• 2018-07-31 06:09:56
  • ព័ត៌មាន

អត់​មាន​​ឆ្លង​កាត់​មុខ​កាំបិត ក្មេង​ស្រី​ម្នាក់​នេះ​ប្រែ​ជា​ស្អាត​ប្លែក​ដាច់ ព្រោះ​មូល​ហេតុ​មួយ

  • 2018-07-31 06:09:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មានអ្នកខ្លះគិតថាបើចង់ស្អាត ទាល់តែឆ្លងកាត់ការវះកាត់នានាដើម្បីប្ដូរទម្រង់នៃរូបរាងកាយ តែស្រីស្អាតមកពីខេត្តតាកែវ លី សុខនា បានច្រានចោលទស្សនៈនេះទាំងស្រុង ត្បិតរូបរាងនាងប្រែទៅជាស្អាតខ្លាំងដោយគ្មានប៉ះពាល់មុខកាំបិតបន្តិចសោះឡើយ។

ស្រីស្អាត ខាងលើ ដែលមានឈ្មោះក្នុងបណ្តាញសង្គមថា Annea Ly បានរម្លឹកទៅជីវិតកាលពីអតីតកាលថា ពីមុននាងមានស្បែកខ្មៅស្រអាប់ខ្លាំង ឯមុខសុទ្ធតែមុន ដល់ថ្នាក់រូបនាងមានភាពអៀនខ្មាសខ្លាំង គ្មានភាពជឿជាក់ក្នុងការតុបតែងមុខ ស្លៀកសម្លៀកបំពាក់ស្អាតៗចេញទៅក្រៅ ថែមទាំងមិនដែលស្រមៃថាខ្លួនអាចរកសង្សារបានទៀត។

តែអ្វីៗត្រូវបានផ្លាស់ប្តូរ ក្រោយពេលដែលនាងជ្រើសរើសការព្យាបាលមុន ជាមួយផលិតផលបែបធម្មជាតិ ដែលនាំឲ្យស្បែករបស់នាងភ្លឺថ្លា។ ស្រីស្អាតមានដើមកំណើតមកពីតាកែវ និយាយថា កន្លងមកនាងមិនដែលមានសង្ឃឹមក្នុងការបំបាត់មុននេះទេ ព្រោះនាងបានសាកផលិតផលកម្ចាត់មុនច្រើនរាប់ភ្លេចហើយ តែមិនដែលទទួលបានលទ្ធផលសោះ។ សំណាងល្អ នាងបានផ្ដល់ឱកាសចុងក្រោយសម្រាប់ផលិតផលបែបធម្មជាតិ ហើយទទួលបានលទ្ធផលជាដាច់ពិតមែន។

នាងបានឲ្យដឹងថា ដំណាក់កាលដំបូងក្រោយប្រើប្រាស់បាន ៦-៧ ដង កោសិកាស្បែកខាងក្រៅបានជ្រុះចេញ ខណៈស្បែកខាងក្នុងផ្ដើមប្រែទៅជាពណ៌ស៊ីជម្ពូ។ បន្ទាប់ពីប្រើអស់ ២ ខែ នាង​កត់​សម្គាល់​ថា​ស្បែកនាងកាន់តែស្អាតភ្លឺឡើង មុន និងស្នាមអ៊ុចខ្មៅក៏រលុបបាត់ ដែលធ្វើឲ្យសម្រស់នាងប្រែប្រួលមិនគួរឲ្យជឿឡើយ។

សុខនា ប្រែពី​មនុស្ស​ស្រី​ដែល​គ្មាន​អ្នក​ចាប់​អារម្មណ៍ និង​មាន​មិត្តភ័ក្ដិ​ត្រឹម​៥​នាក់ ក្លាយ​ជា​នារី​ដែល​មាន​អ្នក​តាម​ដាន​ជាង ៥ពាន់​នាក់​លើ​ Facebook និង​ទទួល​បាន​ការLike រាប់​ពាន់​ដង​លើ​រាល់​រូប​ថត​ដែល​មាន​បាន​បង្ហោះ ជា​មួយ​ Comments សរសើរ​ថា​នាង​ពិត​ជា​មាន​សម្រស់​ស្អាត។ ឯ​ការ​ Live វីដេអូ​វិញ​ សុខលី ក៏​បាន​អ្នក​ចូល​មើល​មិន​តិច​ដែរ។

ជាមួយជំនឿជឿជាក់លើសម្រស់ និស្សិតថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ National Institute of Business នេះ បានក្លាយជាម្ចាស់ហាងលក់ផលិតផលថែរក្សាសម្រស់មួយឈ្មោះ "Orkide Cosmetics” ដោយរកចំណូលបានរាប់ពាន់ដុល្លារក្នុងមួយខែៗ ហើយក៏ជាផលិតផលដែលបាន កែប្រែជីវិតនាងយ៉ាងច្រើនផងដែរ។ សុខនា រំពឹងថានាងអាចជួយឲ្យស្រ្តីកម្ពុជាផ្សេងទៀត ទាត់ចោលភាពអៀនខ្មាសព្រោះស្បែកខ្មៅ និងមុខមុនដូចនាង។ ហើយបើចង់ប្រឹក្សាពីរបៀបថែរក្សាសម្រស់ ដោយប្រើផលិតផលធម្មជាតិ នាងរីករាយស្វាគមន៍ចែករំលែកគន្លឹះផ្សេងៗគ្រប់ពេល ដោយមិនប្រកែប្រកាន់អ្វីឡើយ។

ចង់​ដឹង​ព័ត៌មាន​បន្ថែម​ពី លី សុខនា ចូល​ទៅ​កាន់៖

  • Facebook ផ្ទាល់​ខ្លួន៖ Annea Ly
  • ទំព័រ Facebook ហាង​៖ Orkide Cosmetics
  • លេខ​ទូរស័ព្ទ៖ 097 888 9779 - 096 764 9277 - 099 514 286៕

អត្ថបទ៖ សុខណា

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី