• 2020-03-16 01:10:00
  • ព័ត៌មាន

កាន់តែស្រស់បំព្រងជាមួយខូឡិកហ្សិនថ្មីរបស់ PANDORA ក្នុងរដូវកាលផ្ការីក

  • 2020-03-16 01:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្តីស្រលាញ់ដែល Pandora មានចំពោះធម្មជាតិ នៅតែបន្តពង្រីកបន្ថែមក្នុងរដូវកាលនេះជាមួយ Pandora Garden ដែលជាខូឡិកហ្សិនថ្មី រចនាដកស្រង់ចេញពី​សម្រស់ដ៏ស្រស់ត្រកាលនៃធម្មជាតិ ហើយក៏ជាខូឡិកហ្សិនស្វាគមន៍ដល់ការត្រលប់មកវិញនៃផ្កាដេស៊ីផងដែរ។

រដូវផ្ការីកនាំមកនូវការចាប់ផ្តើមថ្មី និងអារម្មណ៍ស្រស់ស្រាយប្រៀបបានដូចជាធម្មជាតិជ្រៀតចូលជីវិត​យើងជាថ្មីម្តងទៀតអ៊ីចឹង។ ការរចនានៃម៉ូត​ផ្កាដេសុីពណ៌ផ្កាឈូក ដ៏​គួរ​ឱ្យ​ស្រលាញ់​មួយ​នេះ​បានផលិត​ចេញពី Pandora Rose ដែលជាពណ៌​ផ្កាឈូកមាសផ្សំឡើងពីសន្លឹកមាសចំនួន១៤k រំលាយជាមួយដែកលោហៈធាតុយ៉ាងពិសេស។

ផ្កាដេសុីមិនត្រឹមតែស្រស់ស្អាតប៉ុណ្ណោះទេ ប៉ុន្តែក៏ជាផ្កាមួយដែលមានភាពលេចធ្លោ ដោយទីណាដែលមានផ្កាដេសុីដាំដុះ ទីនោះនឹងពោរពេញដោយភាពស្រស់ស្អាត និងស្រស់បំព្រង ជានិមិត្តសញ្ញាបង្ហាញឱ្យឃើញពីសេរីភាព និងភាពអង់អាចក្លាហាន ទោះបីអ្នកត្រូវប្រឈមមុខនឹងការលំបាកក៏ដោយ ក៏អ្នកនៅតែអាចរីកស្រស់ស្រាយបានដែរ មិនថាអ្នកចង់ក្លាយជាមនុស្សបែបណានោះទេ ផ្កាដេសុីប្រៀបបានដូចជាវត្ថុម្យា៉ងដែល​តែង​តែរំលឹកអ្នកថា ភាពស្រស់ស្អាត និងភាពរឹងមាំគឺមាននៅក្នុងដៃរបស់អ្នក។

លើសពីនេះទៅទៀត គ្រឿងអលង្ការ​រូបផ្កាដេសុីនីមួយៗ ត្រូវបានចាក់ពណ៌ដោយដៃ ជាមួយសារធាតុអុីណាម៉ែលពណ៌ផ្កាឈូក និងដាំដោយត្បូងកណ្តៀង ដែលធ្វើឱ្យមានភាពភ្លឺចែងចាំង បង្កើតបានជាលក្ខណៈពិសេស និងទម្រង់ខុសប្លែកពីគ្នា។

វាមិនត្រឹមតែជានិមិត្តសញ្ញារំលឹកដល់អនុស្សាវរីយ៍​កាលពីកុមារភាពនោះទេ ប៉ុន្តែការរចនាឡើងវិញចេញជារាងខុសៗគ្នាគឺជានិមិត្តសញ្ញានៃសិទ្ធិសេរីភាពក្នុងការធ្វើជាខ្លួនឯង ដូច្នេះអ្នកអាច​ពាក់ក្រវិល ខ្សែដៃ ឬចិញ្ចៀនណាមួយរបស់ផ្កាដេសុីនេះ ដើម្បីបង្ហាញពីខ្លួនឯងជាមួយនឹងស្ទាយល៍ដែលពោរពេញដោយអត្ថន័យយ៉ាងជ្រាលជ្រៅទៅកាន់មនុស្សជុំវិញខ្លួនបាន។

ព័ត៌មានបន្ថែម សូមទំនាក់ទំនងទៅកាន់៖

  • លោក គួច សុមនៈ
  • លេខទូរសព្ទ: (+855) 10 733 883
  • អ៊ីម៉ែល: Somanak.kuoch@sandara.asia
  • វេបសាយ: www.sandara.asia

Sandara Industry and Development Co.,Ltd

អំពី PANDORA

Pandora គឺជាគ្រឿងអលង្ការដែលធ្វើឡើងដោយដៃ និងជាគ្រឿងអលង្ការបែបសហសម័យ ធ្វើឡើងដោយវត្ថុធាតុដើមមានគុណភាពខ្ពស់ជាមួយ​តម្លៃ​សមរម្យ ហើយត្រូវបានដាក់លក់ច្រើនជាង ១០០​ប្រទេសក្នុងទ្វីបទាំង៦ រួមទាំងសាខាហាងច្រើនជាង ២៧០០កន្លែង។

Pandora ត្រូវបានរកឃើញក្នុងឆ្នាំ ១៩៨២ ដោយមានទីស្នាក់ការកណ្តាលនៅ ខូបុិនហេហ្គេន (Copenhagen) ក្នុងប្រទេសដាណឺម៉ាក និងមានបុគ្គលិកប្រហែលជាង ២៦០០០នាក់ទូទាំងពិភពលោក ហើយច្រើនជាង ១១៥០០នាក់ទៀត គឺកំពុងបម្រើការនៅក្នុងប្រទេសថៃ ដែលជាកន្លែងផលិតគ្រឿងអលង្ការរបស់ Pandora។ លើសពីនេះទៀត Pandora ក៏បានចុះបញ្ជីជាសាធារណៈនៅផ្សារហ៊ុន Nasdaq Copenhagen ក្នុងប្រទេសដាណឺម៉ាកផងដែរ ដោយប្រាក់ចំណូលសរុបរបស់ Pandora គឺមានចំនួន ២២,៨​ពាន់លានដុល្លារអាមេរិក (ប្រហែល ៣,១ ពាន់លាន​អឺរ៉ូ) ក្នុងឆ្នាំ ២០១៨៕

មតិយោបល់