- 2024-04-09 12:51:20
- ព័ត៌មាន
មកស្គាល់ពីប្រទេសដែលមានទំនាក់ទំនងការទូតជាផ្លូវការដំបូងបង្អស់ជាមួយកម្ពុជាក្នុងសម័យទំនើប
- 2024-04-09 12:51:20
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកស្គាល់ពីប្រទេសដែលមានទំនាក់ទំនងការទូតជាផ្លូវការដំបូងបង្អស់ជាមួយកម្ពុជាក្នុងសម័យទំនើប
ចន្លោះមិនឃើញ
ប្រទេសដែលមានទំនាក់ទំនងការទូតជាផ្លូវការដំបូងបង្អស់ជាមួយកម្ពុជាក្នុងសម័យទំនើបគឺ សហរដ្ឋអាមេរិក។ នេះបើតាមបញ្ជីទំនាក់ទំនងការទូតរបស់កម្ពុជា ដែលរៀបរៀងដោយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។
អាមេរិកបានបង្កើតទំនាក់ទំនងការទូតជាមួយកម្ពុជានៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ១៩៥០ ពោលគឺនៅពេលកម្ពុជានៅមិនទាន់ទទួលបានឯករាជ្យពេញលេញពីបារាំងនៅឡើយ។
ទំនាក់ទំនងការទូតនេះជាទំនាក់ទំនងផ្លូវការរវាងរដ្ឋ និងរដ្ឋ ហើយទំនាក់ទំនងនេះបានសេចក្ដីថា រដ្ឋទាំងពីរទទួលស្គាល់គ្នា ហើយរាប់អានគ្នាស្មើមុខ ស្មើមាត់នឹងគ្នា។
នេះមិនមែនបានសេចក្ដីថា កម្ពុជានៅមុនឆ្នាំ១៩៥០ មិនដែលប្រាស្រ័យទាក់ទងជាមួយប្រទេសផ្សេងនោះដែរ។
ក្នុងប្រវត្តិសាស្ត្រជាង ២ពាន់ឆ្នាំនេះ កម្ពុជាធ្លាប់មានទំនាក់ទំនងបែបនយោបាយ ពាណិជ្ជកម្ម និងវប្បធម៌ ជាមួយប្រទេសនានាលើលោកអស់ពេលជាយូរលង់ណាស់មកហើយ។
នគរ ឬ រដ្ឋទាំងនោះរួមមាន រាជវង្សនានានៅស្រុកចិន រដ្ឋនានានៅអាស៊ីអាគ្នេយ៍ទាំងដីគោក និងដីកោះ រដ្ឋមួយចំនួននៅឥណ្ឌា មជ្ឈិមបូព៌ា ហើយថែមទាំងមានកំណត់ត្រាមួយចំនួនបានចុះផ្សាយថា នគរខ្មែរ ធ្លាប់រកស៊ីជាមួយពួកអឺរ៉ុបអស់រាប់រយឆ្នាំមកហើយ៕