• 2019-02-11 09:04:00
  • ព័ត៌មាន

កាន់តែទំនើប! ទិញគ្រឿងតុបតែងផ្ទះគ្រប់មុខ លែងពិបាកទៅដល់ទីកន្លែងទៀតហើយ

  • 2019-02-11 09:04:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឆ្នាំថ្មី ឆ្នាំ២០១៩ហើយ បើសិនបងប្អូនទាំងអស់គ្នាចង់បានគ្រឿងតុបតែងផ្ទះស្អាតៗ មានគុណភាព ឆាប់រហ័ស ពេលនេះលែងពិបាកទៅទិញដល់កន្លែង ដែលធ្វើឱ្យខាតពេលវេលា ទៀតហើយ។ ពីដើមមុននឹងចង់ទិញសម្ភារៈអ្វីមួយ អ្នកត្រូវចំណាយពេលវេលាទៅមើលដល់កន្លែងផ្ទាល់ ហើយមិនត្រឹមតែមួយកន្លែងទេ បើទៅទិញនៅផ្សារកាន់តែស្មុគស្មាញលើសដើម អាចថាត្រូវជួបជាមួយមនុស្សច្រើន ចង្អៀត ទៀតសោតអាចចំណាយការដើររកមើលម៉ូដចន្លោះពី ៤ ទៅ៥ កន្លែងទើបរកបានម៉ូដ ឬតថ្លៃបានត្រូវចិត្តជាដើម។

រាល់គ្រឿងសង្ហារិម គ្រឿងតុបតែងដោយភ្លើង គ្រឿងលំអជញ្ជាំងដូចជាគំនូរ នាទ្បិកា ធ្នើ គ្រឿងលម្អសម្រាប់តាំងដូចជាចម្លាក់ គ្រឿងតុបតែងដោយផ្កានិងរុក្ខជាតិ គ្រឿងតុបតែងក្រអូបដូចជាទៀនក្រអូបដាក់ក្នុងបន្ទប់ គ្រឿងតុបតែងស្មូន សម្ភារច្នៃដោយដៃ និងគ្រឿងលម្អជាច្រើនទៀត ចាប់ពីពេលនេះអ្នកអាចរកបាននៅ PREYLANG.COM។

បើតាមលោក គឹម សុវីរៈ នាយកប្រតិបត្តិក្រុមហ៊ុន Preylang Digital Co., LTD បានឱ្យដឹងថា៖ " ខ្ញុំមានបេសកកម្មធ្វើឱ្យការរស់នៅរបស់បងប្អូនយើងកាន់ងាយស្រួល ដោយការទិញទំនិញតាម PREYLANG.COM បងប្អូនចំណេញថវិកា ចំណេញពេលវេលា មិនចាំបាច់ទៅដល់ទីកន្លែង ទំនិញនឹងដឹកជញ្ជូនដល់ផ្ទះតែម្តង ហើយកាន់តែងាយស្រួលជាមួយការទូទាត់ដោយមិនប្រើសាច់ប្រាក់"។

លោក គឹម សុវីរៈ នាយកប្រតិបត្តិក្រុមហ៊ុន Preylang Digital Co., LTD

អ្វីដែលអ្នកចង់បានខាងលើ ចាប់ពីពេលនេះទៅ អ្នកនឹងលែងធុញថប់ឬចាំយូរពីរឿងការកកស្ទះចរាចរណ៍អំឡុងពេលដំណើរទៅទិញដល់កន្លែងផ្ទាល់ដូចមុនហើយ គ្រប់យ៉ាងដែលអ្នកបានកុម្ម៉ង់ពី PREYLANG.COM គឺមានភាពរហ័ស ងាយស្រួលប្រើប្រាស់ និងមានទំនុកចិត្តខ្ពស់។

សម្រាប់ព័ត៌មានបន្ថែម ឬចង់ធ្វើការទិញទំនិញអាចចូលទៅកាន់វេបសាយនេះ PREYLANG.COM

តាមដានជាមួយ​វីដេអូ​ខាង​ក្រោម៖

អត្ថបទ៖ ថា ម៉ាលីដា

មតិយោបល់