• 2019-11-21 03:47:46
  • ព័ត៌មាន

ចិន និង​ស៊ីមបាវ៉េ ខ្វែង​គំនិត​គ្នា​លើ​រឿង​តួលេខ​ជំនួយ​ផ្នែកហិរញ្ញវត្ថុ​

  • 2019-11-21 03:47:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ថានទូត​ចិន​ប្រ​​នៅ​ប្រ​ទេស​ស៊ីមបាវ៉េ បាន​ទាមទារ​ឲ្យ​ប្រ​ទេស​នៅ​ទ្វី​អាហ្រ្វិក​មួយ​នេះពន្យល់​​ឲ្យ​បាន​ច្បាស់​ពី​ការ​លើក​ឡើង​របស់​​រដ្ឋមន្ត្រី​ក្រ​សួង​សេដ្ឋកិច្ច​ដែល​ថា​ចិន​បាន​ផ្ដល់ជំនួយ​ជាង​បី​លាន​ដុល្លារ​នៅ​ប្រាំបួន​ខែ​ដើម​ឆ្នាំនេះ តែខាង​ស្ថានទូត​ថាជាង​១៣០​លាន​ដុល្លារឯណោះ។

​រដ្ឋមន្ត្រី​ក្រ​សួង​សេដ្ឋកិច្ចស៊ីមបាវ៉េ លោក​ Mthuli Ncube បាន​លើក​ឡើង​ក្នុងបទបង្ហាញ​របស់​ខ្លួន​ទាក់​ទង​នឹង​ថវិកាជាតិ​ឆ្នាំ​២០២០ ថា​ប្រ​ទេស​ខ្លួន​ក្នុង​រយៈពេល​ប្រាំបួន​ខែ​​ក្នុង​ឆ្នាំ​២០១៩ បានទទួលជំនួយ​ពី​ប្រទេស​ជា​ម្ចាស់ជំនួយ​សរុប​១៩៤​លាន​ដុល្លារ​អាម៉េរិក ក្នុង​នោះ​ចិន​បាន​ជួយ​៣,៦​លាន​ដុល្លារ។

ការ​លើក​ឡើង​នេះ​ត្រូវ​បាន​មន្ត្រី​ស្ថាន​ទូត​ចិន​នៅ​ប្រ​ទេស​នេះ​ថា​មិន​ត្រឹម​ត្រូវ និង​ទាម​ទារ​ឲ្យ​មានការ​ពន្យល់​ឲ្យ​បាន​ច្បាស់​លាស់​មួយ។ ខាង​ស្ថាន​ទូត​បង្ហាញ​តួលេខ​ថា​ក្នុងឆ្នាំ​២០១៩នេះ​ ប្រ​ទេស​ចិន​បាន​ផ្ដល់ជំនួយ​ហិរញ្ញវត្ថុ​ដល់​ប្រ​ទេស​ស៊ីមបាវ៉េ ចំនួន​១៣៦,៨​លាន​ដុល្លារអាម៉េរិក ដោយ​មិន​ទាន់​គិត​រួម​បញ្ចូល​ជំនួយ​ផ្នែក​បច្ចេក​ទេស​ផ្សេងទៀត​នោះទេ។

​ទាក់ទង​នឹង​ការ​ទាមទារ​ពី​ស្ថានទូត​ចិន​នេះ រដ្ឋាភិបាល​ស៊ីមបាវ៉េ ថា​ខ្លួន​កំពុង​ពិភាក្សា​រឿង​នេះជាមួយ​ខាង​ស្ថានទូត​ដើម្បី​បញ្ជាក់​ច្បាស់ពី​តួលេខនេះ៕

ប្រភព៖ South China Morning Post ប្រែ​សម្រួល៖ ទូច សុខា

មតិយោបល់