- 2018-05-28 02:48:23
- ចរាចរណ៍
នេះហើយ រថភ្លើងស៊េរីថ្មីចុងក្រោយកំពុងដំឡើង ត្រៀមបញ្ជូនមកកម្ពុជា
- 2018-05-28 02:48:23
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នេះហើយ រថភ្លើងស៊េរីថ្មីចុងក្រោយកំពុងដំឡើង ត្រៀមបញ្ជូនមកកម្ពុជា
ចន្លោះមិនឃើញ
រថភ្លើងស៊េរីថ្មីកំពុងដំឡើងនៅប្រទេសម៉ិកស៊ីកូ នឹងត្រៀមមកប្រទេសកម្ពុជានៅពេលឆាប់ៗ។ រថភ្លើងថ្មីនេះ នឹងដាក់ឲ្យដំណើរការពីស្ថានីយរថភ្លើងភ្នំពេញ ទៅកាន់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ។ នេះបើតាមបុគ្គលិករបស់ក្រុមហ៊ុន Royal Railway Cambodia ។
បើតាមប្រសាសន៍ រដ្ឋមន្រ្តីក្រសួងសាធារណការ ឯកឧត្តម ស៊ុន ចាន់ថុល កន្លងមកធ្លាប់ប្រាប់ថា រថភ្លើងថ្មីនេះ នឹងមកដល់នៅក្នុងខែមិថុនា។
រថភ្លើងស៊េរីថ្មីនេះ មានលក្ខណៈពិសេសជាច្រើនដូចជា៖
១. រត់ចំណាយពេលត្រឹមតែ ២៥នាទីប៉ុណ្ណោះពីស្ថានីយ ទៅព្រលានយន្តហោះ
២. ក្បាលម៉ាស៊ីនចំនួនពីរ មុខមួយ និងក្រោយមួយ
៣ . បច្ចេកវិទ្យាចុងក្រោយបំផុត ប្រកបដោយសុវត្ថិភាពខ្ពស់ ដោយមានកៅអីដូចកៅអីក្នុងយន្តហោះ ដែលអាចបត់បែន និងកែតម្រូវទៅតាមចិត្ត
៤. បន្ទប់ទឹក ម៉ាស៊ីនត្រជាក់ ទ្វារស្វ័យប្រវត្តិ និងកន្លែងដាក់ឥវ៉ាន់នៅខាងលើអ្នកដំណើរ
៥. Wifi ទូរទស្សន៍ និងប្រព័ន្ធផ្ដល់ព័ត៌មានតាមវីដេអូ៕