• 2019-01-29 09:31:46
  • សេដ្ឋកិច្ច

ផ្លូវល្បឿនលឿនទទួលការធានាយ៉ាងមាំ ប្រើយូរអង្វែង ពីប្រធានក្រុមហ៊ុនជំនាញ

  • 2019-01-29 09:31:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩ នៅទីស្តីការ ក្រសួង ឯកឧត្តម សួង ហេង រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើកិច្ចសន្យាទីប្រឹក្សាបច្ចេកទេស សម្រាប់គម្រោងសាងសង់ផ្លូវល្បឿនលឿន ភ្នំពេញ-ខេត្តព្រះសីហនុ រវាងក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមហ៊ុន MINCONSULT SDN BHD ដោយមានការចូលរួមថ្នាក់ដឹកនាំក្រសួង ប្រធានក្រុមហ៊ុន MINCONSULT SDN BHD។

ពិធីចុះហត្ថលេខានេះធ្វើឡើងដើម្បីជំរុញឱ្យក្រុមហ៊ុនប្រឹក្សាបច្ចេកទេសគ្រប់គ្រង និងពិនិត្យតាមដាន ដោយយកចិត្តទុកដាក់ខ្ពស់លើការងារសាងសង់ សំដៅធានាបាននូវគុណភាពស្របតាមបទដ្ឋាន ស្តង់ដារបច្ចេកទេសអន្តរជាតិ ពោលគឺផ្លូវមានភាពរឹងមាំ និងអាចប្រើប្រាស់ជាប់បានយូរផងដែរ។

រូបតំណាង

គួរបន្ថែមថា ផ្លូវល្បឿនលឿននេះគ្រោងនឹងបើកការដ្ឋានសាងសង់នាពេលឆាប់ៗខាងមុខនេះ ដោយសាងសង់ជាបួនគន្លង (២គន្លងទៅ ២គន្លងមក ខណ្ឌដោយសួរច្បារកណ្ដាលទ្រូងផ្លូវ) មានប្រវែងសរុបចំនួន ១៩០,៦៣ គីឡូម៉ែត្រ ទទឹង ២៤ម៉ែត្រ ក្រាលកៅស៊ូ AC ជាផ្លូវថ្មីទាំងស្រុង និងមានរបងបាំងសងខាងផ្លូវដើម្បីការពារសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋឱ្យបានខ្ពស់បំផុត។

គម្រោង​សាងសង់​ប្រតិបត្តិការ និង​ធ្វើ​អាជីវកម្ម​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ-​ព្រះ​សីហនុ មាន​ទុន​វិនិយោគ​ប្រមាណ​ជា ១៩០០​លាន​ដុល្លារ ក្រោម​រូបភាព​វិនិយោគ​សាងសង់-ធ្វើអាជីវកម្ម-ផ្ទេរ (BOT) ។

ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន

អត្ថបទ៖ ស៊ិន សាវ៉េត

មតិយោបល់