- 2018-11-03 09:30:00
- ចរាចរណ៍
សម្ដេច ស ខេង ផ្តាំផ្ញើរឿងសំខាន់២ ក្នុងទិវាអន្តរជាតិ នៃអ្នករងគ្រោះថ្នាក់ចរាចរណ៍
- 2018-11-03 09:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សម្ដេច ស ខេង ផ្តាំផ្ញើរឿងសំខាន់២ ក្នុងទិវាអន្តរជាតិ នៃអ្នករងគ្រោះថ្នាក់ចរាចរណ៍
ចន្លោះមិនឃើញ
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានចូលរួមក្នុងទិវាអន្តរជាតិ រំលឹកដល់ជនរងគ្រោះ ដោយគ្រោះថ្នាក់ចរាចរណ៍ លើកទី១៣។ សម្ដេចក៏បានផ្តាំផ្ញើ ២ចំណុចសំខាន់នេះ ដែលនាំឲ្យគ្រោះថ្នាក់បន្តកើតមាន។
តាមការចុះផ្សាយរបស់គេហទំព័រ ក្រសួងមហាផ្ទៃបានបញ្ជាក់ថា សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថា រាជរដ្ឋាភិបាល មានសុឆន្ទៈខ្ពស់ក្នុងការចូលរួមយ៉ាងសកម្ម ជាមួយចលនារបស់ពិភពលោក ក្នុងការទប់ស្កាត់ និងកាត់បន្ថយ គ្រោះថ្នាក់ចរាចរណ៍ឲ្យមកនៅកម្រិតទាបបំផុត។
សម្ដេចក្រឡាហោម ស ខេង បានបន្តថា គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍រៀបចំទិវានេះក្នុងគោលបំណងដូចខាងក្រោមៈ
១. រំលែកទុក្ខដល់ក្រុមគ្រួសារ និងជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍
២. ជួយពញ្ញាក់អារម្មណ៍ដល់ប្រជាពលរដ្ឋគ្រប់រូបឲ្យយល់ដឹងអំពីផលប៉ះពាល់នៃគ្រោះថ្នាក់ចរាចរណ៍ ដែលកើតឡើង ដោយការបើកបរមិនគោរពច្បាប់ តាមរយៈបើកបរម៉ូតូមិនពាក់មួកសុវត្ថិភាព ការបើកបរហួសល្បឿនកំណត់ ការវ៉ា ជែងក្នុងស្ថានភាពគ្រោះថ្នាក់ ការដឹកលើសទម្ងន់កំណត់ និងការបើកបរក្រោមឥទ្ធិពល នៃគ្រឿងស្រវឹង។
សូមបញ្ជាក់ថា ទិវាអន្តរជាតិរំលឹកដល់ជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍នេះ ត្រូវបានរាជរដ្ឋាភិបាលលើកទឹកចិត្តឲ្យគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ រៀបចំតាំងពីឆ្នាំ ២០០៦ ហើយដែលប្រារព្ធលើកទី១ ធ្វើនៅរាជធានីភ្នំពេញ នាថ្ងៃអាទិត្យ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០០៦។ នេះបើតាមគេហទំព័រ ក្រសួងមហាផ្ទៃ។
ដោយឡែក សម្រាប់ឆ្នាំ២០១៨ ទិវានេះបានរៀបចំ ក្នុងថ្ងៃទី ០៣ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅភូមិស្វាយអាត់ ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់៕