• 2024-12-16 16:21:54
  • សេដ្ឋកិច្ច

លោក​ សុខ​ ទី៖ អ្នក​ចូលចិត្ត​សាក​រសជាតិ​កាហ្វេស​ថ្មីៗ​គួរ​ចូលហាង​ Chao Doi ទាំង​រសជាតិ​ និង​បរិយាកាស​ស័ក្តិសម​ដល់​​អ្នក​ធ្វើការ​ ឬ​សិស្ស​និស្សិត​

  • 2024-12-16 16:21:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ សុខ​ ទី​ ម្ចាស់​ហាង​ Chao Doi​ សម្រាប់​អ្នក​ចូលចិត្ត​សាក​កាហ្វេស​ថ្មីៗ​អាច​អញ្ជើញ​មក​ហាង​របស់​លោក​បាន​ទាំង​រសជាតិ​ និង​បរិយាកាស​ស័ក្តិសម​បំផុត​ចំពោះ​អ្នក​ធ្វើការ ឬ​សិស្ស​និស្សិត​ ។​

អ្នក​និយម​កាហ្វេស​មួយ​រូប​គឺ​លោក​ សុខ​ ទី​ បាន​ឲ្យ​ដឹង​ថា​ បច្ចុប្បន្ន​នៅ​កម្ពុជា​មិន​ថា​ក្នុង​រាជធានី​ភ្នំពេញ​ ឬ​តាម​បណ្ដា​ខេត្ត​នោះ​ទេ​មហាជន​មាន​ការ​គាំទ្រ​ខ្លាំង​កាហ្វេ​ជា​ខ្លាំងជា​មួយ​គ្នា​នោះ​ដែរ​ក៏​មាន​អ្នក​ខ្លះ​​តែងតែ​ចង់​សាក​នូវ​រសជាតិ​កាហ្វេថ្មីៗ។​

ថ្លែង​ក្នុង​ពិធី​បើក​សាខាទី២​ របស់​ Chao Doi ​​លោក​ សុខ​ ទី​ ថា​នេះ​ជា​រសជាតិ​ថ្មី​ និង​កំពុង​ល្បី​ឯ​ប្រទេស​ថៃ​ឥលូវ​នេះ​មាន​នៅ​កម្ពុជា​ហើយ​ ដូច្នេះ​អ្នក​ដែល​ចូលចិត្ត​កាហ្វេបែប​ Arabica សុទ្ធ​អាច​មក​សាក​បាន។​ ក្រៅ​តែ​ពី​រសជាតិ​កាហ្វេ​ឆ្ងាញ់​ហើយ​នោះ​បរិយាកាស​ក៏​ល្អ​សម្រាប់​សិស្ស​និស្សិត​មក​សិក្សាស្រាវជ្រាវ​ និង​អ្នក​ធ្វើ​ការ​ដែល​ចង់​ជជែក​ការងារ​ជា​ដើម។​

បន្ទាប់​ពី​ជោគជ័យ​ទីតាំង​ដំបូង​កាល​ពី​មួយ​ឆ្នាំ​មុន​ ឥឡូវ​នេះ​ហាង​កាហ្វេ Chao Doi បាន​ពង្រីក​ខ្លួន​បើក​សាខា​ទី២​ ទៀត​ហើយ​កាល​ពី​ព្រឹក​ថ្ងៃ​ទី១៦​ ខែ​ធ្នូ​ ឆ្នាំ​២០២៤​ ដែល​មាន​ទីតាំង​ក្បែរ​អតីត​សណ្ឋាគារ​ ណាន​ ជីង​ ចាស់ រាជធានីភ្នំពេញ៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់