- 2020-02-25 14:19:43
- ព័ត៌មាន
សាលាក្រុងប្រកាសរក ក្រុមហ៊ុនចូលរួមដេញថ្លៃ លើការផ្ដល់សេវាប្រមូលសំរាម
- 2020-02-25 14:19:43
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សាលាក្រុងប្រកាសរក ក្រុមហ៊ុនចូលរួមដេញថ្លៃ លើការផ្ដល់សេវាប្រមូលសំរាម
ចន្លោះមិនឃើញ
នៅក្នុងថ្ងៃនេះដែរ រដ្ឋបាលរាជធានីភ្នំពេញបានចេញលិខិតផ្សព្វផ្សាយមួយ ដែលស្ដីអំពី ការអញ្ជើញចូលរួមដេញថ្លៃ លើការផ្ដល់សេវាប្រមូល និងដឹកជញ្ជូនសំរាម សំណល់រឹង។
បើយោងតាមលិខិតនេះ បានឲ្យដឹងថា សាលាក្រុងភ្នំពេញ កំពុងស្វែងរកក្រុមហ៊ុននៅក្នុងស្រុក ក្រុមហ៊ុនអន្តរជាតិ និងក្រុមហ៊ុនបណ្ដាក់ទុនរួមគ្នាទាំងអស់ ដែលមានសមត្ថភាព បទពិសោធន៍ និងហិរញ្ញវត្ថុគ្រប់គ្រាន់ទៅតាមស្តង់ដារអន្តរជាតិ ដើម្បីធ្វើការផ្ដល់សេវាខាងលើនេះ នៅតាម ៣តំបន់ផ្សេងៗគ្នាក្នុងរាជធានីភ្នំពេញ។
នៅលិខិតដដែលនេះបានបញ្ជាក់ថា ក្រុមហ៊ុនណា ដែលត្រូវបានធ្វើការជ្រើសរើសរួច ក្រុមហ៊ុនទាំងនោះនឹងត្រូវ ឆ្លងកាត់ ២ដំណាក់កាលបន្តបន្ទាប់ផ្សេងៗគ្នា ដោយនៅដំណាក់កាលទី ១ក្រុមហ៊ុនទាំងនោះ នឹងមានសិទ្ធនៅក្នុងការដេញថ្លៃបន្ត និងដំណាក់កាលទី ២ជាដំណាក់កាលលទ្ធកម្ម។
ខាងក្រោមនេះជាព័ត៌មានលំអិត៖