• 2024-05-20 09:33:57
  • ការអប់រំ

លោក Robin Silk ត្រូវបានតែងតាំងជានាយកថ្មី នៃសាលាអន្ដរជាតិ The King's School, Vattanacville

  • 2024-05-20 09:33:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅក្នុងសុន្ទរកថាដ៏បំផុសគំនិត និងមហិច្ឆតាមួយ លោក Robin Silk នាយកសាលា The King's school,Vattanacville ដែលទើបតែងតាំងថ្មីបានចែករំលែកទស្សនៈវិស័យ និងការប្តេជ្ញាចិត្តរបស់គាត់ចំពោះស្ថាប័នក្នុងការនាំយកការអប់រំអន្តរជាតិល្អបំផុតរបស់អង់គ្លេសមកកម្ពុជា។

ជាមួយនឹងបទពិសោធន៍ដ៏សម្បូរបែបដែលមានរយៈពេល ១៦ ឆ្នាំក្នុងនាមជានាយកសាលា និង១៤ឆ្នាំនៅក្នុងការអប់រំអន្តរជាតិ Robin បានត្រៀមខ្លួនជាស្រេច ដើម្បីដឹកនាំសាលាមួយនេះទៅកាន់ភាពជោគជ័យដ៏ត្រចេះត្រចង់។ ឆ្លងតាមបទពិសោធន៍ក្នុងការបង្កើតសាលារៀនពីមុននៅចក្រភពអង់គ្លេស អារ៉ាប់រួម អេស្បាញ និងសំប៊ី ហើយជាមួយនឹងបទពិសោធន៍យ៉ាងទូលំទូលាយទនៅក្នុងវិស័យអប់រំ លោក Robin បានប្ដេជ្ញាក្នុងការអនុវត្ដតួនាទីរបស់លោកនៅពេលនេះ។

លោក Robin ៖ "ការបង្កើតសាលារៀនណាមួយក្នុងពិភពលោក គឺជាឯកសិទ្ធិមួយ"។ លោកគូសបញ្ជាក់ពីឱកាសពិសេសក្នុងការជំរុញភាពជាអ្នកដឹកនាំវ័យក្មេងដែលត្រូវបានបណ្ដុះបណ្ដាល ដើម្បីឈានទៅរកអនាគតដ៏ភ្លឺស្វាង។

លោកនាយសាលារូបនេះ បានសម្តែងការពេញចិត្ដចំពោះការងាររបស់លោកនៅក្នុងប្រទេសកម្ពុជានៅពេលនេះ ព្រោះលោកមើលឃើញថា កម្ពុជា គឺជាប្រទេសមានបេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែប និងមានភាពជឿជាក់យ៉ាងខ្លាំង។ លោកពេញចិត្ដនឹងបណ្ដុះគោលគំនិតអប់រំសម្រាប់សិស្សគ្រប់គ្នានៅកម្ពុជា ដោយបញ្ចូលគោលការណ៍ អប់រំអន្តរជាតិរបស់ចក្រភពអង់គ្លេស ដែលជាដៃគូជិតស្និទ្ធជាមួយសាលា The King's School, Canterbury នៅចក្រភពអង់គ្លេស។

The King's School, Vattanacville មានគោលដៅកសាងការអប់រំដ៏ល្អបំផុតមួយនៅកម្ពុជា។ នេះជាសាលាស្ដង់ដាខ្ពស់មួយក្នុងចំណោមសាលាអន្ដរជាតិ នៅបណ្ដាប្រទេសក្នុងតំបន់ស៊ីអាគ្នេយ៍។ ដោយសង្កត់ធ្ងន់លើវិធីសាស្រ្តក្នុងការអប់រំ លោក Robin បានប្តេជ្ញាចិត្តក្នុងការផ្ដល់នូវ កម្មវិធីសិក្សាដែលមានលក្ខណៈច្នៃប្រឌិត ជំនាញច្បាស់លាស់ លើកទឹកចិត្ដ និងយល់ពីតម្រូវការរបស់សិស្ស។

