• 2019-02-01 09:20:51
  • សេដ្ឋកិច្ច

១០ នាក់​ទៀត​ហើយ ឈ្នះ​រង្វាន់​ធំ​កប់ៗ បន្ទាប់​ចាយ​លុយ​ជា​មួយ Wing

  • 2019-02-01 09:20:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Wing បាន​ធ្វើការ​ចាប់​រង្វាន់​លើក​ទី ២ ដើម្បី​ស្វែង​រក​អ្នក​ឈ្នះ​រង្វាន់​ចំនួន ១០ នាក់ ដែល​នឹង​ទទួល​បាន​រង្វាន់​ជាច្រើន បន្ទាប់ពី​ពួកគាត់​បាន​ធ្វើ​ប្រតិបត្តិការ​តាម​រយៈ​គណនី។

អ្នកឈ្នះ​ទាំង ​១០ ស្ថិត​នៅ​ក្នុង​ចំណោម​អតិថិ​ជន​រាប់​ពាន់​នាក់​របស់ Wing ដែល​តែងតែ​ធ្វើ​ប្រតិបត្តិការ​ជា​ប្រចាំ​ដូចជា វេរ​លុយ ផ្ទេរ​ប្រាក់​ទៅ​ក្រៅ​ប្រទេស បញ្ចូល​ទឹកប្រាក់​ទូរ​ស័ព្ទ​, ទូទាត់​វិក្កយបត្រ​ឬ​ដក​ប្រាក់ ពី​គណនី។ រង្វាន់​ទាំង​នោះ​រួមមាន ទូរទស្សន៍​ស្មា​ត​ធី​វី ទំហំ ៣២ អ៊ី​ញ ៤​រ​ង្វាន់ ម៉ាស៊ីន​បោក​គក់ ៣ រ​ង្វាន់ ទូ​ទឹកកក​ ៣​ រង្វាន់​។

ឈ្មោះអ្នកឈ្នះ

លោក ម៉ា​នូ រ៉ា​ចាន់ អគ្គនាយក​ពាណិជ្ជកម្ម​របស់​ធនាគារ​ឯកទេស​វី Wing លើក​ឡើង​ថា Wingនឹង​ផ្តល់​ជូន​នូ​វ​អំណោយ​ដ៏​គួរ​ឱ្យ​រំ​ភើ​ប​បន្ថែម​ទៀ​ត​ដល់​អតិ​ថិ​ជន​នៅ​ថ្ងៃ​ចូលឆ្នាំ​ចិន​ខាងមុខ​នេះ​។ ដូច្នេះ សូម​កុំភ្លេចទៅ​តាមព័​ត៌មាន​ថ្មីៗ​ទាំង​អស់​គ្នា។

កម្មវិធី​ប្រ​ម៉ូ​សិន "​ធ្វើ​ប្រតិបត្តិការ​ដើម្បី​ឈ្នះរ​ង្វាន់​" គឺជា​ផ្នែក​មួយ​នៃ​កម្មវិធី​ប្រូ​ម៉ូ​សិន​ជាច្រើន​របស់ ធនាគារ ឯកទេស Wing ដែល​ធ្វើឡើង​ដើម្បី​សម្តែង​សេចក្តី​ថ្លែង​អំណរគុណ​ដល់​អតិ​ថិ​ជន​របស់ខ្លួន ចំពោះ​ការគាំទ្រ​លើ​ផលិតផល និង​សេវាកម្ម​របស់​វី​ង ក្នុង​រយៈពេល ១០ ឆ្នាំ​កន្លង​មក​នេះ​។ កម្មវិធី​ប្រូ​ម៉ូ​សិន​នេះ ត្រូវ​បាន​ធ្វើឡើង​បន្ទាប់ពី​កម្មវិធី​ប្រូ​ម៉ូ​សិន ទូទាត់​ថ្លៃ​សំបុត្រ​រថភ្លើង​ទៅកាន់​ស្រុក​កំ​ណើ​ត​ក្នុង​តម្លៃ​តែ ៤០​រៀល កាលពីមុន​ពិធីបុណ្យ​ភ្ជុំ​បិណ្ឌ ក្នុង​ខែ​តុលា កន្លង​មក​។

ចាប់ពី​ថ្ងៃទី ២០ ខែ​វិច្ឆិកា ឆ្នាំ ២០១៨ រហូតដល់​ថ្ងៃទី ២៨ ខែ​កុម្ភៈ ឆ្នាំ ២០១៩ រាល់​អតិ​ថិ​ជន​ដែល​ធ្វើ​ប្រតិបត្តិការ​ដូចជា វី​ង​ទៅ​វី​ង វី​ង​វេរ​លុយ ផ្ទេរ​ប្រាក់​ទៅ​ក្រៅប្រទេស បញ្ចូល​ទឹកប្រាក់​ទូរ​សព្ទ ទូទាត់​វិក្កយបត្រ ឬ​ដក​ប្រាក់​ពី​គណនី​វី​ង ពួកគាត់​នឹង​មានឱកាស​ឈ្នះរ​ង្វាន់​ម៉ូតូ ១​រ​ង្វាន់ និង​សម្ភារៈ​ប្រើប្រាស់​ក្នុង​ផ្ទះ​ជាច្រើន​ទៀត រួមមាន ទូរ​ទស្សន៍​ស្មា​ត​ធី​វី​ចំនួន ១៥​រ​ង្វាន់ ទូទឹកកក​ចំនួន ១៣​រ​ង្វាន់ និង​ម៉ាស៊ីន​បោកគក់ ចំនួន ១៣ រ​ង្វាន់​។

ការចាប់​ឆ្នោត​តាម​ប្រព័ន្ធ​អេ​ឡិ​ច​ត្រូ​និក លើក​ទី​ ៣ នឹង​ប្រព្រឹត្តទៅ​នៅ​​ថ្ងៃទី ០៧ ខែ​មីនា ឆ្នាំ​២០១៩។ ​រ​ង្វាន់​លើក​នេះ​មាន​ដូចជា៖ ​- ​ម៉ូតូ ហុងដា Zoomer X៖ ១ រ​ង្វាន់ ​- ទូរ​ទស្សន៍​ស្មា​ត​ធី​វី ទំហំ ៣២ អ៊ី​ញ​៖ ៤​រ​ង្វាន់ ​- ​ម៉ាស៊ីន​បោកគក់​៖ ៣​រ​ង្វាន់​ ​- ទូ​ទឹកកក​៖ ៣​រ​ង្វាន់​ ​ សម្រាប់​ព័ត៌មាន​បន្ថែម​អំ​ពី​កម្មវិធី​ប្រូ​ម៉ូ​សិន​នេះ សូម​ទា​ក់ទង​តាម​រយៈ​ទូរ​ស័​ព្ទ​លេខ 023 999 989 ឬ​ចូល​ទៅកាន់​: https://bit.ly/2DLDO8x

អត្ថបទ៖ សុខណា

មតិយោបល់
អត្ថបទថ្មី