- 2018-08-04 02:47:19
- ព័ត៌មាន
ការពិតគួរឲ្យភ្ញាក់ផ្អើលទាំង៦ ពីប្រទេសអាល្លឺម៉ង់ មនុស្សភាគច្រើនមិនធ្លាប់ដឹង
- 2018-08-04 02:47:19
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ការពិតគួរឲ្យភ្ញាក់ផ្អើលទាំង៦ ពីប្រទេសអាល្លឺម៉ង់ មនុស្សភាគច្រើនមិនធ្លាប់ដឹង
ចន្លោះមិនឃើញ
អាល្លឺម៉ង់ ត្រូវបានគេស្គាល់ថាជាប្រទេសដែលផលិតស្រាបៀដ៏អស្ចារ្យបំផុត និង រថយន្តទំនើបម៉ាកល្បីៗដូចជា Mercedes, Audi និង BWM ជាដើម។ ក្រៅពីនោះ ប្រទេសមួយនេះពោរពេញទៅដោយរឿងរ៉ាវគួរឲ្យភ្ញាក់ផ្អើលជាច្រើន ដែលមនុស្សភាគច្រើនមិនធ្លាប់ដឹងពីមុនមក។
ខាងក្រោមនេះគឺជាការពិតគួរឲ្យភ្ញាក់ផ្អើលទាំង៦ ពីប្រទេសអាល្លឺម៉ង់៖
#១ ចំណតរថយន្តសម្រាប់ស្ត្រី
ចំណតប្រភេទនេះភាគច្រើនស្ថិតក្នុងទីតាំងដែលផ្ដល់ភាពងាយស្រួលដល់ស្ត្រី ជាងចំណងផ្សេងទៀត។ ការធ្វើរបៀបនេះ គឺដើម្បីរារាំងការវាយប្រហារ ឬរំលោភបំពានណាមួយ ដែលអាចកើតឡើងចំពោះស្ត្រី ដែលជាទូទៅកើតមាននៅក្នុងចំណតក្រោមដី។ មិនតែប៉ុណ្ណោះ ចំណតសម្រាប់ស្ត្រីមានទីតាំងនៅជិតកន្លែងចាកចេញ ដើម្បីជួយស្ត្រីក្នុងករណីមានការគំរាមកំហែងផ្សេងៗ។
#២ អ្នកជិះកង់
អាល្លឺម៉ង់ សម្បូរទៅដោយអ្នកជិះកង់។ ពួកគេនៅគ្រប់ទីកន្លែង។ ៩៦% នៃប្រជាជនទាំងអស់នៅប្រទេសអាល្លឺម៉ង់ សុទ្ធតែមានកង់។ នេះហើយជាមូលហេតុដែលមុនពេលអ្នកចេញពីរថយន្ត អ្នកត្រូវប្រាកដថាមិនមានអ្នកជិះកង់ឆ្លងកាត់ ដើម្បីចៀសវាងជាងគ្រោះថ្នាក់ណាមួយកើតឡើង។ ជាមួយគ្នានេះ អ្នកមិនត្រូវដើរលើផ្លូវសម្រាប់កង់ឡើយ បើមិនដូច្នេះទេ អ្នកជិះកង់នឹងស៊ីផ្លេដាក់អ្នកជាមិនខាន។
#៣ ផ្សារទំនើប
រឿងដំបូងដែលអាចធ្វើឲ្យអ្នកភ្ញាក់ផ្អើលនោះគឺ តម្លៃទាំងអស់ត្រូវបានបង្ហាញសម្រាប់ ១គីឡូក្រាម , ១០០ក្រាម និង ១លីត្រផងដែរ។ អ្នកអាចរកមើលតម្លៃនៃផលិតផលក្នុង ១គីឡូក្រាម, ១០០ក្រាម ឬ ១លីត្រ នៅក្រោមតម្លៃសរុបបាន។ វាអាចជួយឲ្យអតិថិជនប្រៀបធៀប និងជ្រើសរើសផលិតផល ដើម្បីឲ្យចំណេញបំផុត។
មិនតែប៉ុណ្ណោះ នៅពេលដែលអ្នកទិញទឹកសុទ្ធមួយដប សូមកុំភ្លេចមើលតម្លៃរបស់វា ព្រោះតម្លៃដប និងតម្លៃទឹក គឺគិតដាច់ដោយឡែកពីគ្នា។ អ្នកនឹងទទួលបានលុយថ្លៃដបមកវិញ នៅពេលយកដបទៅដូរនៅផ្សារទំនើប។
គ្រប់ហាងទាំងអស់បិទនៅម៉ោង ៨យប់ ហើយផ្សារទំនើបមួយចំនួនបិទនៅម៉ោង ៧យប់។
#៤ សត្វសុនខ
អ្នកនឹងឃើញមនុស្សបណ្ដើរសត្វសុនខរបស់ពួកគេគ្រប់ទីកន្លែងក្នុងប្រទេសអាល្លឺម៉ង់ មិនថានៅស្ថានីយរថភ្លើងក្រោមដី , ហាងកាហ្វេ , សួនច្បារ និង តំបន់ទីប្រជុំជនឡើយ។ អ្នកក៏នឹងឃើញទូផ្ទុកថង់សម្រាប់ដាក់កាកសំណល់សត្វសុនខ នៅគ្រប់ផ្លូវទាំងអស់ផងដែរ។
#៥ បន្ទប់ទឹកចល័ត
ក្នុងអំឡុងពេលព្រឹត្តិការណ៍ផ្សេងៗ បន្ទប់ទឹកចល័ត (ដូចរូបខាងក្រោម) នឹងត្រូវដាក់ឲ្យប្រើប្រាស់ដោយឥតគិតថ្លៃ ដូច្នេះអ្នកអាចចំណេញបាន ៣ ៥០០រៀល ចំពោះតម្លៃបន្ទប់ទឹកឯកជន។ ទោះបីជាយ៉ាងណា ពួកវាសម្រាប់តែមនុស្សប្រុសប៉ុណ្ណោះ។
#៦ សូណា
នៅក្នុងប្រទេសអាល្លឺម៉ង់ បុរស និងស្ត្រីចូលសូណាជាមួយគ្នា ហើយជាធម្មតាពួកគេមិនស្លៀកឈុតក្នុងឡើយ គឺស្លៀកត្រឹមតែកន្សែងទទេប៉ុណ្ណោះ។ កន្សែងត្រូវបានប្រើសម្រាប់គោលបំណងរក្សាអនាម័យ នៅពេលអង្គុយប៉ុណ្ណោះ។ យ៉ាងណាមិញ បន្ទប់ផ្លាស់ប្ដូរសំលៀកបំពាក់រួមគ្នា គឺជារឿងទូទៅនៅទីនោះ៕
ចុចអាន៖