• 2019-01-04 09:07:52
  • សេដ្ឋកិច្ច

សាំងចុះថោកមធ្យម ងំចាក់ហើយ អាចឈ្នះរង្វាន់ ៥០០០ ដុល្លារទៀត!

  • 2019-01-04 09:07:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដំណឹង​ល្អ​សម្រាប់​​អ្នក​គាំទ្រ​ស្មោះស្ម័គ្រ​របស់​សាំង​ Caltex បាន​មក​ដល់​ទៀត​ហើយ ព្រោះ​ពេល​នេះ​ក្រុមហ៊ុន​កំពុង​ដាក់​ចេញ​នូវ​កម្មវិធី​ផ្សងសំណាង​កោស​ភ្លាម​ឈ្នះ​ភ្លាម​ក្រោយ​ចាក់​សាំង​រួច។

រង្វាន់​ទាំង​នោះ​មាន​ដូចជា​ កាត​​​សម្រាប់​ចាក់​សាំង​​ដែល​មាន​ទឹក​ប្រាក់​ចាប់​ពី ២០ ដុល្លារ ៥០ ដុល្លារ ១០០ ដុល្លារ ១០០០ ដុល្លារ និង​៥០០០ ដុល្លារ ។ ក្រៅ​ពី​នោះ ក៏​មាន​រង្វាន់​ជា​​សំបុត្រ​ចូល​កម្សាន្ត​នៅ Kids City រួម​ជា​មួយ​ប័ណ្ណ​បញ្ចុះ​តម្លៃ ១៥% ​ពេល​ទិញ​ទំនិញ​នៅ​​គ្រប់​សាខា​ Star Mart ផង​ដែរ។

លក្ខខណ្ឌ​ចូល​រួម​មាន​ដូចជា៖

  • ​ម៉ូតូ​៖ ចាក់​​ចាប់ពី ២ លីត្រ​នឹង​ទទួល​បាន​កាត​កោស ១ សន្លឹក។
  • ​រថយន្ត៖ ចាក់​ប្រេង​ឥន្ធនៈ​ចាប់ពី ១០ លីត្រ នឹង​ទទួល​បាន​កាត​កោស ១ សន្លឹក, ២០ លីត្រ បាន ២​ សន្លឹក, ៣០ លីត្របាន៣ សន្លឹក និង ៤០ ឡើង​ទៅ​បាន ៤ សន្លឹក ។

ក្រោយ​កោស​រួច​ឃើញ​ថា​ឈ្នះ អ្នក​អាច​យក​សន្លឹក​ឆ្នោត​ទៅ​ដូរ​យក​រង្វាន់​បាន​នៅ​តាម​សាខា​នានា​ដូចជា៖

  • ភ្នំពេញ៖ នៅគ្រប់ហាង Star Mart
  • សៀមរាប៖ នៅហាង Star Mart អង្គរ
  • កំពង់ចាម៖ នៅហាង Star Mart កំពង់ចាម
  • បាត់ដំបង៖ នៅហាង Star Mart បាត់ដំបង
  • ក្រុងសីហនុ៖ នៅហាង Star Mart សីហនុ ផ្សារលើ

រង្វាន់​ទាំង​នោះ​មាន​សុពលភាព​ត្រឹម​ថ្ងៃ​ទី ២១ មិនា តែ​ប៉ុណ្ណោះ ហើយ​​​​មិន​អាច​ប្តូរ​យក​ជា​សាច់​ប្រាក់​បាន​ឡើយ។ ព័ត៌មាន​បន្ថែម​សូម​ចូល​ទៅ​កាន់ Facebook Caltex Cambodiahttp://bit.ly/2SWMnBo

អត្ថបទ៖ សុខណា

មតិយោបល់