- 2018-06-13 07:26:22
- ចរាចរណ៍
តើពេលភ្លើងសញ្ញាចរាចរណ៍បញ្ចេញពន្លឺពណ៌ក្រហម អ្នកបើកបរអាចបត់ស្តាំបានឬទេ?
- 2018-06-13 07:26:22
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តើពេលភ្លើងសញ្ញាចរាចរណ៍បញ្ចេញពន្លឺពណ៌ក្រហម អ្នកបើកបរអាចបត់ស្តាំបានឬទេ?
ចន្លោះមិនឃើញ
ភ្លើងសញ្ញាចរាចរណ៍មានបីពណ៌គឺ ពណ៌លឿងជាសញ្ញាឲ្យប្រុងប្រយ័ត្ន ត្រៀមឈប់ ខណៈពណ៌បៃតងជាសញ្ញាអនុញ្ញាតឲ្យយានជំនិះចេញដំណើរ និងពណ៌ក្រហមជាសញ្ញាឃាត់ឲ្យឈប់។ ត្រង់ចំណុចនេះតើពេលភ្លើងសញ្ញាចរាចរណ៍លោតពន្លឺពណ៌ក្រហមអ្នកធ្វើដំណើរអាចបត់ស្តាប់បានឬទេ?
ក្នុងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកត្រង់មាត្រា១១ ចែងថាភ្លើងសញ្ញាចរាចរណ៍បញ្ចេញពណ៌ក្រហមជាសញ្ញាឃាត់ឲ្យឈប់ អ្នកបើកបរត្រូវឈប់នៅបន្ទាត់គំនូសពណ៌ស កាត់ទទឹងទ្រូងផ្លូវឬមុខគំនូសសម្រាប់ថ្មើរជើងឆ្លងកាត់។
បើគ្មានឧបសគ្គនៅខាងមុខយាន្តជំននិះនៅខាងស្តាំបំផុតអាចបត់ស្តាំបានដោយប្រុងប្រយ័ត្ន លើកលែងតែមានភ្លើងសញ្ញាព្រួញក្រហមហាមបត់ស្តាំ។ នេះបើតាមមាត្រាដដែល។
ក្នុងអនុក្រឹត្យស្តីពីការពិន័យអន្តរការណ៍ មាត្រា៨ ចែងថាអ្នកបើកបរល្មើសនឹងភ្លើងសញ្ញាចរាចរណ៍ត្រូវពិនិ័យជាប្រាក់ចំនួន២៥ ០០០រៀលសម្រាប់អ្នកបើកបរម៉ូតូ ឬត្រីចក្រយានយន្ត ៥០ ០០០រៀល សម្រាប់រថយន្តធុនស្រាល និង១សែនរៀលសម្រាប់អ្នកបើករថយន្តធុនធ្ងន់៕