• 2017-12-01 06:13:12
  • សេដ្ឋកិច្ច

​កប់! មន្ត្រីថា​​ទំហំ GDP អ្នក​ទីក្រុង​ក្នុងម្នាក់​ឡើង​ដល់​ ជិត​៤ពាន់​ដុល្លារ

  • 2017-12-01 06:13:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទំហំ​ផលិតផល​ក្នុងស្រុក​សរុប​(GDP) សម្រាប់​ប្រជាជន​ម្នាក់ៗនៅទីក្រុង​ភ្នំពេញ​បាន​ឡើង​ដល់​ទៅ​ ៣៨០០​ដុល្លារ​ហើយ​។ នេះបើ​តាម​ការ​អះអាង​របស់​អភិបាល​រង​នៃគណៈ​អភិបាល​រាជធានី​ភ្នំពេញ​ ​ក្នុង​ពិធីបើក​ការ​តាំង​ពិព័រណ៍​ឧស្សាហ​កម្ម​សំណង់​កម្ពុជា​ប្រចាំ​ឆ្នាំ​ ២០១៧នៅ​កោះពេជ្រ​កាលពី​ម្សិល​មិញ ។

​ឯកឧត្តម​ មាន ចាន់យ៉ាដា ​អភិបាល​រងរាជធានី​ភ្នំពេញ​ ថ្លែងថាៈ «​ទំហំ​ផលិតផល​ក្នុងស្រុក​សរុប​(GDP)​ ​សម្រាប់​មនុស្ស​ម្នាក់ៗ​នៅ​ភ្នំពេញ​មាន​កើន​ឡើង​ពីចំនួន​ ៩៣៤​ដុល្លារ​ក្នុង​ឆ្នាំ​ ​២០១២ រហូត​ដល់​ ​៣៨០០​ដុល្លារ​ ​គិត​ក្នុង​ឆ្នាំ​ ២០១៦​ ដែល​ជានេះ​ជា​មោទនភាព​ថ្មីមួយ​ទៀត​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​»។

បើតាម​តួលេខ​របស់ធនាគារពិភពលោក​GDP សម្រាប់ប្រជាជន​កម្ពុជា​ម្នាក់​គិតជាទូទៅ​ក្នុង​ឆ្នាំ​២០១៦​ មាន​ចំនួ​នជាង​១២០០​ដុល្លារ។​

​បន្ថែមពី​លើនេះ​ទៀត​ ​ឯកឧត្តម​ថា ​កំណើន​ប្រជាជន​រស់នៅ​ភ្នំពេញ​មានចំនួន​សរុប​ប្រមាណ​ ១លាន ៦សែន​នាក់​ ​ក្នុងនោះ​អត្រាភាព​ក្រីក្រ​ប្រជាជន​នៅទីក្រុង​ក៏បាន​ធ្លាក់​ចុះមក​ក្រោម​ ៩,៩ភាគរយ​ ស្របគ្នា​នឹងចំនួន​ប្រជាជន​កំពុង​បម្រើការងារ​មាន​ប្រហែល​ ៨សែន​នាក់​។ ​

​អភិបាល​រងរាជធានី​ភ្នំពេញ​រៀបរាប់​​ឲ្យដឹង​ទៀត​ថា ​វិស័យ​សំណង់​បាន​ផ្លាស់ប្ដូរមុខ​មាត់​ថ្មីនៅ​ភ្នំពេញ​ ក្រោម​ការ​អភិវឌ្ឍ​គម្រោងទីក្រុងរណប ​អគារពាណិជ្ជ​កម្ម​ និង​អគារលំ​នៅដ្ឋាន​ជាច្រើន​។ ​ឯកឧត្តម​គូស​បញ្ជាក់​ថា​​គិត​ត្រឹម​ខែ កញ្ញា​ ឆ្នាំ ២០១៧​ ​រាជធានី​ភ្នំពេញ​មានផ្ទៃដី​សរុប​ ៦៩២,៦៤គីឡូម៉ែត្រ​ក្រឡា​ ​មាន​សំណង់​បុរីមាន​ចំនួន​ ១៨៨​កន្លែង​ ​អគារ​ខ្ពស់ៗ​មាន​ ៩៧៩អគារ និង​គម្រោង​សាងសង់​សរុប​ ៧៧៧​គម្រោង​នៅ​លើផ្ទៃ​ដីសំណង់​ ៣លាន​ម៉ែត្រការ៉េ​ និង​មាន​ទំហំទឹក​ប្រាក់ ១,៥ពាន់​លានដុល្លារ​អាមេរិក​៕​​

អត្ថបទ៖ ស៊ិន សាវ៉េត

មតិយោបល់
អត្ថបទថ្មី