• 2024-10-12 06:39:32
  • ការអប់រំ

វិទ្យាស្ថានខេមអេដ៖ ​​​​រៀបចំវេទិកាស្តីពី​អាជីពការងារក្នុងវិស័យធនាគារ​ និង​ចែករំលែក​បទ​ពិសោធល្អៗ​​ដល់​អ្នក​ចូលរួម​ ​​

  • 2024-10-12 06:39:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វិទ្យាស្ថាន​ខេមអេដ​(CamEd) បានរៀបចំវេទិកាស្តីពី អាជីព​ការងារ​ក្នុង​វិស័យ​ធនាគារ​ ឆ្នាំ២០២៤ និង​ ការរៀបចំការតាំងពិព័រណ៍ការងារដែលមានការចូលពីធនាគារ និង ក្រុមហ៊ុនផ្សេងៗចំនួន ២២ ផង​​ដែរ​​កាល​ពី​ថ្ងៃ​ទី​១០​ ខែតុលា ឆ្នាំ ២០២៤។​

វេទិកានេះមានការ​ចួលរួម​ពីសំណាក់​វាគ្មិន​កិត្តិយស​ និង​អ្នកជំនាញ មកពីបណ្តាធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុធំៗដែល​រួមមាន​អ្នកតំណាងមកពីធនាគារជាតិ នៃកម្ពុជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត ធនាគារ វឌ្ឍនៈ អាស៊ីចំកាត់ (ABA Bank) ធនាគារវីង ធនាគារមេយប៊ែង ស្ថាប័នក្រុមហ៊ុនជាតិ-អន្តរជាតិ និងសិស្សនិស្សិតប្រមាណ ៣០០នាក់។

លោក ខេស៊ី​ បាណេត នាយកនៃ វិទ្យាស្ថានខេមអេដ បានថ្លែងទៅកាន់វេទិកាទាំងមូលថាប្រព័ន្ធធនាគារនៅប្រទេសកម្ពុជាពិតជាបានរួមចំណែកយ៉ាងសំខាន់នៅក្នុងការអភិវឌ្ឍន៍សេដ្ឌកិច្ច ជាពិសេសនៅមុនកំឡុងវិបត្តិកូវីដ១៩ ដែលប្រទេសកម្ពុជាមានកំណើនសេដ្ឌកិច្ចប្រហែល ៧%​ គឺជាកំណើនមួយដែលលឿនបំផុតក្នុងពិភពលោក។ ​

លោកបានកោតសសើរចំពោះ ធនាគារជាតិ នៃកម្ពុជា ទៅលើការអភិវឌ្ឍន៍ប្រព័ន្ធបច្ចេកវិទ្យានៅក្នុងប្រព័ន្ធធនាគារ និងសមត្ថភាពក្នុងការគ្រប់គ្រងអត្រាអតិផរណាឲ្យស្ថិតនៅកម្រិតប្រែប្រូលតិច។

ចំណែក​លោក អ៊ុក សារ៉ាត់ អគ្គនាយករងប្រតិបត្តិការ និងជាប្រធាននាយកដ្ឋានប្រព័ន្ធទូទាត់សងប្រាក់ នៃអគ្គនាយកដ្ឋានប្រតិបត្តិការធនាគារជាតិ នៃកម្ពុជា ក៏បានលើកឡើងអំពីការអភិវឌ្ឍន៍ប្រព័ន្ធឌីជីថល និងនិន្នាការ​ដែលកំពុងកើនឡើងនៅក្នុងវិស័យធនាគារ។ ធនាគារជាតិ នៃកម្ពុជា បានបង្កើតអោយមានប្រព័ន្ធឌីជីថលទូទាត់មួយរួមដែលហៅថា បាគង ដើម្បីកាត់បន្ថយការចំណាយនៅពេលទូទាត់ឆ្លងធនាគារ និងបង្កើនភាពងាយស្រួយដល់អ្នកប្រើប្រាស់ និងរហ័សជាងមុន។ លើសពីនេះទៅទៀត ធនាគារជាតិ នៃកម្ពុជា បានតភ្ជាប់ប្រព័ន្ធឌីជីថល បាគង ទៅកាន់ប្រទេសផ្សេងៗតាមលក្ខណ:ឯកតោភាគី និងពហុភាគីជាមូយននិងប្រទេសដូចជា ថៃ ឡាវ ម៉ាលេស៊ី និង វៀតណាម និងប្រព័ន្ធទូទាត់ Union Pay និង Alipay របស់ប្រទេសចិន។

ក្នុងវេទិកានេះវាគ្មិន ៤រូប​ទៀត​ដែល​អញ្ជើញ​មក​ពី​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុអម្រឹត ធនាគារ វឌ្ឍនៈ អាស៊ី ចំកាត់ (ABA Bank) ធនាគារវីង ធនាគារមេយប៊ែង ក៏បានចែករំលែក​ពីបទ​ពិសោធន​ និងតួនាទី ទំនូលខុសត្រូវរបស់ប្រធានផ្នែកហិរញ្ញវត្ថុនៅក្នុងការរក្សាស្ថេរភាពធនាគារ សវនកម្មផ្ទៃក្នុង ការគ្រប់គ្រងហិរញ្ញវត្ថុ និងការគ្រប់គ្រងហានិភ័យរបស់ធនាគារ ផងដែរ។​

បញ្ជាក់​ដែរ​ថា​ វេទិកា​ស្តី​ពីអាជីព​ការងារ​ក្នុង​វិស័យ​ធនាគារ​ ឆ្នាំ២០២៤ និង​ការរៀបចំការតាំងពិព័រណ៍ការងារ​ ដែល​រៀបចំ​ឡើង​ដោយ​វិទ្យាស្ថាន​ខេមអីដ​(CamEd) នេះ​ធ្វើ​ឡើង​ក្នុង​បរិវេណ​សាលា​ផ្ទាល់​តែ​ម្ដង៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទថ្មី