• 2023-12-03 09:53:56
  • ការអប់រំ

បទពិសោធន៍ជីវិត និងឱកាសបានសិក្សាបន្ដនៅភ្នំពេញរបស់និស្សិត រ៉ិន សុធីប ត្រូវបានគេចាប់អារម្មណ៍ខ្លាំង

  • 2023-12-03 09:53:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លទ្ធផល នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប ត្រូវបានក្រសួងអប់រំកាលចុងខែវិច្ឆិកា ឆ្នាំ២០២៣។ បេក្ខជនដែលបានប្រឡងជាប់ បានអបអរសាទរចំពោះជ័យជម្នះរបស់ខ្លួន ខណៈបេក្ខជនមួយចំនួន ក៏ខូចចិត្ដចំពោះលទ្ធផលរបស់ខ្លួនដែលប្រឡងធ្លាក់។

រូបថត និងវីដេអូ៖ ហ្វេសប៊ុក រ៉ិន សុធីប

ទាក់ទងបញ្ហានេះ និស្សិតស្រី រ៉ិន សុធីប កំពុងសិក្សាថ្នាក់បរិញ្ញាបត្រ ឆ្នាំទី៣ ដែលកើតនៅក្នុងគ្រួសារក្រីក្រ គ្មានលទ្ធភាពបង់ថ្លៃសាលារៀននៅភ្នំពេញ បានចេញវីដេអូចែករំលែកបទពិសោធន៍ផ្ទាល់ខ្លួន។ សុធីប គឺជានិស្សិតម្នាក់ មានឱកាសប្រឡងជាប់ ហើយទទួលបានអាហារូបករណ៍សិក្សាដោយឥតគិតថ្លៃពីអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា អគ្គនាយកក្រុមហ៊ុន ហ្គាឡាក់ស៊ីណាវ៉ាត្រា គ្រុប។

កញ្ញា រ៉ិន សុធីប បាននិយាយទៅកាន់ប្អូនៗដែលទើបប្រឡងជាប់ និងធ្លាក់បាក់ឌុបទាំងអស់ថា៖ “ដឹងថាប្អូនៗពិបាកក្នុងការសម្រេចចិត្ត ប្អូនៗកំពុងតែវិលវល់ ប្អូនៗខ្លះកំពុងតែបាក់ទឹកចិត្ត ពេលប្រឡងធ្លាក់ ប្អូនៗខ្លះក៏មាន សម្ពាធក្នុងគ្រួសារ ប្អូនៗត្រូវចាំថា លើលោកនេះ យើងមានសម្ពាធប៉ុណ្ណឹង មានអ្នកផ្សេងមានសម្ពាធជាងយើងទៀត ប៉ុន្ដែដាច់ខាតយើងមិនត្រូវបោះបង់ការសិក្សាឡើយ ទោះប្រឡងធ្លាក់ឬជាប់”។

ក្នុងវ័យជាង ២០ឆ្នាំ រ៉ិន សុធីប បានផ្តល់យោបល់ដល់ប្អូនៗដែលមានជីភាពខ្សត់ខ្សោយ គួរជ្រើសរើសអាហារូបករណ៍អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា។ កញ្ញាបន្ដថា បើទោះបីជាមានវិន័យតឹងរឹងបន្តិច នឿយហត់ការងាខ្លះ តែកក់ក្ដៅ បង់ថ្លៃសាលា ១០០% ថ្លៃទឹក ថ្លៃភ្លើង កន្លែងស្នាក់នៅ និងមានអាហារហូបចុកគ្រប់គ្រាន់។ ដើម្បីជម្រាបកាន់តែច្បាស់ សូមទស្សនាវីដេអូទាំស្រុង៖

តាមរយៈវីដេអូឃ្លីបប្រមាណ ១៨នាទី និស្សិតរូបបាននិយាយជាភាសាអង់គ្លេស និងខ្មែរ ដោយចាត់ទុកអាហារូបករណ៍របស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា គឺជាឱកាសមាសសម្រាប់រូបនាង និងនិស្សិតផ្សេងៗទៀត។ សុធីប ក៏បចាត់ទុកអ្នកឧកញ៉ាជាឪពុកទីពីរ ដោយគេយល់ថា បើទោះអ្នកឧកញ៉ាស្ថិតនៅក្នុងស្ថានភាពលំបាកបែបណា ក៏លោកនៅតែផ្ដល់ស្នាមញញឹមសល់និស្សិតគ្រប់គ្នា៕

SabayOne កម្មវិធីកម្សាន្តថ្មីរបស់ Sabay បើកឲ្យប្រើសាកល្បងពីពេលនេះ! ចុះឈ្មោះតាមរយៈតំណភ្ជាប់នេះ https://bit.ly/3QVlYVB

ជិន សុភ័ក្ដ្រ

មតិយោបល់