោង ៤ សំខាន់ៗដើម្បីឆ្លើយតបនឹងភាពរីកចម្រើននៃសេដ្ឋកិច្ច និងតម្រូវការទីផ្សារនៅក្នុងប្រទេសកម្ពុជា។ ជាដំបូង ក្រុមហ៊ុនធានារ៉ាប់រង Titan Stone Life Insurance បានបង្កើតឡើងដោយផ្តល់នូវការធានារាប់រងបែបសន្សំប្រាក់ ដែលមានអត្រាការប្រាក់សន្សំសំចៃខ្ពស់ និងរយៈពេលខ្លី ដើម្បីជួយឲ្យប្រជាជនបានធ្វើផែនការហិរញ្ញវត្ថុ និងការការពារអាយុជីវិតរបស់ពួកគេ។ លើសពីនេះ សហព័ន្ធធានារ៉ាប់រង ធានារ៉ាប់រងឱសថសាស្ត្រ និងធានារ៉ាប់រងគ្រោះថ្នាក់ផ្ទាល់ខ្លួន អាចបំពេញរាល់តម្រូវការវេជ្ជសាស្ត្ររបស់សាធារណជនទូទៅ បានយ៉ាងងាយស្រួល។

លោក Ye WeiGuo អគ្គនាយកសហព័ន្ធក្រុមហ៊ុន Titan Stone Group និង Titan Stone Life Insurance មានប្រសាសន៍ថា៖

ការធានារ៉ាប់រងមិនត្រឹមតែធានាដល់សុខមាលភាពជីវិតបុគ្គល និងក្រុមគ្រួសារប៉ុណ្ណោះទេ ប៉ុន្តែក៏ជាជំនួយមួយក្នុងការគ្រប់គ្រងទ្រព្យសម្បត្តិផងដែរ។ លោកសង្ឃឹមក្នុងការនាំចូលពីគោលការណ៍នៃការផ្ដល់ហិរញ្ញប្បទាន ដើម្បីឲ្យប្រសិទ្ធភាពវិនិយោគរបស់ប្រជាជនកាន់តែប្រសើរ។ ម៉្យាងវិញទៀត រចនាសម្ព័ន្ធជាតិរបស់ប្រទេសកម្ពុជានៅមានភាពវ័យក្មេង ដូច្នេះឧស្សាហកម្មធានារ៉ាប់រងពិតជាមានតម្រូវការទីផ្សារ និងអត្រារីកចម្រើនទំលំទូលាយ។

សហព័ន្ធក្រុមហ៊ុន Titan Stone Group បានសម្ពោធគម្រោងតំបន់សេដ្ឋកិច្ចពិសេស Titan Stone Special Economic ដែលជាតំបន់សេដ្ឋកិច្ចពិសេស ផ្តោតលើវិស័យឧស្សាហកម្មវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា។ តាមរយៈធនធានគម្រោងវិនិយោគរបស់សហព័ន្ធ និងការរៀបចំផែនការដ៏ល្អឥតខ្ចោះ នឹងទាក់ទាញក្រុមហ៊ុនឧស្សាហកម្មបច្ចេកវិទ្យាកំពូលៗឲ្យចាប់អារម្មណ៍ និងធ្វើការវិនិយោគ ដើម្បីបង្កើតឱកាសការងារដល់ប្រជាជនក្នុងតំបន់ ពង្រឹងផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យានៅកម្ពុជា និងជួយឲ្យវិស័យឧស្សាហកម្មមានភាពប្រសើរឡើង។ គម្រោងនេះ គឺស្ថិតនៅជាប់នឹងកំពង់ផែទឹកជ្រៅចំនួនពីរនៃខេត្តព្រះសីហនុ និងខេត្តកំពត។ ហើយផ្លូវល្បឿនលឿន (Highway) ពីភ្នំពេញ ទៅខេត្តព្រះសីហនុ ដែលនឹងត្រូវបញ្ចប់សាងសង់នាពេលខាងមុខ អាចជួយសម្រួលដល់ការដឹកជញ្ជូនឲ្យកាន់តែប្រសើរផងដែរ។ សេវាកម្មងាយស្រួលរហ័ស និងទីតាំងល្អនៃតំបន់សេដ្ឋកិច្ចពិសេស នឹងទាក់ទាញសហគ្រាសបរទេសល្បីឲ្យចូលមកវិនិយោគ និងលើកកម្ពស់ដល់សេដ្ឋកិច្ចកម្ពុជា។

អាជីវកម្មអចលនទ្រព្យរបស់សហព័ន្ធក្រុមហ៊ុន Titan Stone Group បានបង្កើតនូវសមិទ្ធិផលយ៉ាងធំធេងនៅក្នុងប្រទេសកម្ពុជា ហើយឆ្នាំនេះ គម្រោងអគារ Titan Stone Financial Tower និង Picasso Sky Garden ជាគម្រោងថ្មីសំខាន់សហព័ន្ធ។ អាគារ Titan Stone Financial Tower នឹងសាងសង់ឡើង ដោយបំពាក់នូវបច្ចេកវិទ្យាឆ្លាតវៃ និងថាមពលបៃតងការពារបរិស្ថាន 4R ជាលក្ខណៈសម្បត្តិសំខាន់របស់អគារទាំងមូល ហើយជាអគារការិយាល័យទំនើប ឆ្លាតវៃ Intelligent City Oasis 5A ដំបូងបង្អស់ក្នុងរាជធានីភ្នំពេញ។ ដោយរួមបញ្ចូលបច្ចេកវិទ្យាបន្ថយថាមពឡ (Reducing) ការបង្កើតបរិយាកាសបៃតងឡើងវិញ (Renewing) ការកែច្នៃធនធានធម្មជាតិប្រើប្រាស់ឡើងវិញ (Recycling) និងទំនួលខុសត្រូវសង្គម (Responsibility) ដើម្បីបង្កើតនូវសម្ព័ន្ធថាមពលបៃតងក្នុងអគារទាំងមូល។