វិធីសាស្រ្តនេះមានគោលបំណងជួយសិស្សគ្រប់រូបស្វែងយល់ពីចំណង់ចំណូលចិត្តរបស់ពួកគេ និងអភិវឌ្ឍគុណសម្បត្តិសំខាន់ៗដូចជា ទំនុកចិត្ដលើខ្លួនឯង ការគោរព សណ្ដោសប្រណី ការត្រិះរិះពិចារណា និងភាពអត់ធ្មត់។ លោកមានប្រសាសន៍បន្ថែមថា "យើងមានគោលបំណងដើម្បីអភិវឌ្ឍជំនឿទុកចិត្ដលើខ្លួនឯង និងការគោរពខ្លួនឯងរបស់យុវជន រួមជាមួយនឹងការគោរព និងមេត្តាធម៌ ដែលនាំឱ្យពួកគេឱ្យតម្លៃលើភាពជោគជ័យរបស់អ្នកដទៃ ក៏ដូចជារបស់ពួកគេ" ។

លោក Robin បន្ដថា ទីតាំងបណ្តោះអាសន្នរបស់សាលា គឺស្ថិតនៅក្នុងអគារវឌ្ឍនៈ កាពីតាល ជាមួយនឹងការពង្រីកដើម្បីទទួលសិស្សអនុវិទ្យាល័យនៅជាន់បន្ថែម។ លោកបានចែករំលែករឿងរ៉ាវផ្ទាល់ខ្លួន ដើម្បីបង្ហាញពីសារៈសំខាន់នៃជំនាញភាសា និងការយល់ដឹងអំពីវប្បធម៌។ លោកថា៖ "នៅសាលារៀនអន្ដរជាតិ The King’s school vattanacville សិស្សរបស់យើងទាំងអស់នឹងចេះនិយាយយ៉ាងហោចណាស់បីភាសា គឺចិន អង់គ្លេស និងខ្មែរ"។

បើទោះបីជាមានការពន្យាពេលបន្ដិច ប៉ុន្ដែលោក Robin មានសុទិដ្ឋិនិយមថា អនាគតរបស់សាលានឹងមានការពង្រីកខ្លួន ហើយចំនួនបុគ្គលិកក៏នឹងកើនទៅតាមនោះដែរ ដោយសិស្សនឹងកើនឡើងដល់ ១,៥០០នាក់។ លោកអះអាងថា សាលានឹងបង្កើតកម្មវិធីសិក្សាដែលផ្អែកលើគុណតម្លៃ ជំនាញផ្អែកលើការច្នៃប្រឌិត និងផ្តោតលើសិស្ស ដែលធានាថាសិស្សបានត្រៀមខ្លួនជាស្រេចសម្រាប់ពិភពលោក នាថ្ងៃអនាគត។

ពិធី​បើក​បវេសនកាល​ថ្មី​ដែល​ធ្វើ​ឡើង​ចំ​ពេល នៃ​ទិវា​អ្នកម្ដាយ គណៈ​គ្រប់គ្រង​សាលា​ក៏​បាន​រៀបចំ​ឲ្យ​មាន​កម្មវិធី​រាំ​ដោយ​សិស្ស​តូចៗ ព្រមទាំង​បាន​ណែនាំ​ឲ្យ​ពួកគេ​បង្ហាញ​ពី​ក្ដី​ស្រឡាញ់​ចំពោះ​អ្នក​ម្ដាយ​ទៀត​ផង។ ប៉ា ម៉ាក់​ជាច្រើន​គូ ត្រូវ​បាន​អញ្ជើញ​ឡើង​លើ​វេទិកា ដើម្បី​ទទួល​នូវ​ការ​គោរព និង​ជូន​កាដូ​ពី​កូនៗ ក្នុង​ទឹកមុខ​សប្បាយ​រីករាយ និង​មាន​ក្ដី​សុខ​បំផុត៕

ជិន សុភ័ក្ដ្រ

មតិយោបល់
អត្ថបទថ្មី