• 2024-12-17 06:18:56
  • ព័ត៌មាន

កម្ពុជា ជាប់ឈ្មោះជាប្រទេស មាន យុវជន Gen-Z ច្រើនជាងគេ ក្នុងចំណោមបណ្តាប្រទេសអាស៊ាន

  • 2024-12-17 06:18:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្ពុជា ជាប្រទេសនាំមុខនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលមានប្រជាជន Gen-Z ច្រើនជាងគេ។ ទិដ្ឋន័យនេះ ត្រូវបានចុះផ្សាយដោយ Seasia Stats។ យោងតាមស្ថិតិ បង្ហាញថា ៦០ភាគរយ នៃចំនួនប្រជាជនសរុបរបស់កម្ពុជា គឺជាមនុស្សស្ថិតក្នុង Gen-Z។

Gen-Z ជាមនុស្សជំនាន់ថ្មី ដែលបានកើតនៅក្នុងសម័យបច្ចេកវិទ្យាទំនើប។ មនុស្សជំនាន់ថ្មី ត្រូវបានចាត់ចូលជាអ្នកដែលបានកើតក្នុងអំឡុងឆ្នាំ ១៩៩០ ទៅដល់ អំឡុងឆ្នាំ ២០១០។ ក្នុងនាមជាប្រទេសដែលមាន Gen-z ច្រើនជាងក្នុងតំបន់ កម្ពុជា បង្ហាញពីសន្ទុះនៃការកកើននៃគំនិតច្នៃប្រឌិតថ្មីៗ ក៏ដូចជាបច្ចេកវិទ្យាថ្មីៗផងដែរ។

Generation Z បានកើតនៅក្នុងបរិបទនៃសម័យបច្ចេកវិទ្យាឌីជីថល ដែលធ្វើឱ្យពួកគេអំណោយផល ក្នុងការតាមទាន់ការវិវឌ្ឍន៍ថ្មីៗនៃបច្ចេកវិទ្យាសកលលោក ដែលកំពុងដើរទៅមុខយ៉ាងលឿន។ ក្នុងនោះគេរាប់បញ្ចូលនៃគំនិតក្នុងការអភិវឌ្ឍន៍ខ្លួន ក្លាយជាអ្នកជំនួញ ក៏ដូចជាសហគ្រិន ផងដែរ។

ស្ថិតិ ៦០ ភាគរយដែលកម្ពុជា កំពុងមាននេះ មិនមែនមានតែតួលេខប៉ុណ្ណោះទេ ប៉ុន្តែវាជាការពិតនៅក្នុងអ្វីដែលយើងកំពុងឃើញសព្វថ្ងៃ។ Gen-Z នឹងក្លាយជាមនុស្សសំខាន់ ក្នុងការផ្លាស់ប្តូរជាវិជ្ជមាន ដល់វិស័យសំខាន់ៗរបស់ប្រទេសកម្ពុជា ដូចជា បរិបទសង្គម សេដ្ឋកិច្ច និង វិស័យបច្ចេកវិទ្យា។

មិនតែប៉ុណ្ណោះ គេមានក្តីរំពឹងខ្ពស់ថា ធនធានមនុស្សដ៏មានសក្តានុពល របស់កម្ពុជា នឹងធ្វើឱ្យកម្ពុជា ក្លាយជាប្រទេសឈានមុខ ជាមជ្ឍមណ្ឌលឌីជីថល និង ច្នៃប្រឌិតថ្មី នៅក្នុងតំបន់៕

ប្រភព ៖ Cambodia Lifestyle

ប្រែសម្រួល ៖ គីម ណារ៉ាក់

មតិយោបល់