• 2018-06-13 10:09:48
  • សេដ្ឋកិច្ច

បើក​សេវាកម្ម​ថ្មី Wing & ធនាគារ​ស្ថាបនា សហការ​គ្នា​Free ៣ខែ ឲ្យ​អ្នក​ប្រើ​ប្រាស់

  • 2018-06-13 10:09:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឥឡូវ​នេះ​អតិថិជន​ធនាគារ​ស្ថាបនា​ លែង​ពិ​បាក​ក្នុង​ការផ្ទេរ​ប្រាក់ និង​ទូទាត់​ប្រាក់កម្ចី​​​ទៀត​ហើយ ក្រោយ​​កិច្ច​សហការ​លើ​សេវាកម្ម​​ថ្មី​ដែល​ផ្ដល់​ជូន​ដោយ​ធនាគារ​ឯកទេស Wing។

អតិថិជន​ធនាគារ​ស្ថាបនា​ នឹង​ទទួល​បាន​សេវាកម្ម​ជាច្រើន​ពី​ធនាគារ​ឯកទេស Wing តាម​រយៈ​ដៃគូ​ពាណិជ្ជកម្ម​ចំនួន ១២០០០ ដៃគូ​សហការ​បង់​ប្រាក់​ជាង ២០០ ដៃគូ​ផ្ទេរ​ប្រាក់​ពី​គ្រប់​បណ្ដា​ប្រទេស​ជាង​៥០ នៅ​ទូទាំង​ពិភព​លោក និង​សេវាកម្ម​ Wing ផ្សេងៗ​ទៀត​។

សេវា​ហិរញ្ញវត្ថុ​នេះ នឹង​អនុញ្ញាត​ឱ្យ​​អ្នក​ប្រើប្រាស់​ធនាគារ​ស្ថាបនា ទូទាត់​ប្រាក់កម្ចី​ ឬ​ផ្ទេរ​ប្រាក់​ពី​គណនី Wing ដោយ​ចុច​លេខ​កូដ​*989# កម្មវិធី​ Smartphone Wing និង​ភ្នាក់ងារ​ទាំង​អស់​នៅ​ទូទាំង​ប្រទេស​។​

សម្រាប់​៣​ខែ​ដំបូង ពោល​គឺ​ចាប់ពី​ថ្ងៃ​ទី​១២ មិថុនា ដល់​ ១១ កញ្ញា អ្នក​នឹង​ទទួល​បាន​សេវា​ឥតគិត​ថ្លៃ​ ចំពោះ​​ប្រតិ​ប​តិ្ត​ការ​ដូច​ជា​ ទូទាត់​ប្រាក់កម្ចី​ ឬ​ផ្ទេរ​ប្រាក់​រវាង​គណនី Wing និង​គណនី​ធនាគារ​ស្ថាបនា​។

ក្រៅ​ពី​នោះ អតិថិជន​របស់​ធនាគារ​ស្ថាបនា ក៏​អាច​ប្រើប្រាស់​សេវាកម្ម​ជាច្រើន​ទៀត​ ដូចជា​បញ្ចូល​លុយ​​ទូរ​សព្ទ ទូទាត់​វិក្កយបត្រ ទិញ​ទំនិញ​អនឡាញ ផ្ទេរ​ប្រាក់​ទៅ​គណនី Wing របស់​ខ្លួន​ និង​អ្នកដទៃ​ទៀត តាម​​ទូរ​សព្ទ​ដៃ​ជា​មួយ​កម្មវិធី Smartphone Wing។

លោក ចូចូ ម៉ាឡូឡូស

លោក ចូចូ ម៉ាឡូឡូស អគ្គនាយក​ធនាគារ​ឯក​ទេស Wing មាន​ប្រសាសន៍​ថា៖ "យើង​បាន​ឃើញ​មនុស្ស​រាប់​ពាន់​នាក់ ដែល​ជីវភាពរបស់​ពួកគេ​ត្រូវ​បាន​ផ្លាស់​ប្ដូរ​ជា​វិជ្ជមានតាម​រយៈ​ប្រាក់កម្ចី​ហិរញ្ញវត្ថុ​ពី​ធនាគារ​ស្ថាបនា​ ហើយ​ Wing ​នឹង​ជួយ​​​ឲ្យ​ជីវិត​ពួកគេ​​កាន់តែ​ងាយស្រួល​តាម​រយៈ​ការផ្ទេរ​ប្រាក់ និង​ទូទាត់​ប្រាក់​តាម​រយៈ​ទូរ​សព្ទច​ល័​ត​"។​

លោក កា​តូ នូ​រី​ហ៊ី​កូ នាយក​ប្រតិបត្តិ​ធន​គារ​ស្ថាបនា លើក​ឡើង​ថា៖ “ការផ្ទេរ ឬ​បញ្ចូល​​ប្រាក់​ពី​គណនី​ស្ថាបនា​ទៅ​គណនី​ Wing ​ក៏​នឹង​មាន​ភាព​រលូន​ផង​ដែរ នៅ​ពេល​សេវាកម្ម​ធនាគារ​ច​ល័ត​ស្ថាបនា និង​កម្មវិធី I-Banking របស់​ធនាគារ​ចាប់​ផ្ដើម ហើ​យ​អ្នក​ប្រើ​ប្រាស់​ឥណទាន​ ក៏​អាច​ប្រើប្រាស់​សេវាកម្ម​នេះ​បាន​ដែរ"៕

លោក កា​តូ នូ​រី​ហ៊ី​កូ

​ព័ត៌មាន​បន្ថែម ទាក់ទង​អ៊ីមែល៖

  • ធនាគារ​ឯកទេស​ Wing​៖ marketing@wingmoney.com​
  • ធនាគារ​ស្ថាបនា​៖​ info@sathapana.com.kh

អត្ថបទ៖ សុខណា

មតិយោបល់