ក្រៅពីគម្រោងអគារខុនដូ Picasso City Garden សហព័ន្ធក្រុមហ៊ុនTitan Stone Group ក៏បានសម្ពោធគម្រោង Picasso ទី២ ដែលមានឈ្មោះថា Picasso Sky Garden។ អគារ Picasso Sky Garden មានទម្រង់បែបឡៅតឿ ដើម្បីបង្កើតទំហំធំទូលាយសម្រាប់ការរស់នៅ និងប្រកបអាជីកម្ម។ ការបញ្ចូលរចនាបថសិល្បៈរបស់ Picasso ដល់បរិយាកាសដែលពោរពេញដោយភាពច្នៃប្រឌិតថ្មី បង្កើតបានភាពច្នៃប្រឌិតគ្មានដែនកំណត់។ នោះជាលំនៅដ្ឋានលំដាប់ខ្ពស់ (Loft) ប្រណិតនៅភ្នំពេញ។

លោក Deng Zhenyue អគ្គនាយកគ្រប់គ្រងទូទៅរបស់សហព័ន្ធក្រុមហ៊ុន Titan stone Group និងជាអគ្គក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ Stone Real Estate Development មានប្រសាសន៍ថា៖ វិស័យអចលនទ្រព្យក្នុងប្រទេសកម្ពុជា កំពុងរីកចម្រើនយ៉ាងឆាប់រហ័ស ប៉ុន្តែគុណភាពផលិតផលលើទីផ្សារមានគុណភាពមិនសមមាត្រគ្នា។ សហព័ន្ធក្រុមហ៊ុន Titan Stone Group កំពុងបន្តបើកដំណើរការគម្រោងដែលមានគុណភាពខ្ពស់ថ្មីទៀត ដែលមិនត្រឹមតែផ្តល់នូវការរស់នៅប្រកបដោយសុវត្ថិភាព និងផាសុកភាពសម្រាប់សាធារណជនប៉ុណ្ណោះទេ តែក៏សង្ឃឹមថាយើងនឹងក្លាយជាសហព័ន្ធក្រុមហ៊ុនដឹកនាំ និងឈានមុខគេនៅលើទីផ្សារផងដែរ។

សហព័ន្ធក្រុមហ៊ុន HK Titan Stone Group សម្រេចបានជោគជ័យថ្មីផ្សេងទៀតនៅឆ្នាំនេះ នឹងបន្តរីកចម្រើនឲ្យកាន់តែខ្លាំងឡើងក្នុងប្រទេសកម្ពុជា តាមរយៈគម្រោងធំទាំង ៤។ តាមរយៈសង្វាក់ផ្គត់ផ្គង់លំដាប់កំពូល គំនិតច្នៃប្រឌិត និងបច្ចេកវិទ្យាប្រកបដោយភាពទាក់ទាញ និងបច្ចេកវិទ្យាអន្ដរជាតិទំនើបចុងក្រោយ យើងអាចរកឃើញគោលដៅវិនិយោគដ៏ល្អបំផុតសម្រាប់សហគ្រាន និងវិនិយោគិនបរទេស ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា បង្កើតនូវជ័យជម្នះសម្រាប់សហព័ន្ធ វិនិយោគិន និងប្រទេសកម្ពុជា។

អំពីសហព័ន្ធក្រុមហ៊ុន HK Titan Stone Group

ក្នុងនាមជាសហព័ន្ធក្រុមហ៊ុនជំនាញវិនិយោគហិរញ្ញវត្ថុ សហព័ន្ធក្រុមហ៊ុន HK Titan_Stone Group មានភាពជោគជ័យក្នុងវិស័យហិរញ្ញវត្ថុ ជាមួយបទពិសោធប្រតិបត្តិការជាងដប់ឆ្នាំក្នុងការវិនិយោគ និងបង្កើតគុណតម្លៃសម្រាប់អតិថិជនជាច្រើន។ សេវាកម្មរបស់យើងបែងចែកជាបីធំៗ គឺហិរញ្ញវត្ថុ ធានារ៉ាប់រង និងអចលនទ្រព្យ ដែលអាជីវកម្មទាំងអស់រួមមាន៖ អចលនទ្រព្យនៅក្រៅប្រទេស ការទិញទំនិញមូលធន ការគ្រប់គ្រងទ្រព្យសម្បត្តិ ផែនការធានារ៉ាប់រង និងការអាណត្តិព្យាបាល នៃគ្រួសារ (Family Trust)។ ជាមួយនឹងចក្ខុវិស័យលំដាប់កំពូលនៅលើទីផ្សារ បានផ្តល់ឱកាសវិនិយោគដ៏ល្អបំផុត និងឈានមុខគេសម្រាប់សហគ្រាស និងអ្នកវិនិយោគ។ ការរៀបចំគម្រោងនៅតំបន់អាស៊ីដែលប្រកបដោយប្រសិទ្ធភាព អភិវឌ្ឍន៍សេវាកម្មហិរញ្ញគ្រប់ប្រភេទ និងសម្រេចបាននូវលទ្ធផលឈ្នះ-ឈ្នះ សម្រាប់វិនិយោគិន រដ្ឋាភិបាល និងសាធារណជន។ ស្វែងយល់បន្ថែមអំពីសហព័ន្ធក្រុមហ៊ុន Titan Stone Group សូមមើលគេហទំព័រ http://www.titanstonegroup.com។

មតិយោបល់