- 2019-08-19 05:25:07
- ការអប់រំ
អាហារសាមគ្គី! ក្រោយប្រឡង បេក្ខជនជុំគ្នាញុំាអាហារថ្ងៃត្រង់
- 2019-08-19 05:25:07
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អាហារសាមគ្គី! ក្រោយប្រឡង បេក្ខជនជុំគ្នាញុំាអាហារថ្ងៃត្រង់
ចន្លោះមិនឃើញ
ក្រោយពីការប្រឡងបញ្ចប់មួយវគ្គនៅព្រឹកថ្ងៃទី ១៩ សីហា បេក្ខជន បេក្ខនារី បានដើរចេញពីមណ្ឌលប្រឡងទាំងទឹកមុខញញឹម ហើយជុំគ្នាញុំាបាយថ្ងៃត្រង់ ដើម្បីសន្សំកម្លាំងប្រឡងរសៀលនេះទៀត។
រូបភាពខាងក្រោមនេះ គឺផ្ដិតដោយលោក ហ្សា ឌីណា អ្នកថតរូប Sabay ដែលផ្ដិតបាននៅមណ្ឌលវិទ្យាល័យស៊ីសុវត្ថិ និងមណ្ឌលវិទ្យាល័យចតុមុខ រាជធានីភ្នំពេញ។
សូមរំលឹកថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ ២០១៩នេះ មានមណ្ឌលប្រឡងសរុប ២០២ មណ្ឌល ក្នុងនោះថ្នាក់វិទ្យាសាស្ត្រ ៧៥ មណ្ឌល និងថ្នាក់វិទ្យាសាស្ត្រសង្គម ១២៧ មណ្ឌលមាន៤៧២៥ បន្ទប់ ដោយមានបេក្ខជនប្រឡងសរុបចំនួន ១សែន១ម៉ឺន៧ពាន់ ០២៤នាក់ ស្រី ៦០ ៤២១ នាក់ ក្នុងនោះថ្នាក់វិទ្យាសាស្ត្រមានចំនួន ៤៤ ៦៨៣នាក់ ស្រី២៥ ២៨៥នាក់ មាន១ ៨១០បន្ទប់ និងថ្នាក់វិទ្យាសាស្ត្រសង្គមមានចំនួន ៧២ ៣៤១នាក់ ស្រី ៣៥ ១៣៦នាក់ មាន២ ៩១៥បន្ទប់ ៕