• 2020-03-04 06:50:04
  • ព័ត៌មាន

ព្យុះ​នៅ​អាមេរិកសម្លាប់​មនុស្ស​២៥​នាក់​ និង​ធ្វើឱ្យ​មនុស្សជា​ច្រើន​នាក់​រងរបួស​

  • 2020-03-04 06:50:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​លោក​វីលៀម លី អភិបាលរដ្ឋ​ថេ​ណេ​ស៊ី បាន​និយាយ​កាលពី ​ថ្ងៃ​អង្គារ ​ទី​៣​​ ខែមីនា​ ថា​ចំនួន​អ្នក​ស្លាប់​ដោយសារ​ខ្យល់ព្យុះថ័​រណា​ដូ​ចំនួន​២​ ដែល​បាន​បោកបក់​កាត់​រដ្ឋ​​ថេ​ណេ​ស៊ី បាន​កើនឡើង​ដល់​២៥ នាក់​។​

​សេចក្តីរាយការណ៍​នៃ​សារព័ត៌មាន​អាមេរិក​បាន​និយាយថា​ នៅ​ទីក្រុង​ណា​សវីល ខ្យល់ព្យុះ​ដែលមានសណ្ឋានជា​ខ្យល់កួច​ដ៏ធំ​នេះបាន​បង្ក​ការខូចខាត​ផ្ទះ​ជា​ច្រើន​ខ្នង​។​

​ខ្យល់កួច​នេះ បាន​កើត​ឡើង​បន្ទាប់ពី​ពាក់​កណ្តាលយប់ និង​បាន​បក់បោក​យ៉ាង​លឿន រហូត​ដល់​មនុស្ស​ដែល​ដេកលក់មិន​មាន​ពេល​ដើម្បី​រត់​ចូល​កន្លែង​​មាន​សុវត្ថិភាព​។​

​លោក​វីលៀម លី បាន​និយាយ​នៅ​សន្នីសីទកាសែត​មួយ​ថា មនុស្ស​មួយចំនួន​បាន​​បាត់​ខ្លួន​ និងរកមិនទាន់ឃើញនៅឡើយ​ទេ ។​

​ការខូចខាត​ច្រើន​គឺ​នៅ​ភាគ​កណ្តាល​នៃ​ទីក្រុង​ពុត​ណា​ម ចម្ងាយ​១៣០​គីឡូម៉ែត្រ​ពី​ភាគ​ខាងកើត​នៃ​ទីក្រុង​ណាស​វី​ល តាមសេចក្តីរាយការណ៍​ថា​​រហូត​មកដល់ពេលនេះមាន​អ្នកស្លាប់​ចំនួន​១៩​នាក់​។​

​នៅ​ទីក្រុង​វី​ល​សុន មនុស្ស​៣​នាក់ ត្រូវបាន​រាយការណ៍​ថា​បាន​ស្លាប់​ ដោយមនុស្ស​២​នាក់​បាន​ស្លាប់​នៅ​ទីក្រុង​ដាវី​សុន និង​ម្នាក់​នៅ​ទីក្រុង​បេន​ថុន​៕​

ប្រភព៖ រស្មីកម្ពុជា ប្រែ​សម្រួល​៖​ សុខា​

មតិយោបល់