• 2023-07-28 06:46:30
  • សុខភាព

យ៉ែម មនោរ័ត្ន ទទួលបានប្រជាប្រិយភាពកាន់តែខ្លាំង តាមរយៈ​ចេញ​វីដេអូអប់រំល្អៗ

  • 2023-07-28 06:46:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅលើបណ្តាញសង្គម ប្រិយមិត្ដប្រាកដជាស្គាល់វេជ្ជបណ្ឌិត យ៉ែម មនោរ័ត្ន ដែល​តែងតែចែករំលែកវីដេអូអប់រំល្អៗ និងចំណេះដឹងថ្មីៗ​ដល់​មហាជន ហើយគ្រប់វីដេអូរបស់លោកទទួលបានការគាំទ្រគួរឲ្យកត់សម្គាល់។

លោក​វេជ្ជបណ្ឌិត​វ័យក្មេង​រូប​នេះ បាន​ចែករំលែក​ចំណេះដឹង​របស់​ខ្លួន​ដែល​មាន​ឯកទេសច្បាស់​លាស់​តាម​រយៈ​បណ្ដាញ​សង្គម TikTok និង​Facebook ឈ្មោះ Dr. Monoroth។ ក្រៅ​ពី​នេះ​លោក​ក៏​ជាមនុស្សម្នាក់​សកម្ម​នឹង​ការងារ​មនុស្សធម៌ និង​ជួយ​សង្គម​ដែរ។

លោក យ៉ែម មនោរ័ត្ន គឺជាវេជ្ជបណ្ឌិតពោរពេញដោយចំណេះដឹង បទ ពិសោធន៍ ជាពិសេស​គ្រប់​អត្ថបទ​ដែល​លោក​ចេញ គឺ​បាន​ឆ្លុះ​បញ្ចាំង ពី​សង្គម​ពិត​ៗ មិន​ថា វីដេអូ​អប់រំ​សុខភាព ឬ​រឿងរ៉ាវ​ជីវិត​នោះ​ទេ គឺ​សុទ្ធ សឹង​ជា ការ​ចែករំលែកគំនិត​ល្អៗ និង​មាន​ការ​គាំទ្រ​ច្រើន​ពី​មហាជន។

លោក​វេជ្ជបណ្ឌិត មនោរ័ត្ន បញ្ជាក់​ថា​អ្វី​ដែល​លោក​កំពុង​ធ្វើ​រាល់ ថ្ងៃនេះ គឺជាចំណង់​ចំណូលចិត្ត​របស់​លោក ក្នុង​គោល​បំណង​សំខាន់​ឲ្យ​ប្រទេស​កម្ពុជា សម្បូរ​ធនធានមនុស្ស ដែល​មាន​ចំណេះ​ដឹង ពិតប្រាកដ​។ តាំងពីឆ្នាំ២០១៥ រហូតដល់បច្ចុប្បន្ន Dr. Monoroth កំពុងបម្រើការងារនៅមជ្ឈមណ្ឌលកែសម្ផស្ស DR Professional ជា​វេជ្ជបណ្ឌិតឯកទេសផ្នែកសម្រស់ និង​ជា​អ្នកអ្នកគ្រប់គ្រង​ទូទៅ​នៅ​ក្នុង​មជ្ឃមណ្ឌល​នេះ​ផង​ដែរ៕

ជិន សុភ័ក្ដ្រ

មតិយោបល់