- 2018-09-04 01:59:49
- សេដ្ឋកិច្ច
ចិនឲ្យអាហ្វ្រិកខ្ចី ៦០ប៊ីលានដុល្លារបន្ថែម ខណៈបំណុលចាស់ស្ទើរវ័ណ្ឌក
- 2018-09-04 01:59:49
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចិនឲ្យអាហ្វ្រិកខ្ចី ៦០ប៊ីលានដុល្លារបន្ថែម ខណៈបំណុលចាស់ស្ទើរវ័ណ្ឌក
ចន្លោះមិនឃើញ
ប្រធានាធិបតីចិនលោក Xi Jinping បានប្រកាសផ្ដល់កញ្ចប់ថវិកាចំនួន ៦០ប៊ីលានដុល្លារជាការវិនិយោគ និងកម្ចីសម្រាប់ទ្វីបអាហ្វ្រិកខណៈពេលដែលបំណុលកាន់តែកើនឡើងទ្វេដង។
ការប្រកាសនេះ ត្រូវបានធ្វើឡើងនៅក្នុងវេទិកាកិច្ចសហប្រតិបត្តិការចិន-អាហ្វ្រិក (FOCAC) នៅទីក្រុងប៉េកាំងដែលជាជំនួបរវាងថ្នាក់ដឹកនាំជាន់ខ្ពស់ចិន និងសមភាគីមកពីទូទាំងទ្វីបអាហ្វ្រិក។ ជាទូទៅ កម្ចីទាំងនេះត្រូវបានប្រើប្រាស់សម្រាប់ផ្ដល់ហិរញ្ញប្បទានដល់គម្រោងហេដ្ឋារចនាសម្ព័ន្ធ។ ចាប់តាំងពីឆ្នាំ ២០០០មក ទ្វីបអាហ្វ្រិកបានខ្ចីលុយចិនប្រមាណ ១៣០ប៊ីលានដុល្លាររួចមកហើយបើគិតត្រឹមឆ្នាំ ២០១៧។
ទោះយ៉ាងណាក៏ដោយ មូលនិធិរូបិយវត្ថុអន្ដរជាតិ (IMF) បានសម្ដែងការព្រួយបារម្ភខ្លាំង និងព្រមានអាហ្វ្រិកថាអាចប្រឈមមុខនឹងបញ្ហាបំណុលដោះមិនចេញ ខណៈពេលដែលប្រទេសមានចំណូលទាបជាង ៤០% កំពុងប្រឈមហានិភ័យខ្ពស់៕
ចុចអាន ៖