• 2020-03-16 23:00:00
  • សេដ្ឋកិច្ច

២ខែ ២០២០ គម្រោងស្នើសុំសាងសង់កើនឡើងជិត២ដងធៀបនឹង ២ខែ ឆ្នាំ២០១៩

  • 2020-03-16 23:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 3

ចន្លោះមិនឃើញ

"នៅក្នុងវីស័យសំណង់នៅកម្ពុជារហូតដល់ដំណាច់ខែកុម្ភៈ ឆ្នាំ២០២០នេះយើងសង្គេតឃើញថាឥតទាន់មានការថយ​ចុះទេ ផ្ទុយទៅវិញការស្នើសុំសាងសង់ជាគម្រោងដែលបានដាក់ស្នើសុំកើនឡើង គិតត្រឹមខែកុម្ភៈនេះមានជាង ៥២៣គម្រោង បើធៀបទៅនឹង២០១៩ គិតត្រឹមខែកុម្ភៈដូចគ្នាយើងមានតែជាង៣០០គម្រោងទេ ហើយបើគិតជាទុនវិនិយោគមានការកើនឡើងសឹងតែទ្វេដង" នេះបើតាមការបញ្ជាក់ប្រាប់របស់ឯកឧត្តម សេង ឡូត អគ្គនាយករដ្ឋបាល និងជាអ្នកនាំពាក្យក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ថ្លែងប្រាប់ក្នុងសន្និសីទសារព័ត៌មានស្តីពី “ វឌ្ឍនភាព និងទិសដៅការងារបន្តរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់” នៅទីស្តីការគណៈរដ្ឋមន្រ្តីនៅ ព្រឹកថ្ងៃទី១៦ មីនា ឆ្នាំ២០២០ម្សិលមិញ។

រូបសំណង់អគារនៅរាជធានីភ្នំពេញថតពីលើអគារមួយនៅមុខផ្សារទំនើបAEON1 កាលពីចុងឆ្នាំ២០១៩កន្លងទៅ

អ្នកនាំពាក្យរូបនេះបញ្ជាក់បន្តថា ក្រុមហ៊ុនដែលមកវិនិយោគក្នុងវិស័យសំណង់នៅកម្ពុជាមានសរុប១៨ប្រទេស។ ក្នុងនោះប្រទេសចិនជាប់លេខ១ កូរ៉េ លេខ២ និងប្រទេសជប៉ុនលេខ៣។ បើគិតជារួមក្នុងវិស័យសំណង់នេះនៅតែបន្តកើន អត់មានការថមថយនោះទេ។

តាមរបាការណ៍តួលេខលទ្ធផលរបស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់សម្រេចបាន នៅឆ្នាំ២០១៩ទុនវិនិយោគវិស័យសំណង់មាន ១១,៤៣ ពាន់លានដុល្លារ កើនឡើងជាង៩៨,៧៤ភាគរយ ធៀបទៅនឹងឆ្នាំ២០១៨ ដែលទុនវិនិយោគកាលពីឆ្នាំ២០១៨ មានប្រមាណតែ ៥,៣១ ពាន់លានដុល្លារតែប៉ុណ្ណោះ។

ឯកឧត្តម សេង ឡូត អ្នកនាំពាក្យក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ថ្លែងប្រាប់ក្នុងកម្មវិធីសន្និសីទសារព័ត៌មាន

នៅក្នុងរបាយការណ៍ដដែលនេះបានបញ្ជាក់ថា នៅឆ្នាំ២០១៩ ក្រសួងបានប្រមូលចំណូលចូលថវិកាជាតិសរុប ១១៤ លានដុល្លារ កើនឡើង ១៧ លានដុល្លារ ស្នើនឹង ១៧,៥០ភាគរយ ធៀបនឹងឆ្នាំ២០១៨៕

អត្ថបទ៖ លន ហ្សាឌីណា

មតិយោបល់
អត្ថបទពេញនិយម