• 2018-01-31 03:30:00
  • សេដ្ឋកិច្ច

ញាក់សាច់ ពេល​ដឹងថា​ការកក​ស្ទះ​ចរាចរណ៍អាចបណ្តាល​ឲ្យមានជំងឺកាចសាហាវទាំងនេះ​

  • 2018-01-31 03:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បញ្ហា​កក​ស្ទះចរាចរណ៍​មិនមែន​មាន​តែនៅ​ក្នុងទីក្រុង​ភ្នំពេញ​នោះទេ​ ទីក្រុង​មួយចំនួនទៀត​របស់​ប្រ​ទេស​ក្នុង​តំបន់​ក៏​ជួបបញ្ហា​ប្រ​ហាក់​ប្រហែលគ្នានេះ​ដែរ។ល្បឿន​បើក​បរ​​ក្នុង​ទី​ក្រុង​មួយចំនួន​​នៅ​តំបន់​អាស៊ី​​មាន​ចន្លោះពី​១២ទៅ​២០​គីឡូ​ម៉ែត្រ​ក្នុង​មួយ​ម៉ោង​ប៉ុណ្ណោះ។

ការ​សិក្សា​មួយ​រកឃើញ​ថា​ការ​កក​ស្ទះ​ចរាចរនេះ មិនត្រឹម​តែ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច ដោយ​ត្រូវ​ចំណាយថ្លៃ​ប្រេងឥន្ធនៈ និង​ពេល​វេលា​ច្រើ​នោះ​ទេ តែ​ក៏បាន ធ្វើ​ឲ្យ​អ្នក​ធ្វើ​ដំណើរ​មាន​បញ្ហា​សុខភាព​ផង​ដែរ។

ជា​ការ​ពិត តាម​ការ​សាកសួរ​ពី​អ្នកសារព័ត៌មាន​ Sabay​​ ទៅ​កាន់​អ្នកធ្វើ​ដំណើរ​ជិត​​១០​នាក់​ បាន​លើក​ឡើង​ប្រ​ហាក់​ប្រហែល​គ្នា​ថា​ ការ​កក​ស្ទះ​ចរាចរណ៍​ពិតជាបាន​ធ្វើ​ឲ្យពួកគាត់​មួម៉ៅ និង​តានតឹង​ក្នុង​ចិត្ត​ពិតមែន​។ អារម្មណ៍​បែបនេះ​កើត​ឡើង​ដោយសារ​តែ​ពួកគាត់​ខាត​ពេល​វេលា​ ខាតថ្លៃ​ប្រេងឥន្ធនៈ ក្នុង​ការ​ធ្វើដំណើរ បួក​រួម​ជាមួយ​នឹង​ការធុំក្លិនផ្សែង​ដែល​បញ្ចេញពី​យាន​ជំនិះ​គ្រប់​ប្រភេទ​។

អ្វីដែលធ្វើឲ្យ​ពួកគាត់កាន់តែមួម៉ៅ​ទៀតនោះគឺ​ការមិន​គោរច្បាប់​របស់អ្នកបើក​បរដូចគ្នា​ ដែល​ថា​ចូលចិត្ត​ «ជែងឬរុល»ទៅ​មុខ​ទាំង​បញ្ច្រាសទិសដៅ​ចរាចរ​ណ៍នៅ​ពេល​មាន​ស្ថានភាព​កក​ស្ទះ​ម្តងៗ។

ការសិក្សា​មួយ​របស់​នាយកដ្ឋាន​សុខភាព​សាធារណៈ​នៃរដ្ឋញ៉ូយក សហរដ្ឋអាមេរិក បាន​វាយតម្លៃ​ទៅ​លើ​ផល​ប៉ះពាល់​សុខភាព​សាធារណៈ​ពី​បញ្ហា​កក​ស្ទះ​ចរាចរណ៍។ ការ​សិក្សា​នេះ​បាន​ធ្វើ​ឡើង​កាលពីឆ្នាំ​២០១០ និង​បាន​រកឃើញ​ថា​ការ​កកស្ទះចារាចរណ៍បណ្តាល​ឲ្យ​មាន​ការ​បញ្ចេញ​ឧស្ម័ន​ច្រើនពី​យាន​យន្ត​បំពុល​បរិយាកាស​ ហើយ​ឧស្ម័ន​ទាំងនេះ​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់សុខ​ភាព​អ្នក​ធ្វើដំណើរ​។ ជំងឺ​ដែល​កើត​ចេញ​ពី​ការ​បំពុល​បរិយាកាស​ដោយ​សារ​ផ្សែង​យាន​យន្តនេះ ភាគ​ច្រើន​ជា​ជំងឺ​គាំងបេះដូង និង​ជំងឺដាច់​សរ​សៃ​ឈាមខួរក្បាល​​។

