• 2018-09-27 04:32:29
  • សេដ្ឋកិច្ច

រដ្ឋយកពន្ធពីអ្នករកស៊ីតាមអនឡាញ នឹងជួយឲ្យអ្នកលក់ចំណេញ​

  • 2018-09-27 04:32:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ កំពុង​សិក្សា​លទ្ធភាព​ប្រមូល​ពន្ធ​លើ​អាជីវកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិច​នៅ​កម្ពុជា ដែល​កំពុង​​ផុលផុស​ ស្រប​ពេល​ដែល​អតិថិជន​កំពុង​សម្រប​ខ្លួន​ជា​បណ្ដើរ​ៗ​ក្នុង​ការ​ប្រើ​ប្រាស់​នូវ​បច្ចេកវិទ្យា​នានា។ ​គម្រោង​ប្រមូល​ពន្ធ​នេះ មន្ត្រី​ជំនាញ​នៃ​ក្រសួងពាណិជ្ជកម្ម លើកឡើងថា វា​ជា​ការ​ជួយ​ឲ្យ​ម្ចាស់​អាជីវកម្ម​អនឡាញ​ទទួល​បាន​ផល​ចំណេញ​បន្ថែម។

​ឯកឧត្តម​ ស៊ាង ថៃ អគ្គនាយក​ជំរុញ​ពាណិជ្ជកម្ម នៃ​ក្រសួងពាណិជ្ជកម្ម មាន​ប្រសាសន៍​ថា​​ ការ​យក​​ពន្ធ​នេះ​​មិនមែន​តម្រូវ​ឲ្យ​អ្នក​លក់​​បង់​រហូត​ដល់​ខាត​ប្រាក់​ចំណេញ​ឯណា​ រដ្ឋ​នឹង​មាន​គោលការណ៍​ច្បាប់ និងគិត​ពន្ធ​ជា​ភាគរយ​ច្បាស់លាស់ ​សម្រួល​ដល់​ប្រជាពលរដ្ឋ។ ​​

"ជាក់ស្ដែង​ ​របររកស៊ី​អនឡាញ​ មិន​ចាំ​បាច់​ដល់​ទៅ​មាន​ ហាង ឬ​ក្រុមហ៊ុន​ទេ គ្រាន់តែ​កម្មង់​ទំនិញ​យក​មក​លក់ ដាក់លើ​បណ្ដាញ​សង្គម គេហទំព័រ​វេបសាយ​ជាដើម។ ជួន​កាល​ផលិតផល​ដាក់​លក់​នោះ​​មើល​រូបភាព​ស្អាត ទំនង​ប្រើ ប៉ុន្តែ​របស់​ខ្លះ​ក៏​មិន​ល្អ​ដូច​រូប ​ហើយ​បើ​បណ្ដោយ​ឲ្យ​លក់​គ្មាន​ច្បាប់​គ្រប់គ្រង​ អាច​បង្ក​បញ្ហា​ដល់​អ្នក​ទិញ ។ ប៉ុន្តែបើរដ្ឋចាប់ផ្ដើមគិតគូប្រមូលពន្ធពីអ្នករកស៊ីអនឡាញនោះ នឹង​ជួយបង្កើនទំនុកចិត្តអ្នកទិញ ហ៊ាន​យទិញបាន​ច្រើន និងអ្នកលក់ក៏ទទួលផលចំណេញតាមក្រោយ​" ។ ឯកឧត្តម​ បន្ថែម​។

​​​យ៉ាងណាក្ដី តាម​ច្បាប់​ពាណិជ្ជកម្ម​ បើកាលណា​រដ្ឋ​ដំឡើង​ពន្ធ​កាន់​តែ​ខ្ពស់​ តម្លៃ​ផលិតផល​ ឬទំនិញ នឹង​កើន​ឡើង​ ដោយ​ម្ចាស់​អាជីវកម្ម​បាន​បញ្ចូល​តម្លៃ​គិត​ពន្ធ​បន្ថែម​ក្នុង​ផលិតផល​ជាស្រេច ហើយ​អ្នកទិញ (​អ្នកប្រើ​ប្រាស់) ជា​អ្នក​បង់​ពន្ធ​ចុងក្រោយ៕​​​​​​​

អត្ថបទ៖ ស៊ិន សាវ៉េត

មតិយោបល់