• 2019-01-02 02:37:58
  • ចរាចរណ៍

ជិះខែរងាបែបនេះសប្បាយបំផុត! មកដឹងកាលវិភាគ និងតម្លៃជិះរថភ្លើងពីភ្នំពេញ ដល់ប៉ោយប៉ែត

  • 2019-01-02 02:37:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែរថភ្លើង​ដឹកអ្នក​ដំណើរ​ពី​ភ្នំពេញ ដល់​ប៉ោយប៉ែត និង​ពី​ប៉ោយ​ប៉ែតមក​ភ្នំពេញ​ បាន​ចេញ​កាល​វិភាគ​ចេញ​ដំណើរ និង​តម្លៃ​ហើយ។ សម្រាប់​ខ្សែ​រថភ្លើង​នេះ ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី​២ ខែ​មករា ឆ្នាំ​២០១៩ រហូត​ដល់​ថ្ងៃ​១៧។ ក្នុង​នោះ​ឆ្លង​កាត់​បណ្ដា​ខេត្ត​មួយ​ចំនួន​ដូចជា៖ កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង និង​បន្ទាយ​មាន​ជ័យ រហូត​ដល់​ក្រុង​ប៉ោយប៉ែត។ ចំណែក​ឯ​តម្លៃ​វិញ​ក្នុង​ម្នាក់ គឺ​៧​ដុល្លារ។ នេះ​បើ​តាម​ទំព័រ​ហ្វេសប៊ុក​ផ្លូវ​ការ​របស់​ក្រុមហ៊ុន Royal Railway Cambodia។

ចំពោះ​កាលវិភាគ​ចេញ​ដំណើរ សូម​បងប្អូន​ប្រជាពលរដ្ឋ​មើល​ក្នុង​តារាង​ខាង​ក្រោម​នេះ។ ប្រសិន​បើ​ចង់​កក់​សំបុត្រ​ទុក​មុន ឬ​មាន​ចម្ងល់​អ្វី​បន្ថែម អាច​ធ្វើ​ការ​ទំនាក់ទំនង​ដោយ​ផ្ទាល់ តាម​រយៈ​លេខ​ទូរសព្ទ​ ដែល​មាន​ដាក់​ក្នុង​តារាង​ស្រាប់។

សូម​បងប្អូន​ប្រិយមិត្ត​ចុច​អាន​អត្ថបទ​ផ្សេង​ទៀត ដើម្បី​ទទួល​បាន​ព័ត៌មាន​កាន់​តែ​ច្បាស់​ អំពី​ការ​ធ្វើ​ដំណើរ​តាម​រថភ្លើង ដូច​ខាង​ក្រោម៖

អត្ថបទ៖ វឌ្ឍនៈ

មតិយោបល់