- 2019-12-11 03:08:45
- ព័ត៌មាន
ភ្ញាក់ផ្អើល! ការសិក្សាមួយបង្ហាញថា សណ្ឋាគារលំដាប់ៗ ឧស្សាហ៍បាត់របស់នេះជាងគេ ដោយសារភ្ញៀវលួច
- 2019-12-11 03:08:45
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ភ្ញាក់ផ្អើល! ការសិក្សាមួយបង្ហាញថា សណ្ឋាគារលំដាប់ៗ ឧស្សាហ៍បាត់របស់នេះជាងគេ ដោយសារភ្ញៀវលួច
ចន្លោះមិនឃើញ
នៅពេលដែលធ្វើការ Check-out ចេញពីសណ្ឋាគារម្ដងៗ ភ្ញៀវមួយចំនួន ត្រូវគេចាប់បានថាលួចរបស់ផ្សេងៗដូចកន្សែង, សាប៊ូ និងក្បាលទឹកផ្កាឈូកជាដើម។
មានករណីខ្លះដែលគួរឲ្យភ្ញាក់ផ្អើលជាងនេះទៀត គឺភ្ញៀវបានលួចម៉ាស៊ីនឆុងកាហ្វេ, ប្រដាប់ផ្លុំសក់ និងរបស់តុបតែងបន្ទប់ ដាក់ចូលទៅក្នុងវ៉ាលីរបស់ពួកគេទៀតផង។ ប៉ុន្តែតាមការសិក្សាថ្មីមួយពី Wellness Heaven ដែលធ្វើការស្ទង់មតិពីសណ្ឋាគារផ្កាយ៤ និង ៥ ចំនួន ១ ១៥៧កន្លែងបង្ហាញថា ពូកគឺជារបស់ដែលឧស្សាហ៍ត្រូវបានភ្ញៀវលួចច្រើនជាងគេ។ យោងតាម CEO របស់ Wellness Heaven ឲ្យដឹងថាសណ្ឋាគារ ៤៩កន្លែង បានរាយការណ៍ពីករណីលួចពូកពីសណ្ឋាគាររបស់ពួកគេចាប់តាំងពីខែមករាឆ្នាំ ២០១៨មក។
ម្ចាស់សណ្ឋាគារទាំងនោះ បង្ហើបថាភ្ញៀវភាគច្រើនលួចពូកនៅពេលយប់នៅពេលដែលកន្លែងទទួលភ្ញៀវបិទគ្មានអ្នកនៅប្រចាំការ។ ពួកគេថែមទាំងមានវីដេអូ ដែលភ្ញៀវជញ្ជូនពូកតាមជណ្ដើរយន្ដទៀតផង។ ក្រៅពីនេះ តុដាក់កុំព្យូទ័រ និងទូរទស្សន៍ ក៏មានករណីភ្ញៀវលួចជាច្រើនផងដែរ៕