• 2018-11-16 02:57:01
  • ព័ត៌មាន

មកដឹងរឿងពិតពីក្រោយ បាតដៃយក្សដុះកណ្តាលវាលខ្សាច់ នៅប្រទេសឈីលី

  • 2018-11-16 02:57:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វាលខ្សាច់ Atacama នៅ​ក្នុង​ប្រទេស​ឈីលី គឺ​ជា​វាលខ្សាច់​ស្ងួត​ហួត​ហែង​បំផុត​លើ​ពិភពលោក ដែល​ស្ថិត​នៅ​ខាង​ក្រៅ​តំបន់​ប៉ូល ហើយ​លាត​សន្ធឹង​ដាច់​កន្ទុយ​ភ្នែក​លើ​ផ្ទៃ​ដី​សរុប ១០៥ ០០០គីឡូម៉ែត្រ​ការ៉េ​ឯណោះ។

ជា​មួយ​គ្នា​នេះ វាល​ខ្សាច់​ដ៏​ធំ​ល្វឹងល្វើយ​ខាង​លើ​បាន​បង្កប់​រូប​ចម្លាក់​បាត​ដៃ​យក្ស​ដ៏​ធំ​មួយ ដែល​អ្នក​ធ្វើដំណើរ​ទៅ​ដល់​ដំបូង​អាច​យល់​ច្រលំ ថា​ជា​ការ​បំភាន់​ភ្នែក ឬ​អ្វី​ផ្សេង។ ផ្ទុយទៅវិញ នៅ​ពេល​ដែល​ចូល​ទៅ​ពិនិត្យ​មើល​ឲ្យ​ច្បាស់ រូបចម្លាក់ «Mano del Desierto» ឬ «Hand of the Desert» នោះ គឺ​ជា​ការ​ពិត។

បើ​មើល​តាម​រូប​ចម្លាក់​បង្ហាញ​ឲ្យ​ឃើញ បាត​ដៃ​ដុះ​ចេញ​ពី​ដី​ខ្សាច់​ឡើង​មក​លើ ហាក់​បី​ដូច​ជា​កំពុង​លើក​ដៃ​សុំ​ជំនួយ​អីចឹង។ រូប​ចម្លាក់​បាតដៃ Hand of the Desert នោះ​មាន​កម្ពស់​រហូត​ដល់​ទៅ ១១ម៉ែត្រ។

គួរ​ឲ្យ​ដឹង​ថា វា​ត្រូវ​បង្កើត​ឡើង​ដោយ​ជាង​ចម្លាក់​ឈីលី ឈ្មោះ Mario Irarrázabal។ ជាង​ចម្លាក់​នោះ​បាន​សាងសង់​ចម្លាក់ «Hand of the Desert» នៅ​ក្នុង​ឆ្នាំ១៩៩២ ដោយ​ប្រើ​បេតុង និង​ដែក ហើយ​ទទួល​បាន​ជំនួយ​ហិរញ្ញប្បទាន​ពី​អង្គការ​ក្នុង​ស្រុក ឈ្មោះ Corporación Pro Antofagasta។

ទោះ​បី​ជា​យ៉ាង​ណា គោលបំណង​ក្នុង​ការ​បង្កើត​វា មិន​ត្រូវ​បាន​គេ​ដឹង​ច្បាស់​ឡើយ។ ប៉ុន្តែ​មនុស្ស​មួយ​ចំនួន​និយាយ​ថា វា​មាន​បំណង​រំលឹក​ដល់​មនុស្ស​ថា គួរ​តែ​បន្ទាប​ខ្លួន​តាម​ធម្មជាតិ។ ចំណែក​ឯ​អ្នក​ខ្លះ​ទៀត​ជឿជាក់​ថា វា​ជា​ការ​បង្ហាញ​របស់​មនុស្ស​ក្នុង​ការ​ប្រឆាំង​នឹង​ភាព​មិន​ស្មើ​គ្នា៕

ចុច​អាន៖

ប្រភព៖ CNN ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់