ក្រៅពីជំងឺទាំងនេះ ការសិក្សា​ដដែល​ក៏​រកឃើញថា​ការ​បញ្ចេញ​ឧស្ម័ន​ពីយាន​យន្ត​នេះ​ក៏បង្កជា​ជំងឺហឺត និង​ជំងឺផ្លូវដង្ហើម​ផ្សេងទៀត។

ការសិក្សា​មួយ​ទៀត​របស់​IBM Corperation ចេញផ្សាយកាលពី​ឆ្នាំ២០០៩ រកឃើញ​ប្រ​ហាក់​ប្រហែល​គ្នានេះ​ដែរថា​ការកក​ស្ទះចរាចរ​ណ៍ធ្វើ​ឲ្យ​អ្នក​ធ្វើដំណើរ​មាន​អារម្មណ៍ធុញថប់ និង​មួម៉ៅ ដែល​អាច​បង្ក​ឲ្យ​មាន​ហានិភ័យ​ខ្ពស់​ចំពោះ​ការ​ឡើង​សម្ពាធ​ឈាម។

ទាក់​ទង​នឹង​ការកក​ស្ទះ​ចរាចរណ៍នេះ ទាំងរដ្ឋាភិបាល និង​រដ្ឋបាលរាជថានីភ្នំពេញ​បាន​រិត​បន្តឹង​ច្បាប់​ចរាចរណ៍​ និងអប់រំ​ពលរដ្ឋ​ឲ្យ​គោរពច្បាប់ច្បាប់ ដូចជាមិនជិះបញ្ច្រាស មិន​បំពាន​ភ្លើង​សញ្ញា និង​មិន​បំពាន​សិទ្ធិអាទិភាព​ជាដើម។ ជា​មួយ​គ្នានេះដែរការ​កសាង​បន្ថែម​នូវ​ស្ពាន​អាកាស នៅ​​តាម​ផ្លូវ​ប្រ​សព្វ​សំខាន់ៗ ការសាសង់​ស្ពានថ្មើជើង​ និង​គម្រោង​ដាក់​ឲ្យ​ដំណើរការ​ការដឹង​ជញ្ជូន​តា​ម​ផ្លូវ​ទឹក​ជាដើម ក៏​ស្ថិត​ក្នុង​យុទ្ធសាស្រ្ត​ដោះស្រាយ​ការកក​ស្ទះនេះ​ដែរ​។

អ្វី​ដែល​កំពុង​អនុវត្ត​សព្វ​ថ្ងៃ​ដើម្បី​កាត់​បន្ថយ​ការ​កស្ទះ​ដែរ​នោះគឺ​ការ​ដាក់​ឲ្យ​ដំណើរ​រថយន្ត​ក្រុង​សាធារណៈ​ និងមាន​អ្នក​ជិះ​ប្រ​ចាំ​ថ្ងៃ​ប្រហែល​២០ ០០០​​នាក់​។

បើ​តាម​របាយការណ៍​របស់សាលារាជធានី​ភ្នំពេញ គិត​ត្រឹម​ឆ្នាំ២០១៦ ទោចក្រយាន​យន្ត​ដែល​ចុះ​បញ្ជី​នៅ​ក្នុង​ភូមិសាស្រ្ត​រាជធានី​ភ្នំពេញ​មាន​ចំនួន​ជាង​១លាន៦សែន​គ្រឿង ចំណែក​រថយន្ត​វិញ​មាន​ចំនួន​ជា​ង៤៤​ម៉ឺន​គ្រឿង​៕

អត្ថបទ៖ ទូច សុខា

មតិយោបល់