• 2018-03-07 02:25:46
  • សេដ្ឋកិច្ច

សហគ្រិនស្រ្តី៤ រូបកំពុងលេចធ្លោ ក្នុងវិស័យជំនួញ

  • 2018-03-07 02:25:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ត្រីមិនមែនជាភេទទន់ខ្សោយ និងមិនត្រូវគេឱ្យតម្លៃដូចសម័យមុនៗនោះទេ ពោលស្រ្តីអាចធ្វើអ្វីដូចបុរសដែរ។ មិនតែប៉ុណ្ណោះ ស្រ្តីក៏អាចប្រើប្រាស់សមត្ថភាពគ្រប់គ្រងជំនួញ បានល្អប្រសើរ និងបានរួមចំណែកជួយលើកកម្ពស់ជីវភាពគ្រួសារ និងសង្គមជាតិថែមទៀតផង។ បច្ចុប្បន្ននេះមានសហគ្រិនស្រ្តី ៤ រូប ដែលត្រូវបានចាត់ទុកថា កំពុងមានភាពលេចធ្លោ។

តើសហគ្រិនស្រ្តីទាំង៤រូបនោះជានរណា?

១) លោកជំទាវឧកញ៉ា លីម ឈីវហូរ

លោកជំទាវ ឧកញ៉ា លីម ឈីវហូរ (រូបថត៖ ផ្ដល់ឲ្យ)

លោកជំទាវឧកញ៉ា លីម ឈីវហូរ ជានាយកក្រុមហ៊ុន Attwood Export Import Co.Ltd និងជាប្រធានក្រុមហ៊ុន LCH INVESTMENT GROUP។ លោកជំទាវត្រូវបានចាត់ទុកគឺជាស្រ្តីអ្នកជំនួញម្នាក់ដ៏លេចធ្លោរបស់កម្ពុជា។ លោកជំទាវបានចាប់ផ្តើមអាជីវកម្មនៅពាក់កណ្តាលឆ្នាំ ១៩៩០ និងបានដំណើរការអាជីវកម្មលក់ផលិតផលទាំងនោះឡើង នៅក្នុងទីក្រុងភ្នំពេញ ហើយរយៈពេលជាច្រើនឆ្នាំក្រោយមកបានកសាងកេរ្តិ៍ឈ្មោះល្អ និងជាអ្នកមានឥទ្ធិពលមួយរូប ក្នុងពិភពអ្នកជំនួញនៅកម្ពុជា។

២) លោកស្រី សេង តក្កនារី

អ្នកស្រី សេង តក្កនារី នាយកគ្រប់គ្រងនៃក្រុមហ៊ុន SentoSaSilk និង ជាស្ថាបនិក និង ជាក្រុមប្រឹក្សាភិបាលនៃសមាគមន៍សហគ្រិនស្ត្រីកម្ពុជា (CWEA) ។លោកស្រី សេង តក្កនារី បានពុះពារតស៊ូអស់រយៈពេលជាច្រើនឆ្នាំ ដើម្បីនាំយកមកនូវគំនិតជំនួញថ្មីៗដល់ឧស្សាហកម្មកែច្នៃសូត្រខ្មែរ។ បច្ចុប្បន្ន លោកស្រីមាន បុគ្គលិកជាអ្នកតម្បាញសូត្រនៅជនបទចំនួនជាង២០០នាក់ មកពី៦ខេត្តក្នុងប្រទេសកម្ពុជា ហើយលោកស្រីមានបុគ្គលិកជាជាងកាត់ដេរ ចំនួនជាង១០០នាក់នៅក្នុងរោង0ជាងកាត់ដេររបស់លោកស្រី។ លោកស្រីបានសម្រេចជោគជ័យក្នុងការធ្វើទីផ្សារផលិតផលទាំងក្នុងស្រុក និងបរទេស។

៣) លោកស្រី កែវ មុំ

ស្ថិតនៅពីក្រោយការរីកលូតលាស់នៃសហគ្រាសផលិតនំស្រួយលីលី លោកស្រី កែវ មុំ គឺជាស្រ្តីលេចធ្លោមួយរូប ដែលឆ្លងកាត់ឧបសគ្គស្ទើរាប់មិនអស់ ទើបអាចអភិវឌ្ឍន៍ខ្លួនដូចបច្ចុប្បន្ននេះ។ ចាប់ផ្តើមដំបូងមានបុគ្គលិកប្រហែល ២០ នាក់ បច្ចុប្បន្ន សហគ្រាសផលិតនំស្រួយលីលី ដែលបានដំណើរការជាង ១៥ឆ្នាំមកនេះ មានបុគ្គលិកបម្រើការងារជាង ២០០នាក់។ លោកស្រីតែងប្រកាន់យកទស្សនៈថា គេអាចធ្វើបាន យើងក៏អាចធ្វើបាន។

៤) លោកស្រី អេង លីគង់

លោកស្រី គឺជានាយិកាគ្រប់គ្រងទូទៅនៅមន្ទីរព្យាបាលធ្មេញម៉ាស្ទ័រឃែរ និងមានក្រុមហ៊ុនផ្សេងទៀត ដែលរកស៊ីផ្នែកអចលនៈទ្រព្យ។ លោកស្រីជាស្ថាបនិកម្នាក់ក្នុងចំណោម ១៤ នាក់ បង្កើតសមាគមសហគ្រិនស្រ្តីកម្ពុជា។ សមាគមសហគ្រិនស្រ្តីកម្ពុជាត្រូវបានបង្កើតឡើងកាលពីឆ្នាំ ២០១១។

កាលពីចុងខែសីហា ឆ្នាំ២០១៧ កន្លងមកនេះ លោកស្រី រួមទាំងសហគ្រិនស្រ្តី៩នាក់ផ្សេងទៀតបាន ទទួលពានរង្វាន់ សហគ្រិន​ស្រ្តីអាស៊ាន ២០១៧ (Outstanding ASEAN Woman Entrepreneur Award 2017) ដែលប្រារព្ធធ្វើនៅប្រទេសហ្វីលីពីន។ ពានរង្វាន់នេះ គឺជាមោទនភាពថ្មីមួយទៀតសម្រាប់លោកស្រី បន្ទាប់ពីពានរង្វាន់មួយផ្សេងទៀត ដែលលោកស្រីទទួលបាននៅសហរដ្ឋអាមេរិក៕

ចុចអាន៖

អត្ថបទ៖ សុផល

មតិយោបល់