- 2020-03-10 12:54:40
- សុខភាព
កម្ពុជារកឃើញស្រ្តីអង់គ្លេសម្នាក់មានផ្ទុក Covid-19 នៅខេត្តកំពង់ចាម
- 2020-03-10 12:54:40
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កម្ពុជារកឃើញស្រ្តីអង់គ្លេសម្នាក់មានផ្ទុក Covid-19 នៅខេត្តកំពង់ចាម
ចន្លោះមិនឃើញ
ប្រទេសកម្ពុជាបានរកឃើញអ្នកផ្ទុក Covid-19 ម្នាក់ទៀតជាស្រ្តីជនជាតិអង់គ្លេស អាយុ៦៥ឆ្នាំ នៅខេត្តកំពង់ចាម។ នេះបើតាមការបញ្ជាក់របស់ លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានបន្ទាន់មួយ នៅទីស្ដីការក្រសួងសុខាភិបាល នាថ្ងៃទី ១០ ខែមីនា ឆ្នាំ២០២០។
លោក ម៉ម ប៊ុនហេង បានបញ្ជាក់ទៀតថា ស្រ្តីជនជាតិអង់គ្លេស បានចាកចេញពីប្រទេសវៀតណាមតាមកប៉ាល់មកកាន់កម្ពុជា ហើយកម្ពុជាបានពិនិត្យមើល តាមរយៈសំណាកនឹងលទ្ធផលបញ្ជាក់ពីវិទ្យាស្ថានជាតិប៉ាស្ទ័រ នៅវេលាម៉ោង១៦ ថ្ងៃនេះ បានបញ្ជាក់ថា មានផ្ទុក Covid-19 ហើយស្រ្តីរូបនេះបានដាក់ឲ្យនៅដាច់ដោយឡែក។
នេះជាមនុស្សទី៣ហើយ ដែលកម្ពុជាបានរកឃើញអ្នកផ្ទុក Covid-19 ។ មនុស្សទី១ ដែលរកឃើញ គឹជនជាតិចិននៅក្រុងព្រះសីហនុ ហើយអ្នកទី២ គឺជនជាតិខ្មែរអាយុ៣៨ឆ្នាំ នៅសៀមរាប និងមនុស្សទី៣នេះ ជាជនជាតិអង់គ្លេស នៅខេត្តកំពង់ចាម៕
ព័ត៌មានលម្អិត គេហទំព័រ Sabay នឹងធ្វើការតាមដាន និងផ្សព្វផ្សាយនៅពេលបន្ទាប់