- 2019-08-27 04:20:00
- ការអប់រំ
មានកូនគ្រុនឈាមបើមិនដឹងរឿងទាំង៣នេះ ប្រយ័ត្នស្ដាយក្រោយមួយជីវិត
- 2019-08-27 04:20:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មានកូនគ្រុនឈាមបើមិនដឹងរឿងទាំង៣នេះ ប្រយ័ត្នស្ដាយក្រោយមួយជីវិត
ចន្លោះមិនឃើញ
របបអាហារបំប៉នគ្រាប់ឈាម ផឹកទឹកឲ្យទៅតាមកំរិត ប្រើថ្នាំបន្ថយកម្ដៅណាល្អ និងវិធីងូតទឹកឲ្យត្រឹមត្រូវនោះ សុទ្ធតែជាវិធីដែលអាចជួយសង្គ្រោះជីវិតអ្នកជំងឺគ្រុនឈាមបានទាំងអស់។
ដោយសារតែកំពុងស្ថិតក្នុងរដូវភ្លៀង គេសង្កេតឃើញថា ចំនួនអ្នកកើតជំងឺគ្រុនឈាមបានកើនឡើងគួរឲ្យសម្ដាល់ទាំងលើមនុស្សចាស់ និងកូនក្មេង។ បើសង្ស័យថាកូន ឬអ្នកណាមានជំងឺមួយនេះ អ្នកគួរចាប់អារម្មណ៍រឿងខាងក្រោម ដើម្បីអត្រាគ្រោះថ្នាក់លើអ្នកជំងឺ។
១. ប្រើថ្នាំបញ្ចុះកម្ដៅមួយណាដែលមានសុវត្ថិភាព
នៅពេលប្រព័ន្ធភាពស៊ាំកំពុងតតាំងនឹងមេរោគគ្រុនឈាម ក្មេងនឹងមានអាការៈក្ដៅខ្លួនខ្លាំង៣ ទៅ៤ថ្ងៃជាប់គ្នា។ នៅពេលនេះប្រើបានតែថ្នាំដែលមានផ្ទុក paracetamol កំរិត១០ទៅ១៥ក្រាមក្នុងមួយគីឡូ។ ឧទាហរណ៍ ក្មេងមានទំងន់១៧ទៅ២៥គីឡូ គួរផឹកថ្នាំបន្ថយកម្ដៅ Hapacol 250g គឺគ្រប់គ្រាន់។ បើក្មេងក្ដៅឡើងវិញ គួរផឹកឡើងវិញ រៀងរាល់៤ ទៅ៦ម៉ោងម្ដង។
២. ញ៉ាំអ្វីដើម្បីបន្ថែមគ្រាប់ឈាម
ចំនួនគ្រាប់ឈាមនឹងធ្លាក់ចុះខ្លាំងនៅថ្ងៃក្ដៅខ្លួនទី៤ ធ្វើឲ្យឈាមហូរចេញពីក្នុងខ្លួន។ ដើម្បីកាត់បន្ថយអត្រាត្រូវបញ្ចូលឈាមបន្ថែម អ្នកគួរឲ្យអ្នកជំងឺបរិភោគអាហារដូចជា ថ្លើមគោ ងាវ ស៊ុត ដើម្បីរក្សាលំនឹងគ្រាប់ឈាម។ ទន្ទឹមនឹងនោះ សាច់គោ ទំពាំងបាយជូក្រៀម ម្ទេសហាវៃ និងប៉េងប៉ោះក៏ជំនួយគ្រាប់ឈាមបានល្អដូចគ្នា។
៣. បន្ថែមទឹកទើបគ្រប់គ្រាន់
គ្រុនឈាមធ្វើឲ្យក្ដៅខ្លួន ក្អួតចង្អោរ ធ្វើឲ្យរាងកាយបាត់បង់ជាតិទឹក។ តែពេលបាត់ជាតិទឹក នឹងធ្វើឲ្យឈាមកកដែលនឹងធ្វើឲ្យអ្នកជំងឺរឹតតែក្ដៅខ្លួនលើសដើម។ យោងតាមវេជ្ជបញ្ជា យើងគួរបំប៉នទឹកតាមទម្ងន់អ្នកជំងឺ។ ជាក់ស្ដែងក្មេង១០គីឡួថែមទឹក៤០មល/ម៉ោង។ ២០គីឡួថែមទឹក៦០មល/ម៉ោង។ និង៣០ថែមទឹក៧០មល/ម៉ោង៕
ចុចអាន៖ កំហុសឆ្គងដែលស្រីៗតែងធ្វើពេលងូតទឹក រាល់ថ្ងៃដោយមិនដឹងខ្លួន