• 2019-08-13 04:40:00
  • ការអប់រំ

លោក​គ្រូ​អក្សរសាស្ត្រ​ត្រូវ​បកស្រាយ​ថា​ខ្លួន​មិន​មែន​តារា ដោយ​សារ​ស្អាត​ខ្លាំង​ពេក

  • 2019-08-13 04:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទោះ​បី​ជា​គ្រូ​បង្រៀន​ពិត​ប្រាកដ​មែន​ តែ​ដោយ​សារ​តែ​រូប​សម្បត្តិ​លេច​ធ្លោ​របស់​ខ្លួន បាន​ធ្វើ​ឲ្យ​លោក​គ្រូ​អក្សសាស្ត្រ​នៅ​ចិន​មួយ​រូប​ត្រូវ​បក​ស្រាយ​ជា​ច្រើន​ដង​ថា ខ្លួន​មិនមែន​ជា​សិល្បករ​មក​បន្លំ​ធ្វើ​ជា​គ្រូ​បង្រៀន​នោះ​ឡើយ។

កាល​ពី​ពេល​ថ្មី​ៗ​នេះ បណ្ដាញ​សង្គម Weibo បាន​ល្បី​កក្រើក​នូវ​កម្រង​រូប​ភាព​លួច​ថត​លោក​គ្រូ​បង្រៀន​អក្សរសាស្ត្រ​ចិន​មួយ​រូប។ តាម​នោះ​ដែរ​ លោកគ្រូរូប​សង្ហារ​វ័យ​២៥​ឆ្នាំ មាន​ឈ្មោះ​ថា Jiang Boyang។

ក្រោយ​ពេល​រូបថត​របស់​លោក​គ្រូ​រូប​នេះ​ត្រូវ​បាន​បង្ហោះ​ឡើង បាន​ទាក់ទាញ​ចំណាប់​អារម្មណ៍​របស់​សិស្សានុសិស្ស​ជា​ច្រើន​នាក់។ យ៉ាង​ណា​ក្ដី ក៏​មាន​មតិ​មិន​តិច​ឡើយ​ដែល​បាន​លើក​ឡើង​ថា នេះ​គ្រាន់​តែ​ជា​តារា​រៀប​បង្ហាញ​មុខ​ម្នាក់​មក​តែង​ខ្លួន​ធ្វើ​ជា​គ្រូបង្រៀន​ប៉ុណ្ណោះ ដោយ​មិន​មែន​ជា​លោក​គ្រូ​ពិត​ប្រាកដ​នោះ​ឡើយ គឺ​ធ្វើ​ឡើង​ដើម្បី​ទាក់ទាញ​ចំណាប់​អារម្មណ៍​ប៉ុណ្ណោះ។

ក្រោយ​ពេល​រង​ពាក្យ​ចោទ​ប្រកាន់​បែប​នេះ លោក​គ្រូ​កើត​ឆ្នាំ​១៩៩៤ បាន​ចេញ​មុខ​បកស្រាយ​ថា​ខ្លួន​គឺ​ជា​លោក​គ្រូ​អក្សរសាស្ត្រ​១០០% នៅ​អនុវិទ្យាល័យ​មួយ។ លោក​ក៏​មិន​ចម្លែក​ដែរ ព្រោះ​មុន​នោះ​ដែរ មនុស្ស​ជា​ច្រើន​តែ​ង​ច្រឡំ​លោក​ថា​ជា​សិល្បករ​ហូរ​ហែរ​មក​ហើយ។ ជាមួយ​នឹង​កម្ពស់ ១.៨១ម ព្រម​ទាំង​​ទម្រង់​មុខ​សង្ហារ​ឥត​ខ្ចោះ​នោះ វា​មិន​ពិបាក​ឡើយ​ដែល​ធ្វើ​ឲ្យ​​គេ​ច្រឡំ​ថា​លោក​គ្រូ Jiang ជា​តារា​ម៉ូដែល​នោះ៕

ប្រភព៖ Guu ប្រែសម្រួល៖ Caramel

មតិយោបល់