- 2020-03-10 01:34:11
- សេដ្ឋកិច្ច
ញាក់សាច់! ប្រេងធ្លាក់ថ្លៃមិនធ្លាប់មានជិត ៣០ឆ្នាំ ក្រោយកូរ៉ូណាវីរុសវាយប្រហារជុំវិញពិភពលោក
- 2020-03-10 01:34:11
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ញាក់សាច់! ប្រេងធ្លាក់ថ្លៃមិនធ្លាប់មានជិត ៣០ឆ្នាំ ក្រោយកូរ៉ូណាវីរុសវាយប្រហារជុំវិញពិភពលោក
ចន្លោះមិនឃើញ
ថ្លៃប្រេងកាលពីថ្ងៃអាទិត្យបានដាំក្បាលចុះខ្លាំងបំផុតចាប់តាំងពីសង្គ្រាមឈូងសមុទ្រឆ្នាំ១៩៩១ ចំពេលមានការមិនចុះសម្រុងគ្នាក្នុងចំណោមសម្ពន្ធភាពនៃក្រុមប្រទេសផលិតប្រេងនៅក្នុងការកាត់បន្ថយការផ្គត់ផ្គង់ប្រេងហួសសេចក្តីត្រូវការ។
ប្រេងឆៅBrentបានធ្លាក់ចុះ៩,៥៥ដុល្លារ ឬ២១,១% មកនៅត្រឹមតែ៣៥,៧២ដុល្លារក្នុងមួយបារ៉ែល គិតត្រឹមម៉ោង៧យប់ថ្ងៃ០៨មីនា។ចំណេកប្រេងBenchmarkអាម៉េរិកចុះ៨,៦ដុល្លារ មកនៅ៣២,៦៨ដុល្លារក្នុងមួយបារ៉ែល។ នៅព្រឹកថ្ងៃចន្ទ ប្រេងBrent ធ្លាក់ចុះដល់៣១ដុល្លារក្នុងមួយបារ៉ែល។ ការធ្លាក់ចុះនេះ កើតឡើងបន្ទាប់ពីការធ្លាក់ចុះយ៉ាងគំហុកដល់ទៅ១០,១%កាលពីថ្ងៃសុក្រ ដែលជាការធ្លាក់ថ្លៃច្រើនបំផុតក្នុងពេលមួយថ្ងៃក្នុងរយៈពេលជាង៥ឆ្នាំមកនេះ។ ថ្លៃប្រេងធ្លាក់ជាបន្តបន្ទាប់ចំពេលមានការព្រួយបារម្ភថា បណ្តាក្រុមប្រទេសផលិតនិងនាំចេញប្រេងនឹងមិនកាត់បន្ថយការផលិតប្រេងឲ្យបានច្រើនសមល្មមនឹងការធ្លាក់ចុះនៃសេចក្តីត្រូវការ។ ការផ្ទុះកូរ៉ូណាវីរុសបាននិងកំពុងវាយប្រហារសេវាធ្វើដំណើរ និងផលិតកម្មដែលវាគំរាមទាញទម្លាក់កំណើនសេដ្ឋកិច្ចសកល។
ឥឡូវគិតមកត្រឹមថ្ងៃចន្ទទី០៩មីនានេះ ប្រទេសនិងតំបន់ជាង១០០ហើយបានប្រកាសរកឃើញអ្នកឆ្លងកូរ៉ូណាវីរុសឬជំងឺCOVID-19 ខណៈចំនួនអ្នកឆ្លងនៅទូទាំងពិភពលោកឡើងដល់១០៥.៥៨០នាក់។ អង្គការសុខភាពពិភពលោកបានរាយការណ៍កាលពីថ្ងៃអាទិត្យថា ប្រទេសនិងតំបន់ថ្មីចំនួន៨បានរាយការណ៍អំពីការរកឃើញអ្នកផ្ទុកវីរុសនេះ រួមមាន ប៊ុលហ្ការី កូស្តារីកា កោះហ្វារ៉ូ ទឹកដីហ្គីណេបារាំង ប្រទេសដែនកោះម៉ាល់ឌីវ ម៉ាល់តា កោះម៉ាទីនិក និងសាធារណរដ្ឋម៉ុលដាវី។ COVID-19បានសម្លាប់មនុស្សប្រមាណ៣.១០០នាក់នៅចិន និង៤៨៤នាក់នៅក្រៅចិនដីគោក៕