• 2020-03-12 12:49:06
  • សេដ្ឋកិច្ច

អ្នក​ជំនាញ៖ កំពុងផ្ទុះ COVID-19 តើគួរទិញអចលនទ្រព្យ​ក្នុងឆ្នាំ ២០២០ ដែរឬទេ? ​

  • 2020-03-12 12:49:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅដើមឆ្នាំ ២០២០ នេះ​ពិភពលោក​ទាំង​មូល​កំពុង​តែ​ជួប​វិបត្តិ​រីក​រាលដាល​ នៃ​មេរោគ​ COVID-19​ ដែល​បណ្ដាល​ឲ្យ​មាន​ផល​ប៉ះពាល់​ទៅ​ដល់​ខ្សែ​ចង្វាក់​ផលិត​កម្ម​ស្ទើរគ្រប់ប្រទេស រួមទាំងវិស័យអចលនទ្រព្យផងដែរ។

ចំពោះ​វិស័យ​អចលនទ្រព្យ​នៅ​ប្រទេស​កម្ពុជា​វិញ​ COVID-19​ បាន​បង្អាក់​ចលនា​កម្លាំង​នៃ​ការ​ទិញ​ខ្លះ ទាំង​ការ​វិនិយោគ​ក្នុង​ស្រុក​ និង​ពី​ក្រៅ​ស្រុក​ នៅ​ត្រី​មាសទី១​ ​ឆ្នាំ ​២០២០​ នេះ។​ អ្នក​ជំនាញ​វិស័យ​អចលនវត្ថុ​ លោក​ សំ​ សុខនឿន​ អគ្គនាយក​ KW​ Sen Sok​ និង​ជា​ប្រធាន​ក្រុមហ៊ុន​ សេម​ អេសអិន​ រៀលធី​ បាន​ឲ្យ​ដឹង​ថា​ COVID-19​ ពិត​ជា​មាន​ផល​ប៉ះពាល់​ដល់​ការ​ទិញ​លក់​អចលនវត្ថុ​នៅ​កម្ពុជា​ពិត​ប្រាកដ​មែន តែក៏មានផលល្អផងដែរ។

លោក​ សំ​ សុខនឿន​

លោក​បន្ត​ថា រាជរដ្ឋាភិបាល​កម្ពុជា​ មាន​យន្តការ​មួយ​ចំនួន​ដើម្បី​ឆ្លើយតប​នឹង​ស្ថានការណ៍​នេះ។​ ជាក់​ស្ដែង​សម្ដេច​តេជោ ហ៊ុន សែន បាន​សម្រេច​លើកលែង​ពន្ធ​ប្រថាប់​ត្រា​សម្រាប់​ការ​ទិញ​អចលនវត្ថុ​ទាំង​ឡាយ​ណា​ ដែល​មាន​តម្លៃ​ចាប់​ពី​៧ម៉ឺន​ដុល្លារ​ចុះ​ ថែម​ទាំង​អំពាវនាវ​ឲ្យ​អ្នក​អភិវឌ្ឍ​អចលនវត្ថុ​ទាំង​អស់​បញ្ចុះ​តម្លៃ​ ដើម្បី​សម្រួល​ដល់​ប្រជាជន​ខ្មែរ​ទូទៅ​អោយ​មាន​ភាព​ងាយស្រួល​ក្នុង​ការ​ទិញ​។​

ទិដ្ឋភាពអគារនៅភ្នំពេញ

អ្នក​ជំនាញ​ខាង​លើ​នេះ​បាន​បង្ហាញ​គំនិត​វិជ្ជមាន​ថា​ «​នៅ​ឆ្នាំ២០២០​នេះ​ គឺ​ជា​ឱកាស​សម្រាប់​អ្នក​មាន​បំណង​ចង់​ទិញ​លំនៅឋាន​ដើម្បី​ស្នាក់នៅ​ ដោយ​យោង​តាម​ហេតុផល​ ៣​ ខាង​ក្រោម» ៖​

​១​ អ្នក​អភិវឌ្ឍ​បុរី​ជា​ទូទៅ​កំពុង​តែ​ផ្ដល់​លក្ខខ័ណ្ឌ​បង់​ប្រាក់​ងាយ​ស្រួល​ និង​មាន​ការ​បញ្ចុះ​តម្លៃ​ពិសេស។​

​២​ នៅ​ក្នុង​ឆ្នាំ​២០២០​នេះ​ អ្នក​ទិញ​នឹង​មិន​ត្រូវ​បង់​ពន្ធ​ប្រថាប់​ត្រា​៤%​ សម្រាប់​ផ្ទះ​តម្លៃ​៧ម៉ឺន​ដុល្លារ​ចុះ។​

​៣​ អ្នក​ទិញ​មាន​ឱកាស​ចំណេញ​បាន​ខ្ពស់​ ព្រោះ​ប្រទេស​កម្ពុជា​ពុំ​មាន​ការ​រីក​រាលដាល​ខ្លាំង​នៃ​មេរោគ​ COVID-19​ ដូច​ប្រទេស​ដទៃ​ឡើយ។​ ជា​ពិសេស​ លោក​មាន​សុទិដ្ឋិនិយម​ថា​ មេរោគ​នេះ​នឹង​បាត់​ទៅ​វិញ​ ព្រោះ​មាន​សញ្ញាណ​វិជ្ជមាន​មួយ​ចំនួន​ដែល​បង្ហាញ​ថា​ ពិភពលោក​អាច​គ្រប់គ្រង​ស្ថានការណ៍​នៃ​ការ​រីក​រាលដាល​នេះ​បាន​ហើយ៕​

លំនៅដ្ឋាន​កំពុងសាងសង់ (រូបភាព៖ KW Sen Sok)

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទពេញនិយម