• 2019-02-11 06:27:42
  • សេដ្ឋកិច្ច

មើលទៅទំនងសប្បាយខ្លាំង! អ្នកខេត្តនេះ នាំគ្នាចាប់ត្រីឡើងបែកភក់ពេញបឹង

  • 2019-02-11 06:27:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅព្រឹកថ្ងៃទី១០​​​ ខែ កុម្ភៈនេះ ប្រជាជន​ក្មេង​ចាស់​ស្រី​ប្រុស​ជាង ៣ពាន់នាក់ចុះ​ចាប់​ត្រី​នៅ​ក្នុង​បឹង​មួយ​ក្នុង​​ស្រុក​មេមត់​ ខេត្ត​ត្បូង​ឃ្មុំ។ ​ពិធី​ចាប់​ត្រី​បែប​ប្រពៃណី​ពី​របរ​បុរាណ​របស់​ប្រជាជន​នៅ​ភូមិ​សាទុំ ឃុំ​ជាំ​ក្រវៀន ​ស្រុក​មេមត់​ ខេត្ត​ត្បូង​ឃ្មុំ ដែលមានចម្ងាយប្រមាណជា២០គីឡូម៉ែត្រពីទីរួមស្រុក មេមត់។

បើ​តាម​មេ​ឃុំ​ជាំ​ក្រវៀន​​លោក អ៊ុច​​​ យឿន បាន​ប្រាប់​ឲ្យ​ដឹង​ថា ពិធី​ចាប់​ត្រី​នៅ​ក្នុង​បឹង​ត្រពាំង​ក្រំ​នេះ​មានអាយុជិត២០០ឆ្នាំមកហើយ ពិធី​បែប​ប្រពៃណី​នេះ​ប្រារព្ធ​ធ្វើ​ជា​រៀង​រាល់​ឆ្នាំ​​​ គឺ​ធ្វើ​នៅ​​រដូវទឹកស្រកក្រោយ​ពី​បង​ប្អូន​ប្រជាជន​ធ្វើ​ការ​ប្រមូល​ផល​កសិកម្ម​រួចរាល់។​​ ពីធី​នេះ​ធ្វើ​ឡើង​ដើម្បី​ជួប​ជុំ​​ និង​បង្កើត​ភាព​សប្បាយ​រីករាយ​ឲ្យ​ប្រជាជន​ក្នុងស្រុក​ភូមិ។

លោក​មេ​ឃុំ​បន្ត​ថា​ ពិធី​ចាប់​ត្រី​នេះ​គឺ​តម្រូវ​ឲ្យ​ប្រជាជន​ដែល​ចូល​រួម​ទាំង​អស់​ប្រើ​ប្រាស់​តែ​ឧបករណ៍​បែប​បុរាណ​អង្រុត​ ឈ្នាង ត្រក ក្អុះ ​តែ​ប៉ុណ្ណោះ​ហើយ​ត្រី​ដែល​រក​បាន​គឺ​យក​ទៅ​ផ្ទះ​រៀង ៗ​ខ្លួន។​

បើ​តាម​សេច​ក្តី​ជូន​ដំណឹង​របស់​គណៈ​កម្មការ​រៀប​ចំ​បាន​បញ្ជាក់​ថា​​ ពិធី​បុណ្យ​ចាប់​ត្រី​នេះ​មាន​ រយះ​ពេល​៣​ថ្ងៃ​ នៅរាត្រីថ្ងៃទី១​ ថ្ងៃទី២ត្រូវនឹងថ្ងៃទី៨​ ទី៩​​​ខែ​កុម្ភៈ​ ប្រជាជន​នាំ​គ្នា​រាំ​កម្សាន្ត​រហូត​ដល់​ទល់​ភ្លឺ​ និង​ថ្ងៃ​ទី៣​ ត្រូវ​នឹង​ថ្ងៃ​ទី​១០ កុម្ភៈ​​ដែល​ជា​ថ្ងៃ​បញ្ចប់​គឺ​ជា​ថ្ងៃ​ចុះ​ចាប់​ត្រី៕

អត្ថបទ៖ លន ហ្សាឌីណា

មតិយោបល់