- 2019-11-25 10:21:03
- សេដ្ឋកិច្ច
ក្រុមហ៊ុនវិនិយោគចិនធំៗ និងអ្នកវិនិយោគអចលនទ្រព្យសំរុកចូលរួមសម្ពោធការដ្ឋានសាងសង់ទីក្រុងរណប Emerald City
- 2019-11-25 10:21:03
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រុមហ៊ុនវិនិយោគចិនធំៗ និងអ្នកវិនិយោគអចលនទ្រព្យសំរុកចូលរួមសម្ពោធការដ្ឋានសាងសង់ទីក្រុងរណប Emerald City
ចន្លោះមិនឃើញ
ទីក្រុងរណប Emerald City បានធ្វើពិធីសម្ពោធការដ្ឋានសាងសង់បុរីដ៏ធំមិនធ្លាប់មាន កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៩ កន្លងទៅ នៅសាលវិមានកោះពេជ្យ ដោយមានការចូលរួមពីសំណាក់អតិថិជន និងអ្នកវិនិយោគវិស័យអចលនទ្រព្យ យ៉ាងច្រើនកុះករ។ ទីក្រុងរណប Emerald City ស្ថិតនៅទីតាំងល្អបំផុត ពោលគឺនៅផ្លូវជាតិលេខ ៤១ ជិតផ្សារថ្នល់ទទឹង កែងផ្លូវ ៨៥ម៉ែត្រ ដែលរាជរដ្ឋាភិបាលកំពុងពង្រីកឡើងទៅ ៦០ម៉ែត្រ ដើម្បីភ្ជាប់ពីផ្លូវជាតិលេខ ៤១ ទៅផ្លូវជាតិលេខ ៣។
លោក កែវ មុន្នីរ័ត្ន អគ្គនាយក Emerald City បានឲ្យដឹងថា ទីក្រុងរណបថ្មី Emerald City ជាលំនៅឋានសម្រាប់គ្រួសារសម័យថ្មី មានផ្លូវក្នុងបុរីធំទូលាយខ្លាំងមិនធ្លាប់មាន ផ្លូវបែបរុក្ខវិថី ១៦ម៉ែត្រ ផ្លូវបែបឧទ្យាន ៣៦ម៉ែត្រ មានផ្សារទំនើប ខុនដូ សាលារៀន មន្ទីរពេទ្យ ធនាគារ ដែលរួមបញ្ចូលនូវការរចនាដ៏ស្រស់ស្អាត គុណភាពសំណង់ដ៏រឹងមាំ ព្រមទាំងសោភ័ណភាព ប្រណិតភាព។ លោកអ្នកអាចទំនាក់ទំនងសាកសួរព៏ត៌មានបន្ថែមលើផេកហ្វេសប៊ុក អ៊េមឺរ៉លដ៍ ស៊ីធី- Emerald City ឬទំនាក់ទំនងតាមទូរសព្ទលេខ 067/086/078 331 789 សម្រាប់ព័ត៌មានលម្អិតបន្ថែម។
ដោយមានការគាំទ្រកាន់តែខ្លាំងពីក្រុមហ៊ុនដៃគូជាច្រើនមកពីប្រទេសចិន គម្រោងទីក្រុងរណបថ្មី Emerald City កំពុងអភិវឌ្ឍន៍លើផ្ទៃដីសរុប ២៤,៥ហិចតា ដែលជាទីក្រុងរណបដ៏ធំមួយនៅថ្ងៃអនាគតដ៏ខ្លី ជាស្នាដៃស្ថាបត្យកម្មទាន់សម័យតាមបែបធម្មជាតិ មានទីធ្លាមុខផ្ទះ និងផ្លូវធំទូលាយ គួរឲ្យចង់រស់នៅ។ លើសពីនេះទៅទៀត តាមរយៈភ្នាក់ងារលក់របស់បុរី បានឲ្យដឹងថា សន្ទុះនៃការអភិវឌ្ឍន៍អចលនទ្រព្យនៅតាមផ្លូវលេខ ៤១ គឺខ្លាំងណាស់ គ្រាន់តែទិញទុកយកចំណេញ ក៏កាក់កបដែរ។
បើគិតពីខែធ្នូនេះទៅ ក្រុមហ៊ុននឹងបង្កើនល្បឿនសាងសង់ ឲ្យបានរួចរាល់ក្នុងរយៈពេល ២៤ខែប៉ុណ្ណោះ ហើយអតិថិជន កំពុងសម្រុកទិញយ៉ាងខ្លាំង ព្រោះបុរីស្ថិតនៅទីតាំងល្អកម្រនឹងរកបាន ស្ថាបត្យកម្មសំណង់រឹងមាំ និងធំទូលំទូលាយ រួមជាមួយគម្រោងអភិវឌ្ឍន៍ជាច្រើន នៅក្នុងតំបន់ផ្លូវលេខ ៤១ ដែលមានទទឹង ៦០ម៉ែត្រ ដែលនឹងធ្វើឲ្យតម្លៃនឹងកើនឡើង យ៉ាងលឿននឹកស្មានមិនដល់។ លើសពីនេះទៅទៀត ទីក្រុងរណបថ្មីនេះ គឺជាការអភិវឌ្ឍន៍ដ៏ធំរួមគ្នារវាងក្រុមហ៊ុន Koesokvesna Vathnavatey Invesment Development (KSV) ជាមួយនិងក្រុមហ៊ុនធំៗរបស់ចិន ដែលធានាការអភិវឌ្ឍន៍ និងរីកចម្រើនយូរអង្វែង៕