• 2024-03-15 13:33:23
  • សេដ្ឋកិច្ច

ក្រុមហ៊ុនស្រាបៀរម៉ាទ្រីដ បង្កើតព្រឹត្តិការណ៍ដ៏អស្ចារ្យ ជាមួយការប្រគុំតន្ត្រីឆ័ត្រយោង នាំសំណាង

  • 2024-03-15 13:33:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុនស្រាបៀរម៉ាទ្រីដ បានបង្កើត​ព្រឹត្ដិការណ៍ប្រគំុតន្ត្រីយក្សដ៏ធំសម្បើមប្រចាំ២០២៤ នៅលើដីឡូកោះនរា ក្បែរ កោះពេជ្រ រាជធានីភ្នំពេញ។ ព្រឹត្ដិកាណ៍​នេះ មានការចូលរួមពីភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករជាមួយនឹងស្រា បៀរម៉ាទ្រីដ រសជាតិថ្មីប្លែកស្រទន់ ធ្វើឱ្យបរិយាកាសកាន់តែសប្បាយរីករាយ។

ឆ័ត្រយោងនាំសំណាងហោះលើដែនអាកាសបន្ទាបខ្លួនបន្តិចម្តងៗ មកលើទីលានដីវាលកោះ នរាទាក់ភ្នែកទស្សនិកជនរងចាំទស្សនាផ្ទាល់យ៉ាងច្រើនកុះករ ចោលភ្នែកសម្លឹងមើល។ នេះជាអ្វីដែលពិបាកបរិយាយ ណាស់ ប្រសិនបើអ្នកខកខានមិនបានចូលរួមមើលផ្ទាល់។ ពិតជាអស្ចារ្យដែលយើងជាកូនខ្មែរអាចធ្វើបានបង្កើតទស្សនីយ ភាពមួយដែលមិនធ្លាប់មានពីមុនមក​នេះ។

ព្រឹត្ដិការណ៍​ដែល​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី១៥ ខែ​មីនា ឆ្នាំ២០២៤ នេះ ក៏​មានសន្និសីទកាសែតដែលទើបនឹងបានបញ្ចប់ដែរ ដែល​ដឹកនាំដោយ លោក សុខ បញ្ញារិទ្ធិ ប្រធានចែកចាយ និងទីផ្សារ ក្រុម ហ៊ុនស្រាបៀរម៉ាទ្រីដ និងអ្នកចូលរួមជាសក្ខីភាព អបអរសារទរអ្នកឈ្នះរង្វាន់ ដល់គូរស្វាមីភរិយាថ្មីៗជាច្រើនគូរ របស់ស្រា បៀរម៉ាទ្រីដ ក្នុងកម្មវិធីឆ័ត្រយោងនាំសំណាងរបស់ស្រាបៀរម៉ាទ្រីដ នេះផងដែរ ។

តាំងពីថ្ងៃរសៀលរហូតដល់ពេលល្ងាចនេះមានភ្ញៀវចូលរួមយ៉ាងច្រើនរងចាំតម្រង់ជួរគ្នាចាំចូលទិញស្រាបៀរម៉ាទ្រីដជាមួយ កម្មវិធីប្រម៉ូសិនចុះថ្លៃយ៉ាងពិសេស លេងហ្គេមសប្បាយៗ ឈ្នះរង្វាន់ច្រើនសន្ធឹកសន្ធាប់ដូចជា ម៉ូតូហុងដា Dream ស៊េរីថ្មី លុយសុទ្ធ មាសសុទ្ធ និងស្រាបៀរម៉ាទ្រីដរាប់លានកេះពីការគាស់អ៊ុតរង្វាន់ឈ្នះនៅក្រោមក្រវិលកំប៉ុង។

ជាចុងក្រោយលោក សុខ បញ្ញារិទ្ធិ ក៏សូមជូនពរអតិថិជនទាំងអស់ ពិសេសគូរស្វាមីភរិយាថ្មីដែលបានចូលរួមថ្ងៃនេះទទួលបានសុខសុភ មង្គល រកទទួលទានមានបាន ស្រលាញ់គ្នាជាអមតៈ ។ សូមឱ្យអតិថិជនទាំងអស់ធ្វើដំណើរជិតឆ្ងាយប្រកបដោយសុខសុវត្ថិភាព ជាមួយ​ពាក្យ​ស្លោក​ថា "បើស្រវឹងកុំបើកបរ ពេលបើកបរគោរពច្បាប់ចរាចរណ៍ និងពិសារប្រដោយការទទួលខុសត្រូវខ្ពស់"៕

អត្ថបទ៖ Chin Sopheak

មតិយោបល់