• 2020-01-31 02:14:15
  • សុខភាព

អង់គ្លេស ​យក​យន្តហោះ​ទៅ​ដឹក​ប្រជាជន​ខ្លួន​១៥០​នាក់​នៅ Wuhan តែ​ដាក់​នៅ​ឆ្ងាយ​ពី​គេ​១៤​ថ្ងៃ​សិន

  • 2020-01-31 02:14:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ចក្រភព​អង់គ្លេស ​បាន​យក​យន្ដហោះ​កង​ទ័ព​អាកាស​របស់​ខ្លួន​ប្រភេទ​ធន់​ធ្ងន់ ដើម្បី​ទៅ​យក​ប្រជាជន​អង់គ្លេស​ប្រមាណ​ជា​១៥០​នាក់​ពី​ក្រុង Wuhan ​ប្រទេស​ចិន​មក​វិញ។

​នៅ​អង់គ្លេស​បច្ចុប្បន្ន​នេះ​មិន​ទាន់​មាន​ករណី​អ្នក​ផ្ទុក​មេរោគ Corona ​នៅ​ឡើយ​ទេ ប៉ុន្តែ​ប្រទេស​មួយ​នេះ​បាន​ត្រៀម​ជើង​ព្រួល​ជា​និច្ច​ព្រោះ​ខ្លាច​មាន​នរណា​ម្នាក់​ចម្លង​មេរោគ​ដល់​ពួកគេ។ ​បច្ចុប្បន្ន​នេះ ​អង់គ្លេស ​ក៏​បាន​ទៅ​យក​ប្រជាជន​ខ្លួន​ដែល​គាប់​នៅ​ក្រុង Wuhan ​ឱ្យ​ត្រលប់​មក​ស្រុក​វិញ​ផង​ដែរ ប៉ុន្តែ​ការ​ត្រលប់​មក​វិញ​របស់​ពលរដ្ឋ​១៥០​នាក់​នេះ គឺ​ពួកគេ​នឹង​ត្រូវ​នៅ​ដោយ​ឡែក​ពី​គេ​ឯង រយៈ​ពេល​១៤​ថ្ងៃ​នេះ។ ​ឆ្លង​កាត់​១៤​ថ្ងៃ​ហើយ ​ប្រសិន​បើ​មិន​មាន​អ្វី​កើត​ឡើង​លើ​ទេ ទើប​អនុញ្ញាត​ឱ្យ​ទៅ​រក​ក្រុម​គ្រួសារ​ជា​ធម្មតា។

​អង់គ្លេស ​បាន​ក្លាយ​ជា​ប្រទេស​ទី​៣​បន្ទាប់​ពី​អាមេរិក ​និង​ជប៉ុន ដែល​បាន​បញ្ជូន​យន្ដហោះ​ទៅ​ដឹក​ពលរដ្ឋ​របស់​ខ្លួន​ពី​ក្រុង Wuhan ​កន្លែង​ផ្ទុះ​មេរោគ Corona ​មុន​គេ​នៅ​ប្រទេស​ចិន។ ​ស្រប​ពេល​បច្ចុប្បន្ន​នេះ ​អង្គការ​សុខភាព​ពិភពលោក​បាន​ប្រកាស​អាសន្ន​ចំពោះ​ជំងឺ​ឆ្លង​នេះ​ទៅ​ហើយ ព្រោះ​មាន​ករណី​ដែល​វា​អាច​ឆ្លង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ទៀត​បាន៕

ប្រភព៖ Dailymail អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់
អត្ថបទថ្មី